Chat
TOP NEWS
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World
No Result
View All Result
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World
No Result
View All Result
TOP NEWS
ក្រុមចោរប្រើល្បិចមួយនេះ ដើម្បីសម្រេចផែនការចូលប្លន់ដល់ក្នុងផ្ទះអ្នកលក់អនឡាញល្បី អ៊ាន​ សៀវម៉ី អស់រាប់លានដុល្លារ

លោក ឌី វ៉ាន់ខូវ ដើរតាមគន្លងព្រះពុទ្ធសាសនា សម្រេចចិត្តធ្វើរឿងនេះមួយភ្លាមដើម្បីកូនក្មេងមានអនាគត

បុណ្យស.ពលា.ន់ពេញភូមិក្រោយក្រុមក្មេងស្ទាវជិះដេ.ញគ្នា ប៉ះរថយន្តធំបុករះយ៉ាងសាហា.វ ស្លា.ប់៥នាក់

ក្រុមចោរប្រើល្បិចមួយនេះ ដើម្បីសម្រេចផែនការចូលប្លន់ដល់ក្នុងផ្ទះអ្នកលក់អនឡាញល្បី អ៊ាន​ សៀវម៉ី អស់រាប់លានដុល្លារ

by Mr. Borin Journalist
December 19, 2021
in Social
1.3k
SHARES
22.2k
VIEWS
Share on FacebookTelegram

(ភ្នំពេញ)៖ នៅមុនពេលប្លន់យកលុយ និងគ្រឿងអលង្ការសរុបជាទឹកប្រាក់ជាង៩ លានដុល្លារ ចេញពីផ្ទះអ្នកលក់ឡេដ៏ល្បី អ៊ាន សៀវម៉ី ក្រុមចោរប្រដាប់អាវុធ៤នាក់ បានបន្លំខ្លួនជាសមត្ថកិច្ច ហើយភូតកុហកថា ជាការចុះអនុវត្តសាលដីកាក្លែងក្លាយ ដើម្បីបានចូលទៅកាន់ផ្ទះជនរងគ្រោះ។

ករណីប្លន់នេះបានកើតឡើងនៅវេលាម៉ោង១០៖៥០នាទី ព្រឹកថ្ងៃទី១៩ ខែធ្នូឆ្មាំ២០២១ នៅចំណុចផ្ទះវីឡាលេខV01 ស្ថិតក្នុងភូមិគោគចំបក់ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដោយយកគ្រឿងអលង្កាពេជ្រ គិតជាទឹកប្រាក់ប្រហែល៩លានដុល្លារ។

បើតាមការរៀបរាប់របស់សមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះ និងក្រុមគ្រួសារមានមនុស្ស១០នាក់ ក្នុងនោះមាន ប្រុស៤ ស្រី៣ និងក្មេង៣នាក់ (ប្រុស១ស្រី២) កំពុងរៀបចំចេញដំណើរទៅផ្ទះរបស់ខ្លួនទៅខេត្តកំពង់ស្ពឺ ហើយពេលកំពុងរៀបចេញពីផ្ទះ ក៏ស្រាប់តែមានជនសង្ស័យមួយក្រុមមានគ្នា៥នាក់ អង្គុយក្នុងឡាន១នាក់ (ឡានម៉ាក GS អត់ស្លាកលេខពណ៌ស) (ក្នុងចំណោម៥នាក់មានម្នាក់ពាក់សក្តិ៤) ចុះមកឃាត់ជនរងគ្រោះមិនឲ្យចេញដំណើរ ហើយប្រាប់ជនរងគ្រោះថា ពួកគេមកពីក្រសួងមកអនុវត្តដីការ។

សមត្ថកិច្ចបានរៀបរាប់ទៀតថា ជនសង្ស័យប្រដាប់ដោយអាវុធវែងមួយដើម(អុឹមសី) និងខ្លី៣ដើម បានបញ្ចូលគ្រាប់ភ្ជុងជនរងគ្រោះដាក់ខ្នោះដៃ និងឆក់ជនរងគ្រោះ ហើយឲ្យជនរងគ្រោះឈ្មោះ អ៊ាន សុីវមុី នាំឡើងទៅជាន់ទី១ បន្ទប់ដាក់គ្រឿងអលង្កា ហើយឲ្យបើកទូដែកយកគ្រឿងអលង្ការទាំងអស់ដាក់ចូលសាក់កាដូពណ៌ខ្មៅ ដែលជនសង្ស័យយកមកជាមួយ។

សមត្ថកិច្ចបញ្ជាក់បន្ថែមថា សរុបទ្រព្យសម្បត្តិដែលជនសង្ស័យយកទៅមានតម្លៃប្រហែល៩លានដុល្លារ (ប្រាំបួនលានដុល្លារ) ក្រោយពេលធ្វើសកម្មភាពរួចជនសង្ស័យទាំងអស់ បានស្រែកហៅនាមសម្ងាត់របស់បក្ខពួកខ្លួន ថា A1 .A2 ម៉ូ ម៉ូ និងបានយកក្បាលកាមេរ៉ា នាំគ្នាឡើងលើរថយន្តដែលមានបក្ខពួករង់ចាំខាងក្នុង ហើយបើកគេចខ្លួនបាត់តែម្តង ដោយបន្សល់ទុកនូវ វត្ថុតាងរួមមាន៖ ខ្នោះដៃចំនួន៤ និងដីកាចំនួន១សន្លឹកប៉ុណ្ណោះ៕

th;”>

ចុចមើលក្នុងតេឡាក្រាម
Next Post
បុណ្យស.ពលា.ន់ពេញភូមិក្រោយក្រុមក្មេងស្ទាវជិះដេ.ញគ្នា ប៉ះរថយន្តធំបុករះយ៉ាងសាហា.វ ស្លា.ប់៥នាក់

បុណ្យស.ពលា.ន់ពេញភូមិក្រោយក្រុមក្មេងស្ទាវជិះដេ.ញគ្នា ប៉ះរថយន្តធំបុករះយ៉ាងសាហា.វ ស្លា.ប់៥នាក់

សមត្ថកិច្ចចេញមុខអះអាងថា អ៊ាន សៀម៉ី គ្មា.នលុយទ្រព្យសម្បត្តិ៩ទៅ១០លានដុល្លារឯណាក្នុងផ្ទះឱ្យចោរប្ល.ន់នោះទេ!

សមត្ថកិច្ចចេញមុខអះអាងថា អ៊ាន សៀម៉ី គ្មា.នលុយទ្រព្យសម្បត្តិ៩ទៅ១០លានដុល្លារឯណាក្នុងផ្ទះឱ្យចោរប្ល.ន់នោះទេ!

Discussion about this post

ADVERTISEMENT
  • About
  • Advertise
  • Privacy & Policy
  • Contact

© 2025 TOP News of Cambodia (by MCB MEDIA)

No Result
View All Result
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World

© 2025 TOP News of Cambodia (by MCB MEDIA)

error: Content is protected !!