Chat
TOP NEWS
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World
No Result
View All Result
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World
No Result
View All Result
TOP NEWS
ប៉ូលីសម្នាក់សម្រេចចិត្តបាញ់សម្លាប់ខ្លួនឯងដោយប្រើកាំភ្លើងអាកាក្រោមមូលហេតុយ៉ាងកំសត់មួយ

សុំលុយពីប្អូនស្រីខ្លួនមិនបាន តូចចិត្តដើរទិញសាំងស្រែកថាដុតផ្ទះចោល តែចុងក្រោយមកធ្លាក់ខ្លួនឯង

ឪពុកចុងល្មោមកាមអាយុ៥៤ឆ្នាំ រំលោភកូនស្រីអាយុ១១ឆ្នាំសម្រេចពីរលើកទើបបែកការណ៍

ប៉ូលីសម្នាក់សម្រេចចិត្តបាញ់សម្លាប់ខ្លួនឯងដោយប្រើកាំភ្លើងអាកាក្រោមមូលហេតុយ៉ាងកំសត់មួយ

by Mr. Borin Journalist
November 10, 2021
in Social
1.3k
SHARES
22.1k
VIEWS
Share on FacebookTelegram

កំពតៈ សូមចូលរួមសោកស្តាយនិងរំលែកទុក្ខជាមួយគ្រួសារនៃសពដែលបានបាត់បង់សមាជិកគ្រួសារដោយ សពជាមន្ត្រីប៉ូលីសម្នាក់បំរើការងារក្នុងខេត្តកំពត សម្រេចចិត្តបាញ់សម្លាប់ខ្លួនឯងដោយប្រើកាំភ្លើងអាកាដើម្បីបញ្ចប់ជីវិតក្រោមមូលហេតុយ៉ាងកំសត់មួយ។

លោកអនុសេនីយ៍ឯក នៃមន្ត្រីនគរបាល ខេត្តកំពតម្នាក់ បានសម្លាប់ខ្លួន នៅក្នុងផ្ទះ ដោយការបាញ់ផ្ទាល់ដៃ ព្រោះតែមានជំងឺប្រចាំកាយរ៉ាំរ៉ៃ។ ហេតុការណ៍នេះ បានកើតឡើង កាលពីព្រឹកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២១ ស្ថិតក្នុងភូមិកំពង់បាយខាងត្បូង សង្កាត់កំពង់បាយ ក្រុងកំពត។

មន្ត្រីសមត្ថកិច្ច នៃស្នងការដ្ឋានខេត្តកំពត បានប្រាប់ឱ្យដឹងថាៈ លោកអនុសេនីយ៍ឯក ដែលបានធ្វើ អត្តឃាត ក្នុងហេតុការណ៍នេះ ឈ្មោះ សេង សារុន អាយុ ៥១ ឆ្នាំ ជានាយរង ផ្នែកសរុប រដ្ឋបាលការិយាល័យ នគរបាលបង្ការ និងពន្លត់អគ្គិភ័យ នៃស្នងការដ្ឋានខេត្តកំពត។

សមត្ថកិច្ច បានរៀបរាប់ថាៈ កាលពីវេលាម៉ោង៩ និង៣០ នាទី ព្រឹកថ្ងៃទី៩ ខែវិច្ឆិកា មានករណី ផ្ទះអាវុធក្នុងផ្ទះ ល្វែងមួយកន្លែង ក្បែរផ្សារសាម ទីរួមខេត្តកំពត។ ភ្លាមៗ សមត្ថកិច្ចចម្រុះ បានចុះដល់គោលដៅ ទើបដឹងថា ជាករណីអត្តឃាត ធ្វើឡើងដោយមន្ត្រី នគរបាល ខេត្តកំពតម្នាក់។

ប្រភពដដែល បានបញ្ជាក់ថាៈ អត្តឃាតជន បានបាញ់ខ្លួនឯង ចំនួនពីរគ្រាប់ ត្រង់ក្រោមចង្កា ធ្លាយទៅក្បាល ស្ថិតនៅជាន់ទីពីរ ដោយប្រើកាំភ្លើង អាកាបាញ់ ដែលមានគ្រាប់ ចំនួន ៣០។
តាមការរៀបរាប់របស់ សមាជិកគ្រួសារថាៈ មន្ត្រីនគរបាលរូបនេះ បានបាក់ទឹកចិត្ត ព្រោះតែមានជំងឺមហារីក គ្រាប់ឈាមរ៉ាំរៃ យូរឆ្នាំ។ ដូច្នេះ ការសម្លាប់ខ្លួនរបស់ លោកអនុសេនីយ៍ឯក រូបនេះ មិនពាក់ព័ន្ធនឹងមូលហេតុ ផ្សេងឡើយ៕

របាយការណ៍ សមត្ថកិច្ច

ចុចមើលក្នុងតេឡាក្រាម
Next Post
ឪពុកចុងល្មោមកាមអាយុ៥៤ឆ្នាំ រំលោភកូនស្រីអាយុ១១ឆ្នាំសម្រេចពីរលើកទើបបែកការណ៍

ឪពុកចុងល្មោមកាមអាយុ៥៤ឆ្នាំ រំលោភកូនស្រីអាយុ១១ឆ្នាំសម្រេចពីរលើកទើបបែកការណ៍

តុលាការចេញដីការបញ្ជារតាមចាប់ខ្លួនឧកញ៉ា លី សាយហេង ក្រោយផ្ទុះរឿងបរិហារកេរ្តិ៍និងពាក់ព័ន្ធឆរបោកប្រាក់

តុលាការចេញដីការបញ្ជារតាមចាប់ខ្លួនឧកញ៉ា លី សាយហេង ក្រោយផ្ទុះរឿងបរិហារកេរ្តិ៍និងពាក់ព័ន្ធឆរបោកប្រាក់

Discussion about this post

ADVERTISEMENT
  • About
  • Advertise
  • Privacy & Policy
  • Contact

© 2025 TOP News of Cambodia (by MCB MEDIA)

No Result
View All Result
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World

© 2025 TOP News of Cambodia (by MCB MEDIA)

error: Content is protected !!