Chat
TOP NEWS
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World
No Result
View All Result
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World
No Result
View All Result
TOP NEWS
ញាក់សាច់ពិតជាលឿនមែន! សមត្ថកិច្ចតាមប្រមាញ់ក្រុមចោរប្លន់អ្នកលក់អនឡាញល្បី អ៊ាន សៀវម៉ី ចាប់និងប្រមូលគ្រឿងពេជ្របានមកវិញហើយ

សមត្ថកិច្ចចេញមុខអះអាងថា អ៊ាន សៀម៉ី គ្មា.នលុយទ្រព្យសម្បត្តិ៩ទៅ១០លានដុល្លារឯណាក្នុងផ្ទះឱ្យចោរប្ល.ន់នោះទេ!

មិនធម្មតាមែន! ក្រុមចោរប្លន់អ្នកលក់ឡេល្បីឈ្មោះ អ៊ាន សៀវម៉ី សុទ្ធតែជាក្រុមចោរកាលីបដេកសុទ្ធតែក្នុងផ្ទះបុរីប៉េងហួតលំដាប់អភិកជន

ញាក់សាច់ពិតជាលឿនមែន! សមត្ថកិច្ចតាមប្រមាញ់ក្រុមចោរប្លន់អ្នកលក់អនឡាញល្បី អ៊ាន សៀវម៉ី ចាប់និងប្រមូលគ្រឿងពេជ្របានមកវិញហើយ

by Mr. Borin Journalist
December 20, 2021
in Social
1.3k
SHARES
22.2k
VIEWS
Share on FacebookTelegram

ភ្នំពេញ៖ នៅទីបំផុតកម្លាំងអាវុធហត្ថរាជធានីភ្នំពេញដឹកនាំដោយឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ តាមចាប់ក្រុមចោរប្លន់ផ្ទះអ្នកលក់ឡេដ៏ល្បីឈ្មោះ អ៊ាន សៀវម៉ី បានហើយ ដោយប្រមូលបានគ្រឿងពេជ្រត្រឡប់មកវិញ កាលពីយប់ថ្ងៃទី២០ខែធ្នូ ឆ្នាំ២០២១នេះ។

នៅក្នុងការបង្រ្កាបនេះកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ដកហូតបាននៅអាវុធវែងខ្លីមួយចំនួន និងគ្រឿងអលង្ការមួយចំនួន ស្ថិតនៅទីតាំងបុរី ប៉េងហួត ផ្លូវ៦០ម៉ែត្រ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

សូមរំលឹកឡើងវិញថា ករណីប្លន់នេះបានកើតឡើងនៅវេលាម៉ោង១០៖៥០នាទី ព្រឹកថ្ងៃទី១៩ ខែធ្នូឆ្មាំ២០២១ នៅចំណុចផ្ទះវីឡាលេខV01 ស្ថិតក្នុងភូមិគោគចំបក់ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដោយយកគ្រឿងអលង្កាពេជ្រ គិតជាទឹកប្រាក់ប្រហែល៩លានដុល្លារ។

បើតាមការរៀបរាប់របស់សមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះ និងក្រុមគ្រួសារមានមនុស្ស១០នាក់ ក្នុងនោះមាន ប្រុស៤ ស្រី៣ និងក្មេង៣នាក់ (ប្រុស១ស្រី២) កំពុងរៀបចំចេញដំណើរទៅផ្ទះរបស់ខ្លួនទៅខេត្តកំពង់ស្ពឺ ហើយពេលកំពុងរៀបចេញពីផ្ទះ ក៏ស្រាប់តែមានជនសង្ស័យមួយក្រុមមានគ្នា៥នាក់ អង្គុយក្នុងឡាន១នាក់ (ឡានម៉ាក GS អត់ស្លាកលេខពណ៌ស) (ក្នុងចំណោម៥នាក់មានម្នាក់ពាក់សក្តិ៤) ចុះមកឃាត់ជនរងគ្រោះមិនឲ្យចេញដំណើរ ហើយប្រាប់ជនរងគ្រោះថា ពួកគេមកពីក្រសួងមកអនុវត្តដីការ។

សមត្ថកិច្ចបានរៀបរាប់ទៀតថា ជនសង្ស័យប្រដាប់ដោយអាវុធវែងមួយដើម(អុឹមសី) និងខ្លី៣ដើម បានបញ្ចូលគ្រាប់ភ្ជុងជនរងគ្រោះដាក់ខ្នោះដៃ និងឆក់ជនរងគ្រោះ ហើយឲ្យជនរងគ្រោះឈ្មោះ អ៊ាន សុីវមុី នាំឡើងទៅជាន់ទី១ បន្ទប់ដាក់គ្រឿងអលង្កា ហើយឲ្យបើកទូដែកយកគ្រឿងអលង្ការទាំងអស់ដាក់ចូលសាក់កាដូពណ៌ខ្មៅ ដែលជនសង្ស័យយកមកជាមួយ។

