Chat
TOP NEWS
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World
No Result
View All Result
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World
No Result
View All Result
TOP NEWS
ចិន កំពុងព្យាយាមទិញរូបមន្តផលិតថ្នាំព្យាបាលជំងឺកូវិដ១៩ពីអាមេរិកហើយ

មកស្គាល់ក្រុមចោរវ័យក្មេងរហ័សនាម “អាម៉ាប់សាមកុក” ប្រើរូបត្រីជាតំណាងបក្ស

ពិធីករលោក ហេរ៉ូ ប្តឹងបុរសម្នាក់ចាប់ខ្លួនបន្ទាប់គេចវេសមិនដោះស្រាយបញ្ហាជាមួយគ្នា

ចិន កំពុងព្យាយាមទិញរូបមន្តផលិតថ្នាំព្យាបាលជំងឺកូវិដ១៩ពីអាមេរិកហើយ

by Mr. Borin Journalist
November 4, 2021
in Knowledge
1.3k
SHARES
22k
VIEWS
Share on FacebookTelegram

ចិន៖ ក្រោយទទួលស្គាល់ហើយស្ថាប័នប៉ាតង់ឱសថ MPP របស់អង្គការសហប្រជាជាតិ កាលពីនេះបានសម្រេចកិច្ចព្រមព្រៀងមួយ ជាមួយនឹងក្រុមហ៊ុនផលិតថ្នាំគ្រាប់ព្យាបាលកូវីដ១៩ របស់ក្រុមហ៊ុនអាមេរិក គឺក្រុមហ៊ុន Merck ដើម្បីផ្ដល់ជូននូវអាជ្ញាបណ្ណបន្ត សម្រាប់ក្រុមហ៊ុនផលិតឱសថផ្សេងៗទៀត អាចយករូបមន្ដផលិតថ្នាំគ្រាប់នេះ សម្រាប់ផលិតបន្ដ និងផ្គត់ផ្គត់ទៅឲ្យប្រទេសចំណូលទាប និងមធ្យមជាង១០០ប្រទេសនៅទូទាំងសកលោក។ ក្នុងនោះដែរ ក៏មានក្រុមហ៊ុនចិន មួយចំនួន បានដាក់ពាក្យស្នើសុំអាជ្ញាបណ្ណបន្ដ សម្រាប់ការផលិតថ្នាំគ្រាប់ព្យាបាលកូវីដ១៩ ពីក្រុមហ៊ុនអាមេរិក Merck នេះផងដែរ។

ស្របពេល ក្រុមហ៊ុនចិនអាចនឹងទទួលបានភាគរយខ្ពស់ក្នុងទទួលបានអាជ្ញាបណ្ណបន្ដក្នុងការ ផលិតថ្នាំគ្រាប់ព្យាបាលកូវីដ១៩ក៏ដោយ ក៏ចិន មិនស្ថិតក្នុងចំណោមប្រទេសកំពុងអភិវឌ្ឍន៍ ដែលមានក្នុងកិច្ចព្រមព្រៀងរបស់ស្ថាប័នប៉ាតង់ MPP ដូច្នេះ ក្រុមហ៊ុនចិនទាំងនោះ នឹងមិនអាចលក់ថ្នាំដែលផលិតបាន នៅក្នុងប្រទេសចិនបានឡើយ។ មានន័យថា ប្រទេស ដែលមិនស្ថិតនៅក្នុងបញ្ជីឈ្មោះប្រទេសកំពុងអភិវឌ្ឍន៍ ដែលកំណត់ដោយស្ថាប័នប៉ាតង់ឱសថ MPP នោះទេ គឺត្រូវតែទិញថ្នាំនេះ ដោយផ្ទាល់ពីក្រុមហ៊ុន Merck ទៅវិញ។

លោក ឆាល ហ្គ័រ (Charles នាយកប្រតិបត្តិស្ថាប័នប៉ាតង់ឱសថ MPP ដែលស្ថិតក្រោមអង្គការសហប្រជាជាតិ អះអាងថាមានក្រុមហ៊ុនជាច្រើន បានបង្ហាញពីចំណាប់អារម្មណ៍ក្នុងការស្នើសុំអាជ្ញាបណ្ណបន្ដ សម្រាប់ការផលិតថ្នាំគ្រាប់ព្យាបាលកូវីដ១៩ រួមមានក្រុមហ៊ុនមកពីប្រទេសចិន ឥណ្ឌា និងប៉ាគីស្ថានជាដើម។

ចំពោះក្រុមហ៊ុន Merck កាលពីចុងខែតុលាកន្លងទៅនេះ ក៏បានប្រកាសដែរថា ខ្លួនបានសម្រេចនូវកិច្ចព្រមព្រៀងមួយ ជាមួយនឹងស្ថាប័នប៉ាតង់ឱសថ MPP ដើម្បីអនុញ្ញាតឲ្យក្រុមហ៊ុនផលិតឱសថនៅក្នុងប្រទេសផ្សេងៗទៀត អាចផលិតថ្នាំគ្រាប់ព្យាបាលកូវីដនេះ ដើម្បីឲ្យពិភពលោកអាចទទួលបានថ្នាំនេះយកទៅប្រើប្រាស់ក្នុងតម្លៃសមរម្យ។ ដំណើរការដាក់ពាក្យ ដើម្បីទទួលបានអាជ្ញាបណ្ណផលិតបន្ដសម្រាប់ថ្នាំគ្រាប់នេះ គឺនឹងត្រូវបើកទទួលពាក្យសម្រាប់តែរយៈពេល២សប្ដាហ៍ប៉ុណ្ណោះ។ ចំពោះសំណើរជាច្រើនរបស់ក្រុមហ៊ុនប្រទេសនីមួយៗ មិនមែន សុទ្ធតែអាចដាក់ពាក្យមក សុទ្ធតែត្រូវទទួលបានការផ្ដល់អាជ្ញាបណ្ណទាំងអស់នោះទេ ពោលគឺវាត្រូវឆ្លងកាត់ការវាយតម្លៃយ៉ាងល្អិតល្អន់ពីស្ថាប័នប៉ាតង់ឱសថ MPP របស់អង្គការសហប្រជាជាតិ។ ការវាយតម្លៃនេះ គឺផ្អែកទៅលើស្ថិរភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុននោះ, ការតាំងចិត្តរបស់ក្រុមហ៊ុនក្នុងការផលិត និងការចែកចាយថ្នាំ, បទពិសោធន៍ និងការគ្រប់គ្រងគុណភាពរបស់ក្រុមហ៊ុននោះជាដើម។

