Entertainment

ដល់ថ្នាក់នេះផងបុរសជាប្តីម្នាក់សុខៗស្រាប់សំពះក្រាបថ្វាយបង្គំប្រពន្ធខ្លួន! ថាតើមានរឿងអ្វីទៅ? (មានវិឌីអូពេញ)

ភ្នំពេញ៖ ផ្ទុះការចាប់អារម្មណ៍រឿងមួយនៅលើបណ្តាញសង្គមនាថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២ ដោយសារតែមានបុរសម្នាក់ស្រាប់តែស្រក់ទឹកភ្នែករលីងរលូង រហូតដល់ថ្នាក់សំពះក្រាបថ្វាយបង្គំនារីម្នាក់ ធ្វើឱ្យមហាជនជាច្រើននាំគ្នានឿយឆ្ងល់។ តែនៅពេលមើលច្បាស់ទើបដឹងថា បុរសនោះក្រាបសំពះអគុណប្រពន្ធរបស់ខ្លួនឯង ព្រោះតែរំភើបពេក ដែលប្រពន្ធរបស់ខ្លួនធ្វើឱ្យរូបលោកទទួលកាដូដែលពេញចិត្ត ជារថយន្តទំនើប កប់សេរីលំដាប់អភិកជន។ សូមទស្សនាលម្អិត៖ https://www.youtube.com/watch?v=tdNzO5w94lc

Read more

ផ្ទុះការរិះគន់ពីមហាជនរហូតមានអ្នកលក់អនឡាញល្បីម្នាក់សួរថា រ៉ូសប្រើផលិតផលអីបានជារាងយារម្ល៉េះ? (មានវិឌីអូពេញ)

ភ្នំពេញ៖ តារាតិកតុកនិងជាតួសម្តែងដែលល្បីសម្បូររឿងអាស្រូវឬមិនចេះអស់រឿងអស់បញ្ហាគឺកញ្ញា រ៉ូស លេចមុខផ្ទុះនូវព័ត៌មានរងការរិះគន់ជាថ្មីម្តងទៀត ក្រោយពីនាងបានបង្ហោះវិឌីអូបង្អួតរាងសិចស៊ី ហើយនាងហៅខ្លួនឯងថាមានរាងរ៉ូវល្អជាងក្មេងៗអាយុ១៦អាយុទៀត។ បង្ហោះវីឌីអូចុះហែលទឹកកាលពីថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២២ កញ្ញារ៉ូសបានសរសេរថា “ក្មេងក្មេង 16 អែបគៀនចែrose មកហើយ ចែrose និយាយលេងទេ ណា កំប្លែងអោយអ្នកទាំងអស់គ្នាសើចទេ ពេលមើលវីដេអូចែដឹងតែញញឹមហាហា ចឹងចែroseបានបុណ្យច្រើនណាស់ មនុស្សយើងកើតមកគ្មានអ្នកណាល្អគ្រប់10ទេសំខាន់ត្រូវមានភាពជឿជាក់លើខ្លួនអែង ហើយរស់នៅជាមួយភាពជាខ្លួនអែង”។ សូមទស្សនាវិឌីអូរបស់កញ្ញា រ៉ូស ថាតើដូចមហាជនរិះគន់ថា ពិតសម្រស់រូបរាងធាត់និងយារ មែនឬអត់? បានជាមហាជននិងអ្នកល្បីរិះគន់ខ្លាំងបែបនេះ៖ https://www.youtube.com/watch?v=joa7aNKZmKE

Read more

ទើបទិញ Escaladeពីរគ្រឿងមិនទាន់បាត់ក្តៅផង! ម៉ូលីកា បោះលុយ៣៥ម៉ឺនដុល្លារទៀតទិញ Ferrari 488 GTB គ្រាន់តែមួយភ្លេតចាយៗលេង១លានបាត់

