Chat
TOP NEWS
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World
No Result
View All Result
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World
No Result
View All Result
TOP NEWS
និស្សិតខ្មែរផលិតរថយន្តហោះដ្រូនដែលមនុស្សអាចជិះបាន

សមត្ថកិច្ចបំបែករឿងឃាតកម្មសម្លាប់មន្ត្រីព្រៃឈើថ្ងៃមុនហើយ ការពិតជាមនុស្សជិតស្និតនឹងគ្នា

កសិករព្រួយបារម្ភអំពីកន្លែងឧស្សាហកម្មនៅក្រុងមួយក្នុងប្រទេស

និស្សិតខ្មែរផលិតរថយន្តហោះដ្រូនដែលមនុស្សអាចជិះបាន

by Mr. Borin Journalist
November 13, 2021
in Knowledge
1.3k
SHARES
22k
VIEWS
Share on FacebookTelegram

លោក ឡុញ វណ្ណសិដ្ឋ ជាកូនកសិករមកពីខេត្តបន្ទាយមានជ័យ នៃប្រទេសកម្ពុជា លោកមានក្តីសុបិនតាំងពីក្មេងមកគឺលោក ចង់សិក្សាផ្នែកវិស្វកម្ម និងបច្ចេកវិទ្យាទំនើប។ បច្ចុប្បន្ន លោក វណ្ណសិដ្ឋ ជានិស្សិតឆ្នាំទី៤ នៃសាកលវិទ្យាល័យ NPIC។

ដោយមានការជួយជ្រោមជ្រែងពី លោកសាស្ត្រាចារ្យ ផងនោះ លោក វណ្ណសិដ្ឋ និងក្រុមរបស់លោក បានបង្កើត យន្តហោះដ្រូនមួយគ្រឿងដែលមនុស្សអាចជិះបាន និងអាចដឹកជញ្ជូនឥវ៉ាន់ផ្សេងៗបាន។

គម្រោងរបស់ លោក ត្រូវបានបំផុសគំនិតដោយការមើលវីដេអូ YouTube។ ក្តីស្រម៉ៃរបស់ លោក បានក្លាយជាការពិត ដោយលោក និងក្រុមរបស់លោក គឺជាមនុស្សដំបូងដែលបានផលិតរថយន្តហោះដ្រូនដឹកមនុស្ស មុនគេ ក្នុងប្រទេសកម្ពុជា។

ដោយមើលឃើញពីការរីកចម្រើនយ៉ាងខ្លាំងក្នុងវិស័យបច្ចេកវិទ្យានៅក្នុងប្រទេសដទៃៗទៀត និស្សិតកម្ពុជាក៏បាននិង កំពុងតែខិតខំ ស្រាវជ្រាវ ផលិត ឧបករណ៏ប្រើប្រាស់ទំនើបៗ ដើម្បីជាប្រយោជន៍ និងជួយសម្រួលដល់ការរស់នៅរបស់ប្រជាជនកម្ពុជា ប្រចាំថ្ងៃផងដែរ។

គម្រោងរថយន្តហោះដ្រូន នេះនឹងក្លាយជាឱកាសមួយ ដើម្បីជួយដោះស្រាយបញ្ហាដូចជា ការកកស្ទះចរាចរណ៍ ដោយថ្ងៃអនាគតយន្តហោះដ្រូននេះនឹងត្រូវបាន អភិវឌ្ឍទៅជា តាក់ស៊ី Drone មិនតែប៉ុណ្ណោះ យន្តហោះដ្រូននេះក៏អាចប្រើសម្រាប់បាញ់ជីលើដំណាំកសិកម្ម ពីខាងលើអាកាស ឬបាញ់ថ្នាំសម្លាប់សត្វល្អិត ពិសេសប្រើប្រាស់សម្រាប់ពន្លត់អគ្គីភ័យ នៅតាមអគារខ្ពស់ៗ ដែលរថយន្តពន្លត់អគ្គីភ័យមិនអាចទៅដល់។

ចុចមើលក្នុងតេឡាក្រាម
Next Post
កសិករព្រួយបារម្ភអំពីកន្លែងឧស្សាហកម្មនៅក្រុងមួយក្នុងប្រទេស

កសិករព្រួយបារម្ភអំពីកន្លែងឧស្សាហកម្មនៅក្រុងមួយក្នុងប្រទេស

ម៉ុងហ្គោលីនាំយករឿងមួយចំណងជើងថា “ការដាក់ទណ្ឌកម្ម”

ម៉ុងហ្គោលីនាំយករឿងមួយចំណងជើងថា "ការដាក់ទណ្ឌកម្ម"

Discussion about this post

ADVERTISEMENT
  • About
  • Advertise
  • Privacy & Policy
  • Contact

© 2025 TOP News of Cambodia (by MCB MEDIA)

No Result
View All Result
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World

© 2025 TOP News of Cambodia (by MCB MEDIA)

error: Content is protected !!