Chat
TOP NEWS
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World
No Result
View All Result
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World
No Result
View All Result
TOP NEWS
បន្ទាប់ពីព្រឺរក្បាលហើយ! សូមស្តាប់ថារឿង ព្រាយបិសាច អាចមានស្នេហាឆក់ជីវិតគេដើម្បីឱ្យនៅជាមួយគ្នាអត់?

មង្គលការរបស់ប្អូនស្រីពៅ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា មានសុទ្ធតែថ្នាក់ដឹកនាំធំៗនិងតារាល្បីៗចូលរួម! ញាក់សាច់

កូវីដជួយផ្សព្វផ្សាយពលកម្មកុមារនៅប្រទេសបង់ក្លាដែស

បន្ទាប់ពីព្រឺរក្បាលហើយ! សូមស្តាប់ថារឿង ព្រាយបិសាច អាចមានស្នេហាឆក់ជីវិតគេដើម្បីឱ្យនៅជាមួយគ្នាអត់?

by Mr. Borin Journalist
December 7, 2021
in Social
1.3k
SHARES
22.1k
VIEWS
Share on FacebookTelegram

ភ្នំពេញ៖ អាគមផ្សំអាយុ ជំនឿទៅលើផ្លូវងងឹត គឺជាការគោរពបូជាមួយបែបដែលមាននៅក្នុងផ្នត់គំនិត និងការយល់ឃើញរបស់បងប្អូន ប្រជាពលរដ្ឋខ្មែរមួយចំនួន ជាពិសេសនៅតាមទីជនបទដាច់ស្រយោល ដែលជឿថានៅពីក្រោយអ្វីដែលយើងមើលឃើញនឹងភ្នែក គឺមានពពួកអមនុស្ស ព្រាយ បិសាច និងព្រលឹងដែលកំពុងតែមានវត្តមាននៅជិតយើង ឬស្នាក់នៅជាមួយយើងផងក៏មាន។

មានការភ្ញាក់ផ្អើលពេញបណ្តាញសង្គមហ្វេសប៊ុក្រោយពីតារាចម្រៀងប្រចាំក្លឹបកម្សាន្តម្នាក់ដែលបានស្លាប់ក្នុងករណីឆេះក្លឹបកម្សាន្តនៅខេត្តសៀមរាបនោះ ត្រូវបានក្រុមគ្រួសាររៀបចមពិធីរៀបមង្គលការសែនព្រេនជាមួយព្រាយក្រឡាភ្លើង។ ហេតុការណ៍នេះបានធ្វើឲ្យអ្នកលេងបណ្តាញសង្គមជាច្រើនចែករំលែក និងបង្ហាញអារម្មណ៍ព្រឺសម្បុរក្រោយពីបានទស្សនាពិធីសែនព្រេនចម្លែកមួយនេះ។

ក្រោយជួបរឿងរ៉ាវគ្រោះអកុសលស្លាប់ខ្លួនក្នុងហេតុការណ៍ភ្លើងឆេះក្លឹបកម្សាន្តកាលពីថ្មីៗ និងរហូតមានវិញ្ញាណព្រាយចូលសណ្និតសមាជិកគ្រួសារ ដើម្បីឲ្យរៀបមង្គលការឲ្យខ្លួន ស្រាប់តែគ្រូ វង្ស មុនីរយដាវ សាវឌី នៅក្នុងនាទីកំណត់ហេតុខ្មោចរបស់ខ្លួន បានចេញមុខមកបកស្រាយជុំវិញប្រធានបទដែលលើកឡើងថា តើព្រាយចេះមានស្នេហាឬទេ?

ជាក់ស្តែងនៅក្នុងវីដេអូឃ្លីបនោះ គ្រូមន្តអាគមដ៏ល្បីរូបនេះ បានលើកឡើងយ៉ាងដូច្នេះថា៖ “ព្រាយចេះមានស្នេហា? ប្អូនស្តាប់បងឲ្យទាន់ណា! ព្រាយពីខ្មោច និងព្រាយអ្នកតា ពីរនឹងគឺខុសគ្នា ឋាន:ក៏ខុសគ្នា អំណាចក៏ខុសគ្នាដែរ ខ្មោចមានសិទ្ធិត្រឹមតែលងវិញ្ញាណតៃហោងគឺមានសិទ្ធិនៅក្នុងការចូល មានអំណាចនៅក្នុងការឆក់យកព្រលឹងអ្នកដទៃបាន អានឹងហៅថាវិញ្ញាណតៃហោង។ ព្រាយៗអត់មានស្នេហាទេ ព្រាយនៅពេលវាងាប់ទៅ វាលែងមានអារម្មណ៍កាមទេពស្នេហាហើយ ព្រាយគឺវាអត់មានអារម្មណ៍កាមទេពស្នេហាអីទេ ព្រោះអំបូរនៃព្រាយនេះ គឺស្ថិតនៅក្នុងវិញ្ញាណដែលចាំ របៀបថាឋាននរកក៏អត់ទៅ ឋានសួគ៌ក៏អត់ទៅដែរ….”