ភ្នំពេញ៖ ពិតជាមិនធម្មតាសម្រាប់អគ្គនិយកាដឹកនាំក្រុមហ៊ុនដែលមានមុខរបបបីបួនមុខក្នុងដៃគឺ អ្នកនាង ម៉ូលីកា ដែលមហាជនស្គាល់ថា ជាអតីតតារាចម្រៀង ហើយពេលនេះកំពុងផ្ទុះការចាប់អារម្មណ៍ខ្លាំង ត្រឹមតែរយៈពេលមិនដល់១ខែផង ស្រាប់ដូររថយន្តទំនើបថ្មី ឬ ទិញថែមពីរបីគ្រឿងជាប់គ្នា ដោយគិតតួ្រសទំនងជាងចាយដល់ខ្ទង់១លានដុល្លារទៅហើយ។ ខែមុនទើបទិញល្បីរឿងទិញរថយន្ត Cadillac Escalade 2022 ពីរគ្រឿងជិតមិនទាន់ក្តៅគូទផង ស្រាប់តែអ្នកជំនួញស្រីស្អាតអ្នកនាង ម៉ូលីកា បានបោះលុយយ៉ាងច្រើនសន្ធឺកទៀតហើយគឺចំនួន ៣៥ម៉ឺនដុល្លារទៀតក្នុងទិញរថយន្តស្ព័រទំនើបស៊េរី Ferrari 488 GTB ។ គ្រាន់តែអ្នកនាង ម៉ូលីកា បង្ហោះទិញ រថយន្តស្ព័រទំនើបស៊េរី Ferrari...

Read more

“ទោះអ្នកផ្សេងបង្អាប់ខ្ញុំថា មិនបាច់ទៅប្រលងទេព្រោះច្រៀងមិនពិរោះ តែពុកគាត់ថា “កូនទៅប្រលងទៅ ចាំពុកខំរកលុយធ្វើសាហ៊ុយឲ្យ”

"ទោះអ្នកផ្សេងបង្អាប់ខ្ញុំថា មិនបាច់ទៅប្រលងទេព្រោះច្រៀងមិនពិរោះ តែពុកគាត់ថា "កូនទៅប្រលងទៅ ចាំពុកខំរកលុយធ្វើសាហ៊ុយឲ្យ។" កម្សត់ពេកហេីយប្អូនស្រីអេីយ មកប្រឡងទាំងខ្វះខាតថវិកាធ្វេីដំណេីរ ឪពុកត្រឹមជាអ្នកស្ទូចត្រី ឯប្អូនស្រីត្រូវដេីររេីសស្វាយចន្ទីលក់ដេីម្បីរកលុយរៀន សូម្បីសំលៀកបំពាក់ល្អមួយកំផ្លេរមកប្រឡងក៏គ្មានផង បានគុណអ្នកគ្រូពេទ្យម្នាក់ឱ្យរ៉ូបមួយឈុតនេះ អរគុណ កំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា សម្រាប់ទឹកចិត្តបានឧបត្ថម្ភប្រាក់ខ្លះទៅដល់ប្អូនស្រី ។ កុមារី ថា ស្រីណុច ធ្វេីដំណេីរតាំងពីស្រុកកោះញែក ខេត្តមណ្ឌលគីរី ដេីម្បីចូលរួមប្រឡង The Voice Kids Cambodia។ សូមសរសេីរទឹកចិត្តប្អូនស្រី និងលោកឪពុកអ្នកមានគុណដ៏ធំធេងទោះលំបាកយ៉ាងណាក៏មិនបោះបង់ការតស៊ូព្យាយាមដែរ។

Read more

កើតរឿងអ្វីឡើងបានជាសុខៗលោកជំទាវ​ឧកញ៉ា​ ម៉ែន​ ចិន្តា​ ពោលពាក្យមួយឃ្លានេះ​ ធ្វេីឱ្យអ្នកគាំទ្រនាំគ្នាតបសម្តីវិញយ៉ាងច្រើនសន្ធឹក

