Chat
TOP NEWS
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World
No Result
View All Result
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World
No Result
View All Result
TOP NEWS
អ្នកទោស៣នាក់ ក្នុងចំណោម៧នាក់ដែលហែកគុក ត្រូវតាមប្រមាញ់បានវិញ ដោយទម្លាយវិធីហែកគុក

ឃាតកម្មសម្លាប់បងថ្លៃខ្លួនឯងគឺលោកអធិការរងស្រុកគាស់ក្រឡម្នាក់

សមត្ថកិច្ចបំបែករឿងក្តីឃាតកម្មសម្លាប់ក្មេងស្រីអាយុ១២ឆ្នាំរួចហើយដោះចូលក្នុងទឹកប្រឡាយបានសម្រេច

អ្នកទោស៣នាក់ ក្នុងចំណោម៧នាក់ដែលហែកគុក ត្រូវតាមប្រមាញ់បានវិញ ដោយទម្លាយវិធីហែកគុក

by Mr. Borin Journalist
November 10, 2021
in Social
1.3k
SHARES
22k
VIEWS
Share on FacebookTelegram

ខេត្តស្ទឹងត្រែង៖ អ្នកទោស៣នាក់ ក្នុងចំណោម៧នាក់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបានវិញហើយ ក្រោយពួកគេបានទម្លាយជញ្ជាំងរត់ចេញពីពន្ធនាគារ កាលពីថ្ងៃទី៨ វិច្ឆិកា។ នេះបើតាមលោក សែម ស៊ីថា អធិការនគរបាលស្រុកថាឡាបរិវ៉ាត់។

លោក សែម ស៊ីថា បានបញ្ជាក់ថា ក្រៅពីអ្នកទាំង៣នាក់នេះ សមត្ថកិច្ច ក៏បានកំណត់មុខសញ្ញាដឹងទណ្ឌិត២នាក់ទៀត ដែលកំពុងលាក់ខ្លួនក្នុងព្រៃ។ «កាលពីយប់យើងចាប់បានម្នាក់ ហើយនៅរសៀលនេះចាប់បានពីរទៀត។ ឥឡូវកំពុងតាមចាប់ពីរនាក់ទៀត។ ចំណែកពីរនាក់ទៀត កំពុងស្រាវជ្រាវរក»។ នេះបើតាមអធិការនគរបាលស្រុកថាឡាបរិវ៉ាត។

ដោយការពិតអ្នកទោសហែកគុករត់គេចខ្លួន មិនមែនអុំទូកឆ្លងទន្លេ ទាំង ៧នាក់នោះទេ គឺជាក់ស្តែងអ្នកទោសម្នាក់ ត្រូវកម្លាំងអធិការដ្ឋាននគរបាលស្រុកថាឡាបរិវ៉ាត់ ចាប់ខ្លួន នៅភូមិបាចុង សង្កាត់ព្រះបាទ ក្រុងស្ទឹងត្រែង ដែលអ្នកទោសចំនួន ២នាក់ទៀតក៏ លាក់ខ្លួននៅក្នុងក្រុង។

អ្នកទោស ដែលត្រូវចាប់បានរូបនោះ ឈ្មោះ ទូច វ៉ាត់ អត្តលេខ ST-០០១៧៣២ កើតនៅឆ្នាំ១៩៨១ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន ត្រូវកម្លាំងនគរបាលចាប់ខ្លួន នៅចន្លោះវេលាម៉ោងជាង ៦ ជិត ៧យប់ ថ្ងៃទី៩វិច្ឆិកា ឆ្នាំ២០២១។ ពីរនាក់ទៀតគឺមានឈ្មោះ គិត ងិន និង វាន់ តុ ចាប់ខ្លួនបានបន្តបន្ទាប់ផងដែរ។

តាមការសន្និដ្ឋានរបស់កម្លាំងប្រដាប់អាវុធ អ្នកទោសចំនួន ៧នាក់ ដែលបានទម្លុះជញ្ជាំងថ្ម រត់ចេញពីពន្ធនាគារនោះ មិនមែនរត់ទៅទាំងក្រុមនោះឡើយ ខណៈអ្នកទោសគ្រឿងញៀនម្នាក់ ត្រូវចាប់ខ្លួនបានមកវិញ គឺនៅមិនឆ្ងាយពីពន្ធនាគារ ប្រមាណជាជាងមួយគីឡូម៉ែត្រប៉ុណ្ណោះ។ នគរបាលក្នុងប្រតិបត្តិការនេះ សុំមិនទាន់ផ្តល់ព័ត៌មានលម្អិតនោះទេ ដើម្បីទុកឲ្យកងកម្លាំងសមត្ថកិច្ច បន្តនីតិវិធី។

