Chat
TOP NEWS
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World
No Result
View All Result
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World
No Result
View All Result
TOP NEWS
ប្រជាជនកម្ពុជាប្រារព្ធពិធីប្រពៃណីដើម្បីទទួលបាននូវរាសីល្អ និងសុខភាពល្អ

អចលនទ្រព្យនៅបង់ក្លាដែសមានការកើនឡើងជាលំដាប់

ពលករមីយ៉ាន់ម៉ាដែលជាប់ពន្ធនាគារបង្ហាញពីទុក្ខលំបាករបស់ពួកគេ

ប្រជាជនកម្ពុជាប្រារព្ធពិធីប្រពៃណីដើម្បីទទួលបាននូវរាសីល្អ និងសុខភាពល្អ

by Mr. Borin Journalist
January 21, 2022
in Knowledge
1.3k
SHARES
22k
VIEWS
Share on FacebookTelegram

ជំនឿពីអតីតកាលនៅតែមានឥទ្ធិពលក្នុងជីវិតរស់នៅប្រចាំថ្ងៃសម្រាប់ប្រជាជនកម្ពុជា។ ការប្រារព្ធពិធីសាសនានៅតាមជនបទដូចជា ពិធីកាត់គ្រោះ លើរាសី គឺជាពិធីមួយដែលខ្មែរយើងតែងតែប្រារព្ធនៅពេលដែលមនុស្សម្នាក់យល់ថាខ្លួនកំពុងមានគ្រោះ។

ប្រជាជនតម្រូវឱ្យរកអាចារ្យធ្វើការទស្សទាយ បន្ទាប់មកនិមន្តព្រះសង្ឃធ្វើពិធីកាត់គ្រោះដើម្បីដេញភាពចង្រៃដែលមកយីយារូបគេ។ តាមរយៈពិធីតាមបែបសាសនាមួយនេះ បុគ្គលខ្លះមានជីវិតប្រសើរជាងមុន ហើយខ្លះទៀតក៏មិនមានភាពសមប្រកបផងដែរ។

លោកអាចារ្យ មួន សាម៉េត មានជំនឿថា ពិធីសូត្រមន្ត និងបន់ស្រន់នេះ អាចរក្សាអាយុជីវិត និងការពារមនុស្សម្នាក់នោះបានដោយករណី។ ចំណែកលោកអាចារ្យ មឿយ ម៉ៃ មានប្រសាសន៍ថា ការធ្វើពិធីមួយនេះមិនអាចជំនួសវិស័យសុខាភិបាលក្នុងការផ្តល់ការថែទាំចាំបាច់បាននោះទេ ដូច្នេះពិធីតាមប្រពៃណីគឺសម្រាប់តែការផ្តល់កម្លាំងចិត្តតែប៉ុណ្ណោះ។

ពិធីនេះក៏បានបង្ហាញពីការរួបរួមសាមគ្គីគ្នារវាងអ្នកជិតខាង និងម្ចាស់ផ្ទះដែលប្រារព្ធពិធីនោះ។ ដែលភាគច្រើន នៅតាមជនបទគឺនៅរក្សាប្រពៃណីចេះជួយយកអាសារគ្នាទៅវិញទៅមកច្រើនជាងអ្នកនៅទីក្រុង។

ចុចមើលក្នុងតេឡាក្រាម
Next Post
ពលករមីយ៉ាន់ម៉ាដែលជាប់ពន្ធនាគារបង្ហាញពីទុក្ខលំបាករបស់ពួកគេ

ពលករមីយ៉ាន់ម៉ាដែលជាប់ពន្ធនាគារបង្ហាញពីទុក្ខលំបាករបស់ពួកគេ

អ្នកភូមិរងផលប៉ះពាល់យ៉ាងខ្លាំងដោយអាជ្ញាធរមិនបានជួសជុលផ្លូវ

អ្នកភូមិរងផលប៉ះពាល់យ៉ាងខ្លាំងដោយអាជ្ញាធរមិនបានជួសជុលផ្លូវ

Discussion about this post

ADVERTISEMENT
  • About
  • Advertise
  • Privacy & Policy
  • Contact

© 2025 TOP News of Cambodia (by MCB MEDIA)

No Result
View All Result
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World

© 2025 TOP News of Cambodia (by MCB MEDIA)

error: Content is protected !!