(ភ្នំពេញ)៖ ជាទូទៅតែងតែសង្កេតឃេីញការពោលសរសេីរ និងហៅលោកជំទាវ ឧកញ៉ា ម៉ែន ចិន្តា ថាជា គ្រាប់ពេជ្រសង្គម ដែលតែងតែចូលរួមយ៉ាងសកម្មក្នុងការចូលរួមចំណែកជួយសង្គម ជួយដល់មនុស្សជុំវិញខ្លួន រហូតដល់មានអ្នកខ្លះដាក់រហ័សនាមអោយលោកជំទាវថា ជាស្ត្រីដែលមានទឹកចិត្តល្អប្រពៃ និងតែងតែមានការបង្ហោះសារពីអ្នកនិយមលេងបណ្តាញសង្គមជាច្រេីន បង្ហោះសារទម្លាយពីអត្តចរឹកពិតរបស់លោកជំទាវ និងសរសេីរមិនតិចនោះទេ។ ជារឿយៗគេសង្កេតឃេីញថា គូរស្វាមីភរិយាមួយគូនេះតែងតែ រំលេចពីទឹកចិត្តសណ្តោសប្រណី យកចិត្តទុកដាក់មេីលថែមនុស្សជុំវិញខ្លួន និងបងប្អូនដែលត្រូវការអោយលោកជំទាវនិងស្វាមី ជួយ។ ប៉ុន្តែអ្វីដែលធ្វេីអោយមហាជនមានការចាប់អារម្មណ៍និងប្លែកនៅក្នុងចិត្តនោះគឺ ថ្មីៗនេះ លោកជំទាវឧកញ៉ា បានរំលេចសារខ្លីមួយ ដែលបានសរសេរថា "បេីខ្ញុំជាមនុស្សអាក្រក់ សូមអោយមនុស្សល្អៗចាកចេញពីខ្ញុំ 🙏🙏🙏 តែបើខ្ញុំជាមនុស្សល្អ...

Read more

ម៉ូលីកា យកលុយទាំងដុំៗទៅបោះចោលនៅថៃដើម្បីឱ្យក្រុមការងារនិងបុគ្គលិកសប្បាយបែបអភិកជន

ថៃ៖ ម៉ូលីកា បានធ្វើឲ្យក្រុមការងារនិងបុគ្គលិករបស់នាងរីករាយក្រៃលែង តាមរយៈការលើកទឹក ចិត្តពួកគេនូវតំណើរកម្សាន្ដនៅទីក្រុងបាងកក ប្រទេសថៃរយៈពេល៥ថ្ងៃ ដែលថ្លៃចំណាយលើការធ្វើប៉ាស្ព័រ ,សំបុត្រយន្ដហោះ,ការស្នាក់នៅ និងអាហារផ្សេងៗគឺនាងជាអ្នករ៉ាប់រងទាំងអស់។ ម៉ូលីកា បាននាំពួកគេឡើងយន្ដហោះកាលពីថ្ងៃទី៥តុលា ហើយតំណើរកម្សាន្ដរយៈពេលខ្លីនោះក៍មានស្វាមីនាងលោកហុង មានុណ ,ប្អូនស្រីនាងនិងកូនស្រីនាងនុណ ច័ន្ទម៉ូនីតា អាយុជាង២ឆ្នាំ រួមទាំងតារាសម្ដែងរូបស្រស់ស្រីស្អាតនូណា ក៍រួមតំណើរជាមួយផងដែរ។ទាំងម៉ូលីកា និងក្រុមការងាររបស់នាងពិតជាសប្បាយចិត្ត ហើយតាមព័តមានថាកាដែលថៅកែស្រីក្រុមហ៊ុនNk Molika Beauty Trending Co.Ltd រូបនេះចំណាយលុយជាច្រើនសម្រាប់ការដើរលេងក្រៅស្រុកនោះដោយសារតែនាងទទួលបានភាពជោគជ័យលើមុខជំនួញហើយក្រុមហ៊ុនរបស់នាងតំណើរការដោយរលូននិងកាន់តែវិវត្តន៍ធំទៅៗដូចពេលនេះបានព្រោះតែនាងមានក្រុមការ និងបុគ្គដែលច្នើមៗ និងស្មោះត្រង់ធ្វើការជាមួយនាង ហេតុនេះហើយដើម្បីជាការតបស្នង ក៍ដូចជាលើកទឹកចិត្តដល់ពួកគេ គឺនាងមិនខ្លាចក្នុងការចំណាយថវិការសម្រាប់ការកម្សាន្ដនៅប្រទេសជិតខាងនេះឡើយ។សកម្មភាពរបស់ម៉ូលីកា...