សូមរម្លឹកថា អ្នកទោសចំនួន ៧នាក់ បានទម្លាយជញ្ជាំង ហែកគុក រត់គេចខ្លួន កាលពីវេលាម៉ោង ៣ និង ២០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១ ស្ថិតនៅភូមិបាចុង សង្កាត់ព្រះបាទ ក្រុងស្ទឹងត្រែង។ ករណីនេះ តម្រូវឲ្យតាមពន្ធនាគារ ឬមណ្ឌលឃុំឃាំង ត្រូវបង្កើនកងកម្លាំងការពារសន្តិសុខ ឆ្មាំពន្ធនាគារ ហើយរបង និងជញ្ជាំងពន្ធនាគារ ក៏ត្រូវធ្វើឲ្យរឹងមាំ និងច្រើនជាន់ ដែលអ្នកទោស មិនអាចទម្លាយ ឬឡើងផ្លោះរត់គេចបានទៀតនោះទេ។

ប្រភពព័ត៌មានអោយដឹងថា នាវេលាទៀបភ្លឺ ខណៈមន្ត្រីអនុរក្សពន្ធនាគារដឹងថា អ្នកទោសវាយជញ្ជាំងទម្លាយរត់គេចខ្លួននោះ ឆ្មាំគុកបានប្រើប្រាស់កាំភ្លើង បាញ់ចំនួន ៤គ្រាប់ ដើម្បីគំរាម បញ្ឈប់សកម្មភាពរត់គេច តែមិនអាចរារាំងបានឡើយ។

តាមការពិនិត្យទីតាំងជាក់ស្តែង កម្លាំងនគរបាលបានរកឃើញឧបករណ៍ធ្វើសិប្បកម្ម និងវត្ថុរឹងមួយចំនួន ដែលជាឧបករណ៍សម្រាប់ទម្លាយរបងថ្ម ដូចជា ប្រដាប់ខួង ដែកត្រសេះ កំណាត់ឈើ ខ្នើយភួយ ដើម្បីខ្ទប់វាយមិនឲ្យឮសំឡេង។

សូមបញ្ជាក់ថាអ្នកទោសទី១មានឈ្មោះថា ចាក់លី ចឺតាលី ជាប់បទល្មើសជួញដូរគ្រឿងញៀន, ទី២. ឡាវ៉ាន់ កាវង់់ផេង ជាប់បទល្មើសជួញដូរគ្រឿងញៀន ទី៣. សៀន ខន ជាប់បទល្មើសគ្រឿងញៀន ទី៤. គិត ងិន ជាប់បទល្មើសគ្រឿងញៀន ទី៥. វាន់ តូ ជាប់បទល្មើសគ្រឿងញៀន ទី៦. ទូច វ៉ាត់ ជាប់បទល្មើសគ្រឿងញៀន និងទី៧. ហន វិមាន ជាប់បទល្មើសប្រើទារុណកម្មនិងអំពើយោរឃៅ។

លោក ឈុន តារា ប្រធានពន្ធនាគារខេត្តស្ទឹងត្រែង អោយដឹងថា ក្នុងចំណោមអ្នកទោស ៧នាក់ ដែលរត់គេចខ្លួននោះ មានម្នាក់ ត្រូវបានកាត់ទោស អោយជាប់ពន្ធនាគារអស់មួយជីវិត ក្នុងករណីជួញដូរគ្រឿងញៀន និង ៦នាក់ទៀត ជាប់ទោសស្រាល ក្នុងករណីជួញដូរគ្រឿងញៀន និងម្នាក់ជាប់ទោសពីបទប្លន់ ឬលួចមានស្ថានទម្ងន់ទោស៕

សេចក្តីរាយការណ៍ សមត្ថកិច្ច

ចុចមើលក្នុងតេឡាក្រាម
Next Post
សមត្ថកិច្ចបំបែករឿងក្តីឃាតកម្មសម្លាប់ក្មេងស្រីអាយុ១២ឆ្នាំរួចហើយដោះចូលក្នុងទឹកប្រឡាយបានសម្រេច

សមត្ថកិច្ចបំបែករឿងក្តីឃាតកម្មសម្លាប់ក្មេងស្រីអាយុ១២ឆ្នាំរួចហើយដោះចូលក្នុងទឹកប្រឡាយបានសម្រេច

សុំលុយពីប្អូនស្រីខ្លួនមិនបាន តូចចិត្តដើរទិញសាំងស្រែកថាដុតផ្ទះចោល តែចុងក្រោយមកធ្លាក់ខ្លួនឯង

សុំលុយពីប្អូនស្រីខ្លួនមិនបាន តូចចិត្តដើរទិញសាំងស្រែកថាដុតផ្ទះចោល តែចុងក្រោយមកធ្លាក់ខ្លួនឯង

Discussion about this post

ADVERTISEMENT
  • About
  • Advertise
  • Privacy & Policy
  • Contact

© 2025 TOP News of Cambodia (by MCB MEDIA)

No Result
View All Result
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World

© 2025 TOP News of Cambodia (by MCB MEDIA)

error: Content is protected !!