សូមបញ្ជាក់ថា ថ្នាំគ្រាប់ប្រឆាំងកូវីដ របស់ក្រុមហ៊ុន Merck នេះ គឺកំពុងរង់ចាំការអនុម័តយល់ព្រម ឬ មិនយល់ព្រម សម្រាប់ការប្រើប្រាស់ ពីរដ្ឋបាលចំណីអាហារ និងឱសថរបស់សហរដ្ឋអាមេរិកនៅឡើយទេ។ បើតាមការអះអាងរបស់ក្រុមហ៊ុន ដែលបានធ្វើការសាកល្បងលើថ្នាំនេះ នាពេលកន្លងមក បង្ហាញថា វាមានប្រសិទ្ធភាពជួយការពារអ្នកជំងឺកូវីដ១៩ មិនឲ្យធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរ និងស្លាប់បានរហូតដល់ទៅ ៥០%ឯណោះ។ ដូច្នេះ ប្រសិនបើវាត្រូវបានអនុម័តឲ្យប្រើប្រាស់ពីសំណាក់រដ្ឋបាលចំណីអាហារ និងឱសថរបស់អាមេរិកមែននោះ ថ្នាំគ្រាប់មួយប្រភេទនេះ នឹងក្លាយជាថ្នាំគ្រាប់ដំបូងគេ សម្រាប់ការព្យាបាលជំងឺកូវីដ១៩។

ជាមួយគ្នានោះ ស្ថាប័នប៉ាតង់ឱសថ MPP ក៏រំពឹងទុកថាខ្លួននឹងបង្កើនការផ្គត់ផ្គង តាមរយៈការផ្ដល់អាជ្ញាបណ្ណផលិតបន្ដសម្រាប់ថ្នាំគ្រាប់ព្យាបាលកូវីដ១៩នេះ អាចនឹងជួយឲ្យតម្លៃថ្នាំនឹងមានកាន់តែទាប សម្រាប់លក់ជូនប្រទេសកំពុងអភិវឌ្ឍន៍នៅទូទាំងពិភពលោក ពោលគឺអាចនឹងមានតម្លៃត្រឹមតែ ១០ដុល្លារប៉ុណ្ណោះ សម្រាប់ថ្នាំមួយកញ្ចប់ដែលអាចប្រើប្រាស់បានរយៈពេល៥ថ្ងៃ ខណៈដែលកន្លងទៅនេះ រដ្ឋាភិបាលអាមេរិក បានហ៊ានចំណាយប្រាក់រាប់ពាន់លានដុល្លារ ដើម្បីទិញថ្នាំនេះ ដោយអាមេរិកទិញក្នុងមួយកញ្ចប់តម្លៃដល់ទៅ ៧០០ដុល្លារអាមេរិកឯណោះ។
សូមបញ្ជាក់ថា គិតមកត្រឹមដើមខែវិច្ឆិកានេះ ករណីឆ្លងកូវីដ១៩សរុបនៅទូទាំងពិភពលោក បានកើនដល់ទៅជាង ២៤៧លាននាក់ហើយ ក្នុងនោះ អ្នកស្លាប់បាត់បង់ជីវិតមានជាង៥លាននាក់។
សម្រាប់ប្រទេសកម្ពុជាយើងវិញ រាជរដ្ឋាភិបាលក៏ប្រកាសចេញវិញ្ញាបនបត្រ អនុញ្ញាតឲ្យប្រើប្រាស់ ឱសថ Molnupiravir សម្រាប់ព្យាបាលជំងឺកូវីដ-១៩ ក្នុងលក្ខខណ្ឌបន្ទាន់ ផងដែរ៕

ប្រភព South China Morning Post

ចុចមើលក្នុងតេឡាក្រាម
Next Post
ពិធីករលោក ហេរ៉ូ ប្តឹងបុរសម្នាក់ចាប់ខ្លួនបន្ទាប់គេចវេសមិនដោះស្រាយបញ្ហាជាមួយគ្នា

ពិធីករលោក ហេរ៉ូ ប្តឹងបុរសម្នាក់ចាប់ខ្លួនបន្ទាប់គេចវេសមិនដោះស្រាយបញ្ហាជាមួយគ្នា

អស្ចារ្យមែន មិនធ្លាប់មានឡើយ! បទ”Are you ok” បង្ហោះមិនដល់ ៩ម៉ោងផងមានអ្នកទស្សនាជាង១លានដង

អស្ចារ្យមែន មិនធ្លាប់មានឡើយ! បទ''Are you ok'' បង្ហោះមិនដល់ ៩ម៉ោងផងមានអ្នកទស្សនាជាង១លានដង

Discussion about this post

ADVERTISEMENT
  • About
  • Advertise
  • Privacy & Policy
  • Contact

© 2025 TOP News of Cambodia (by MCB MEDIA)

No Result
View All Result
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World

© 2025 TOP News of Cambodia (by MCB MEDIA)

error: Content is protected !!