សូមរំលឹកផងដែលថាកាលពីវេលាម៉ោង ៧ និង៥០នាទីយប់ ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២១កន្លងទៅ មានករណីឆេះបាក្លឹបកម្សាន្តអុីលីតក្រោមដី នៅផ្សារអាសុីផ្លាហ្សា ដែលស្ថិតនៅ ស្ថិតនៅភូមិតាភុល សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប ខេត្តសៀមរាប ដោយបានឆក់យកជីវិតមនុស្សចំនួន៣នាក់ ដោយករណីឆេះក្លឹបនេះដោយសារតែឆ្លងចរន្តអគ្គិសនី ដោយជនរងគ្រោះឈ្មោះ ទី១. អ៊ឹង ស៊ីម អាយុ៤២ឆ្នាំ រស់នៅភូមិបន្ទាយឈើ សង្កាត់ទឹកវិលមុខរបរសន្តិសុខក្លិបអេលីតបានស្លាប់ ពេលបញ្ជូនមកដល់មន្ទីរពេទ្យ។ ទី២.ឈ្មោះ ធី មេសា ហៅ ចិត្ត អាយុ ៣៦ ឆ្នាំ រស់នៅភូមិកន្ត្រក សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប មុខរបរសន្តិសុខស្លាប់នៅកន្លែងកើតហេតុ និងទី៣ ឈ្មោះ ឈឿន សំណាង អាយុ២៦ឆ្នាំ រស់នៅភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាបមុខរបរអ្នកចម្រៀង បានស្លាប់នៅកន្លែងកើត ហេតុ។ រីឯជនរងរងគ្រោះដែលរងរបួសធ្ងន់ និងកំពុងសង្គ្រោះនៅមន្ទីរពេទ្យមានឈ្មោះ ប្រាក់ សុភ័ណ្ឌ អាយុ៤១ឆ្នាំ មុខរបរឌីជេក្លិប អេលីតតែម្តង។

ដោយនៅក្នុងនោះក៏មានអ្នកចម្រៀងម្នាក់ ដែលមានមតិមហាជនមួយចំនួនបានលើកឡើងថា ព្រាយក្រឡាភ្លើងជាអ្នកឆ-ក់យកជីវិតបុរសនោះ មានឈ្មោះ ឈឿន សំណាង មានអាយុ២៦ឆ្នាំ ជាតារាចម្រៀងនៅក្លឹបកើតហេតុខាងលើ៕

https://www.youtube.com/watch?v=rRhDis44dFI
https://www.youtube.com/watch?v=WZOI0b0bcl0
https://www.youtube.com/watch?v=Nn9bMkZ6QQ0
https://www.youtube.com/watch?v=UdWznjcX08g
ចុចមើលក្នុងតេឡាក្រាម
Next Post
កូវីដជួយផ្សព្វផ្សាយពលកម្មកុមារនៅប្រទេសបង់ក្លាដែស

កូវីដជួយផ្សព្វផ្សាយពលកម្មកុមារនៅប្រទេសបង់ក្លាដែស

ប្រទេសស្រីលង្កាបង្កើនតម្លៃកំណត់លើមុខទំនិញសំខាន់ៗដើម្បីបិទទីផ្សារងងឹត

ប្រទេសស្រីលង្កាបង្កើនតម្លៃកំណត់លើមុខទំនិញសំខាន់ៗដើម្បីបិទទីផ្សារងងឹត

Discussion about this post

ADVERTISEMENT
  • About
  • Advertise
  • Privacy & Policy
  • Contact

© 2025 TOP News of Cambodia (by MCB MEDIA)

No Result
View All Result
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World

© 2025 TOP News of Cambodia (by MCB MEDIA)

error: Content is protected !!