ភ្នំពេញ ៖ ស្ត្រីម្នាក់ មានវ័យទើបតែ៣០ឆ្នាំ និងមានរូបសម្រស់ស្រស់ស្អាត ប៉ុន្តែចិត្តគំនិត មិនល្អដូចជារូបរាងនោះទេ ពោលគឺជាជនឆបោក។ ករណីនេះគឺបានកើតឡើងលើនារីជាជនរងគ្រោះម្នាក់ ដោយជឿតាមការលួមលោម ពីនារីជាជនឆបោក ថានឹង ទទួលទិញ នូវគ្រឿងអលង្កា ជាកងដៃ ចំនួន៣កង ដែលគិតជាតំលៃ ប្រហែលជាង១ម៉ឺនដុល្លារ ក៏បានប្រគល់ កងដៃទាំង៣នោះ អោយទៅជនសង្ស័យ បន្ទាប់ពីទទួលបានរបស់ហើយ ជនសង្ស័យ ស្រាប់ផ្តាច់ទំនាក់ទំនង ជាមួយជនរងគ្រោះ រត់គេចខហ្លួនបាត់ស្រមោលតែម្តង។

ក្រោយដឹងពីការពិត ថាស្រ្តីជាជនសង្ស័យ ដែលមានឈ្មោះ កង ហេងអង្គាពេជ្រ អាយុ៣០ឆ្នាំ មានអាសយដ្ឋាន បច្ចុប្បន្ន បុរីប៉េងហួតបឹងស្នោរគម្រោងទី២ ផ្ទះលេខអា១៨ ផ្លូវលេខ៥ ភូមិបឹងព្រលិត សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ ថានារីម្នាក់នេះ ជាជនឆបោក ទើបជនរងគ្រោះសម្រេចដាក់ពាក្យប្តឹងសុំអន្តរាគមន៍ ពីកំលាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ។
បន្ទាប់ពីដាក់បណ្តឹងរួចរាល់ កំលាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ក៏បានដាក់លិខិតកោះអញ្ជើញ អោយជនសង្ស័យ ឈ្មោះ កង ហេងអង្គាពេជ្រ អាយុ៣០ឆ្នាំ ចូលខ្លួនបំភ្លឺនិងដោះស្រាយ ចំពោះករណី ឆបោក និងរំលោភលើសេចក្តីទុកចិត្ត ចំនួន៣លើក ក៏ជនសង្ស័យមិនព្រមចូលខ្លួន។ ក្រោយមកទៀត ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាឲ្យចូលបង្ហាញខ្លួននៅ ការិយាល័យព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ជាលើកទី៤ក៏ជនសង្ស័យបន្តគេចវេស មិនព្រមចូលខ្លួនដដែល។
ការដែល ឈ្មោះ កង ហេងអង្គាពេជ្រ អាយុ៣០ឆ្នាំ មិនព្រមចូលខ្លួនមកដោះស្រាយនេះ ប្រហែលជាមានខ្នងបង្អែកធំ ឬក៏មានអ្នកចាំផ្តល់ដំណឹង អោយគេចខ្លួនរហូតបែបនេះ។ ហើយក៏មិនដឹងដែរថា នៅមានជនរងគ្រោះប៉ុន្មាននាក់ទៀត ដែលត្រូវស្រ្តីរូបនេះ ឆបោក៕







Discussion about this post