សរុបទ្រព្យសម្បត្តិដែលជនសង្ស័យយកទៅយកនោះ មិនអាចបូកសរុបបានឡើយថាអស់ប៉ុន្មានក្នុងទឹកប្រាក់ប៉ុន្មាននៅឡើយ។ ប៉ុន្តែក្រោយពេលធ្វើសកម្មភាពរួចជនសង្ស័យទាំងអស់ បានស្រែកហៅនាមសម្ងាត់របស់បក្ខពួកខ្លួន ថា A1 .A2 ម៉ូ ម៉ូ និងបានយកក្បាលកាមេរ៉ា នាំគ្នាឡើងលើរថយន្តដែលមានបក្ខពួករង់ចាំខាងក្នុង ហើយបើកគេចខ្លួនបាត់តែម្តង ដោយបន្សល់ទុកនូវ វត្ថុតាងរួមមាន៖ ខ្នោះដៃចំនួន៤ និងដីកាចំនួន១សន្លឹកប៉ុណ្ណោះ។
ប៉ុន្តែក្រោយទៀតសាមីខ្លួនលោកស្រី អ៊ាន សៀវម៉ី ស្រាប់តែបង្ហោះសារតបថ្ងៃទី២០ ខែធ្នូនេះវិញថា “សូមជំរាបជូនមហាជនទាំងអស់ឲបានជ្រាបថា ពត៍មាននៃកាបាត់បង់ទ្រព្យសម្បត្តិទាំងអស់របស់នាងខ្ញុំ នៅមិនទាន់ច្បាស់ការនៅឡើយទេ យើងកំពុងធ្វើការសហការជាមួយសមត្ថកិច្ចគ្រប់ជំនាញនៅឡើយ។ ដូចនេះ សូមបណ្តាអង្គភាពពត៍មានទាំងអស់ សូមមេត្តាកុំចុះផ្សាយពត៍មានមិនទាន់ច្បាស់ការ មិនតម្លាភាព ឬវិភាគដោយឯងៗ យើងខ្ញុំជាជនរងគ្រោះ សូមអះអាងថាការបាត់បង់មានចំនួនច្រើនលើសលប់ ខ្ទង់លាន$ ដែលយើងកំពុងសើរើវិកយ័បត្រ័ដើម្បីផ្ទៀងផ្ទាត់។

ពត៍មានជាផ្លូវការនឹងចេញបញ្ជាក់នៅពេលឆាប់ៗនេះ សូមអរគុណដល់សមត្ថកិច្ចគ្រប់ជំនាញដែលបានយកចិត្តទុកដាក់ក្នុងការប្រតបត្តិការណ៍នេះយ៉ាងសកម្ម ហើយក៏សង្ឃឹមថានឹងអាចវែករកមុខសញ្ញាចាប់ក្រុមចោរប្លន់ប្រដាប់អាវុធនេះបានក្នុងពេលឆាប់ៗនេះ។ យើងនឹងមានការបកស្រាយនៅក្នុងការឡាយ លើករណីនេះ”៕

ជាមួយគ្នានោះ តារាចម្រៀង មុន្នី រក្សា ដែលស្គាល់ថាជាមនុស្សជិតដិតស្និតស្នាលទៅនឹងលោកស្រី អ៊ាន សៀវម៉ីនោះ បានធ្វើទម្លាយផងដែរ នាងបានរៀបរាប់ឱ្យដឹងថា “មិនគួរណាគាត់មកជួបរឿងបែបនេះសោះ គ្រាន់តែដឹងដំណឹងនេះខ្ញុំភ័យតក់ស្លត់ ចុះទំរាំគាត់ជួបរឿងនឹងផ្ទាល់នៅក្នុងហេតុការ តើគាត់ភ័យខ្លាចយ៉ាងណា រឿងបែបនេះគ្មាននរណាចង់ជួបនោះទេ ទ្រព្យសម្បត្តិជារបស់ក្រៅខ្លួន សំខានសុខសុវត្ថិភាពទាំងអស់គ្នា ( បញ្ជាក់ របស់របរដែលបានបាត់បង់មិនមែន ៣ខ្សែទេ ជាច្រើនឆុត ខ្ទង់ លានដុល្លា នេះគ្រាន់ជារូបតំណាងខ្លះៗ”៕

th;”>

ចុចមើលក្នុងតេឡាក្រាម
Next Post
មិនធម្មតាមែន! ក្រុមចោរប្លន់អ្នកលក់ឡេល្បីឈ្មោះ អ៊ាន សៀវម៉ី សុទ្ធតែជាក្រុមចោរកាលីបដេកសុទ្ធតែក្នុងផ្ទះបុរីប៉េងហួតលំដាប់អភិកជន

មិនធម្មតាមែន! ក្រុមចោរប្លន់អ្នកលក់ឡេល្បីឈ្មោះ អ៊ាន សៀវម៉ី សុទ្ធតែជាក្រុមចោរកាលីបដេកសុទ្ធតែក្នុងផ្ទះបុរីប៉េងហួតលំដាប់អភិកជន

បែកធ្លាយរឿងផ្ទះរបស់ក្រុមចោរប្លន់គ្រឿងពេជ្ររាប់លានលោកស្រី អ៊ាន សៀវម៉ី ដែលសមត្ថកិច្ចបង្ក្រាបនោះគឺជារបស់លោក ប្រធានគណបក្សខ្មែរក្រោក

បែកធ្លាយរឿងផ្ទះរបស់ក្រុមចោរប្លន់គ្រឿងពេជ្ររាប់លានលោកស្រី អ៊ាន សៀវម៉ី ដែលសមត្ថកិច្ចបង្ក្រាបនោះគឺជារបស់លោក ប្រធានគណបក្សខ្មែរក្រោក

Discussion about this post

ADVERTISEMENT
  • About
  • Advertise
  • Privacy & Policy
  • Contact

© 2025 TOP News of Cambodia (by MCB MEDIA)

No Result
View All Result
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World

© 2025 TOP News of Cambodia (by MCB MEDIA)

error: Content is protected !!