Chat
TOP NEWS
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World
No Result
View All Result
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World
No Result
View All Result
TOP NEWS
អាជីវករលក់តាមរទះចល័តនៅតាមបណ្តោយឆ្នេរព្រះសីហនុមិនមានទីលំនៅច្បាស់លាស់ស្នើសុំការគាំទ្របន្ថែមពីអាជ្ញាធរក្នុងតំបន់

ទីក្រុងប៉ាតាយ៉ារៀបចំព្រឹត្តិការណ៍សិល្បៈដើម្បីទាក់ទាញតំបន់ទេសចរណ៍របស់ខ្លួន

កសិករកម្ពុជាមានការខកចិត្តដោយសារការប្រមូលផលស្រូវមិនសូវល្អក្នុងឆ្នាំនេះ

អាជីវករលក់តាមរទះចល័តនៅតាមបណ្តោយឆ្នេរព្រះសីហនុមិនមានទីលំនៅច្បាស់លាស់ស្នើសុំការគាំទ្របន្ថែមពីអាជ្ញាធរក្នុងតំបន់

by Mr. Borin Journalist
December 7, 2021
in Social
1.3k
SHARES
22k
VIEWS
Share on FacebookTelegram

អាជីវករលក់នៅតាមបណ្តោយឆ្នេរអូរត្រេះរាប់រយនាក់មកពីខេត្តព្រៃវែង ដែលបានចាកចេញពីស្រុកកំណើតមកប្រកបរបរចិញ្ចឹមជីវិតដោយការលក់ដូរតាមរទះចល័តនៅខេត្តព្រះសីហនុ ស្នើរសុំឱ្យអាជ្ញាធរមូលដ្ឋានអនុញ្ញាតឲ្យពួកគេបន្តចតរទះលក់តាមចិញ្ចើមផ្លូវនៃឆ្នេរអូរត្រេះ និងសូមកុំបណ្តេញពួកគេអោយចាកចេញពីទីនោះ។

អាជីវករមួយចំនួនអះអាងថា ពួកគេចេញពីស្រុកកំណើតដោយសារកង្វះឱកាសការងារនៅស្រុកកំណើត ជំពាក់បំណុលធនាគារ និងក្រុមហ៊ុនមីក្រូហិរញ្ញវត្ថុ។ អាជីវករផ្សេងទៀតបានប្រាប់អោយដឹង ថាការដាំដំណាំ និងការប្រកបរបរអាជីវកម្មរបស់ពួកគេនៅស្រុកកំណើត បានរងផលប៉ះពាល់ព្រោះតែជំងឺរាតត្បាត COVID ក៏ដូចជាការបិទប្រទេសក្នុងរយៈពេល 2 ឆ្នាំកន្លងមកនេះ។

ថ្មីៗនេះ រដ្ឋាភិបាលកម្ពុជា បានប្រកាសបើកប្រទេសឡើងវិញ អ្នកលក់នៅតាមបណ្តោយឆ្នេរបានស្វាគមន៍ និងអបអរចំពោះការសម្រេចចិត្តនេះ ប៉ុន្តែ ឥឡូវនេះអាជ្ញាធរ ក្នុងតំបន់បានស្នើឱ្យពួកគេចាកចេញពីកន្លែងដែលពួកគេធ្លាប់តាំងរទះលក់អស់រយះពេលជាងពីរឆ្នាំ និង ប្រាប់អោយពួកគេសាងសង់តូប ឬហាងអោយបានត្រឹមត្រូវ ប្រសិនបើពួកគេចង់បន្តលក់ផលិតផលរបស់ពួកគេនៅទីនោះបន្តទៀត។

សូមបញ្ជាក់ថា អាជីវករទាំងនោះសម្រាន្ត និងចំអិនអាហារនៅលើរទះរបស់ពួកគេអស់រយះពេលជាង ពីរឆ្នាំមកហើយ ពួកគេមិនមានលទ្ធភាពក្នុងការជួលផ្ទះនោះទេ។

ចុចមើលក្នុងតេឡាក្រាម
Next Post
កសិករកម្ពុជាមានការខកចិត្តដោយសារការប្រមូលផលស្រូវមិនសូវល្អក្នុងឆ្នាំនេះ

កសិករកម្ពុជាមានការខកចិត្តដោយសារការប្រមូលផលស្រូវមិនសូវល្អក្នុងឆ្នាំនេះ

ដើម្បីតបទៅជាមួយចិនវិញ “តៃវ៉ាន់” បង្កើតការិយាល័យនៅក្នុងរដ្ឋធានីលីទុយអានី

ដើម្បីតបទៅជាមួយចិនវិញ "តៃវ៉ាន់" បង្កើតការិយាល័យនៅក្នុងរដ្ឋធានីលីទុយអានី

Discussion about this post

ADVERTISEMENT
  • About
  • Advertise
  • Privacy & Policy
  • Contact

© 2025 TOP News of Cambodia (by MCB MEDIA)

No Result
View All Result
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World

© 2025 TOP News of Cambodia (by MCB MEDIA)

error: Content is protected !!