Read more

មកលើកនេះកាន់តែកាច ហើយតិចច្រឡំថាជាបវរកញ្ញាឬជាបេក្ខភាពត្រៀមចូលប្រឡងកម្មវិធី MISS មួយណានោះ! មើលយូរបានដឹងថាជានរណា!

ភ្នំពេញ៖ សម្រាប់ឆ្នាំ២០២២នេះ គឺការប្រកួតបវរកញ្ញាកម្ពុជាច្រើនកម្មវិធីណាស់កំពុងទទួលបានការគាំទ្រនិងលើកស្ទួងពីខ្មែរយើង ជាមួយគ្នានោះ បណ្តាស្រីស្អាត តារាម៉ូឌែល ឬ បេក្ខភាពបវរកញ្ញា កំពុងបង្ហាញសមត្ថភាព ចំណេះដឹង និង រូបសម្រស់។ មកក្រឡេកមើលស្រីស្អាតម្នាក់នេះវិញគឺ មកលើកនេះកាន់តែកាចតែម្តង ហើយមហាជនប្រយ័ត្នយល់ច្រឡំថាជា បវរកញ្ញា ឬ ជាបេក្ខភាពត្រៀមចូលរួមប្រឡងកម្មវិធីបវរកញ្ញាមួយណាទៅ គឺមិនមែនទេបើ មើលយូរៗទៅ ទើបបានដឹងថាជានរណា! គឺជា CEO ក្រុមហ៊ុនគ្រឿងដ៏ធំជាងគេមួយនៅកម្ពុជា HK7 អគ្គនាយិកា HK7 អ្នកនាង អ៊ឹម សុគន្ធា...

Read more

ភ្ញាក់ផ្អើលពេលឃើញអតីតបេក្ខនជន Cambodian Idolរដូវកាលទី៤លោក ណាន វីសារ ក្លាយខ្លួនជាកូនកំលោះត្រៀមចូលរោងការធ្វើឱ្យអ្នកគាំទ្រស្រីៗខកចិត្ត

មហាជនដែលគាំទ្រវិស័យប្រឡងចម្រៀងប្រាកដជាបានស្គាល់អតីតបេក្ខនជន Cambodian Idolរដូវកាលទី៤ លោក ណាន វីសារ ជាកូនកំព្រាឪពុកតាំងពីតូច ហើយម្តាយត្រូវជាប់ពន្ធនាគារ រស់នៅដោយខ្វះភាពកក់ក្តៅ រសាត់អណ្ដែតពីកន្លែងមួយទៅកន្លែងមួយ តែម្នាក់ឯង។ លោក ណាន វីសារ ត្រូវបានគេមើលឃើញថា ជាមនុស្សច្បាស់ការ ការនិយាយស្តីមួយៗ មានរបៀបរបបច្បាស់លាស់ បែបផ្លូវការ សំដីផ្អែមល្ហែម ជាមនុស្សមានភាពតស៊ូ ដោយរូបគេបានកែប្រែវាសនាខ្លួនឯងពីកម្មករសំណង់ មកដាក់ពាក្យប្រឡងក្នុងកម្មវិធីលំដាប់ថ្នាក់ពិភពលោក Cambodian Idolរដូវកាលទី៤ រហូតជាប់ជាបន្តបន្ទាប់ដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។ ទោះធ្លាក់ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រក៏ពិតមែន តែ ណាន វីសារ...

Read more

ថ្ងៃភ្ជុំស្រាប់តែនាយកៃដរបែរជានិយាយថាខ្លួនអស់​សមត្ថភាពហើយធ្វើឱ្យនាង ខ្ញុង យំ​រៀបរាប់​រឿងគ្រួសារអាច​ឈាន​ដល់​ផ្លូវ​បំបែកព្រោះតែ…(មាន​វីដេអូ)

រសៀលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២នេះ នាយកៃដរ បានបង្ហោះសារជាបន្តបន្ទាប់ថា «បង្កើតគ្រួសារមួយបើចែកមិនដាច់ រវាងបងប្អូនទេ គឺមិនអស់ទំនាស់ឡើយ។ ដូចម្តេច ដែលហៅថា រួមសុខរួមទុក្ខជាមួយប្តីប្រពន្ធ? មិនមែនជាមួយបងប្អូនទេ, អ្វីដែលខំធ្វើគ ថ្លង់ និងអធ្យាស្រ័យ គិតថាអាណិត លះបង់កាយចិត្តព្រោះស្រលាញ់ ព្រោះចង់កែប្រែ តែពេលនេះខ្ញុំអស់សមត្ថភាពហើយ, ខំសន្សំពេលវេលា ដើម្បីរៀបប្រពន្ធរស់នៅក្នុងគ្រួសារអោយត្រឹមត្រូវ តែគួរស្តាយ វាសនា បានកំណត់ថា គ្រួសារមួយនេះ មិនអាចរៀបចំកើតទេ ព្រោះខ្ញុំអស់សមត្ថភាពហើយ»។ ឆ្លើយតបទៅនឹងការបង្ហោះសារជាបន្តបន្ទាប់របស់នាយកៃដរ ជាស្វាមីនោះ នៅរសៀលថ្ងៃដដែលអ្នកនាងខ្ញុង...

Read more

កម្មពិតមែន! ស្រឡាញ់នាយ ចឺម ខ្លាំងបែរជាអ្នកនាង សេង សុឃីម មកទទួលភាពបោកប្រាស់រហូតដាច់ចិត្តទម្លាយរឿងនេះចេញទាំងយប់ថា…

គេសង្កេតឃើញថា បើទោះប្រកាសចែកផ្លូវជាមួយនាយចឺម ជាផ្លូវការពិតមែន តែជារឿយៗអ្នកនាង សេង សុឃីម នៅតែបង្ហាញចិត្តនឹក ចង់ឲ្យស្នេហាវិលដូចដើមវិញ ហើយគិតថា នឹងអាចដូចពេលមុន មានបញ្ហាជាមួយគ្នាហើយ ក៏ត្រូវគ្នាវិញនោះ។ តែបែកបាក់ចុងក្រោយនេះ ការរង់ចាំរបស់នាង ក្លាយជារឿងអស់សង្ឃឹមទៅហើយ។ ជាក់ស្ដែងសារជាច្រើបានរំលេចឡើងក្នុងន័យ អ្នកនាង សេង សុឃីម គ្មានក្ដីសង្ឃឹមទៅលើនាយចឺមទៀតនោះឡើយ សូម្បីតែ១ភាគ ហើយឆ្លងកាត់រឿងកន្លងមក ទើបអ្នកនាងដឹងច្បាស់ពីចិត្តអតីតគូស្នេហ៍របស់ខ្លួនរូបនេះ ក៏ដាច់ចិត្តបង្ហោះសារទម្លាយអារម្មណ៍គ្មានសល់។ បង្ហោះសារភ្ជាប់ជាមួយរូបថត១សន្លឹកនៅយប់ថ្ងៃទី២២ ខែកញ្ញា អ្នកនាង បានទម្លាយអារម្មណ៍ខ្ទេចគ្មានសល់ថា « 20/09/2021...

Read more
Page 9 of 17 1 8 9 10 17
Plugin Install : Widget Tab Post needs JNews - View Counter to be installed
  • Trending
  • Comments
  • Latest
error: Content is protected !!