Chat
TOP NEWS
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World
No Result
View All Result
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World
No Result
View All Result
TOP NEWS
សាហាវព្រៃផ្សៃណាស់ សម្លាប់មនុស្សហើយញាត់ចូលវ៉ាលី ថែមបំផ្លាញ់មុខមាត់ជនរងគ្រោះ កុំមើលស្គាល់ទៀត (មានរូបភាពសពច្បាស់)

ស្អាតណាស់ម្ចាស់ថ្លៃអើយ នារីកាន់ស្លាកតំណាងកម្ពុជា ក្នុងពិធីបើកព្រឹត្តិការណ៍ Para Sea Game 2023 ពិតជាស្រស់ស្អាតដូចទេពធីតា, ស្គាល់ហើយថា នាងជានរណា?

សាហាវព្រៃផ្សៃណាស់ សម្លាប់មនុស្សហើយញាត់ចូលវ៉ាលី ថែមបំផ្លាញ់មុខមាត់ជនរងគ្រោះ កុំមើលស្គាល់ទៀត (មានរូបភាពសពច្បាស់)

by Mr. Borin Journalist
June 4, 2023
in Social
1.3k
SHARES
22.1k
VIEWS
Share on FacebookTelegram

នៅវេលាម៉ោង ៦ និង 00 នាទី ថ្ងៃទី 3 ខែមិថុនា ឆ្នាំ 2023 មានប្រជាពលរដ្ឋដែលជាអ្នកនេសាទ នៅតាមដងទន្លេបានប្រទះឃើញវ៉ាលីស ពណ៌ខ្មៅចំនួន ២នៅក្បែរមាត់ច្រាំងទន្លេសាបនិងបានរ៉ូតវ៉ាលីសដើម្បីមើលក៏ប្រទះឃើញសាកសពមនុស្សមាន ក្លិនស្អុយនិងមានស្គុតរុំមុខជិត ក្រោយមកក៏មានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងបានរាយការណ៍ប្រាប់សមត្ថកិច្ចភ្លាមៗ។

ក្រោយពីកើតហេតុ ការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ សហការណ៍ជាមួយ នាយកដ្ឋាននគរបាលបច្ចេកទេសនិងវិទ្យាសាស្ត្រ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល និងអធិការដ្ឋានស្រុកពញាឮ បានចុះដល់ទីតាំងប្រទះសព ដើម្បីពិនិត្យទីតាំង និងឆែកកាម៉េរាសុវត្ថិភាពជុំវិញកន្លែងកើតហេតុ ។

សមត្ថកិច្ចបានបញ្ជាក់ថា សាកសពជាមនុស្សប្រុស អាយុ ប្រហែល ៣០ក្រាស់ ជនជាតិបរទេស (ដោយជំហានដំបូងសង្ស័យថាជាជនជាតិចិន) មានស្នាមរបួសបាក់ឆ្អឹង,ផុងរលាក្បាល និងដាច់ម្រាមដៃ (អាចជាទារុណកម្ម) និងមាន ក្រណាត់ និងវ៉ាលីពណ៍ខ្មៅ ចំនួន ០២ សម្រាប់ដាក់សាកសពច្រកយកមកថ្លុងចោល។

យោងតាមការបំភ្លឺរបស់ឈ្មោះ ចាន់ មករា ភេតប្រុសអាយុ ២១ ឆ្នាំ ជាអ្នកនេសាទតាមដងទន្លេសាប បានបំភ្លឺថា នៅថ្ងៃទី 31 ខែ ឧសភា ឆ្នាំ 2023 វេលាម៉ោង ២០ ខ្លួននិងប្រពន្ធឈ្មោះ ប៉ន ចាន់ណាវី អាយុ ៣៣ ឆ្នាំ បានអុំទូកនេសាទត្រី តាមដងទន្លេសាប ក្បែរមាត់ច្រាងពីទីសខាងជើង ទៅខាងត្បូង ក្នុងពេលនោះខ្លួនបានប្រទះឃើញ វ៉ាលីស ចំនួន២ នៅខាងជើងផ្ទះរបស់ខ្លួនប្រវែង៣០០០ម៉ែត្រនៅមាត់ច្រាងមានកំប្លោកនិងព្រៃល្បះមានគម្លាតពីគ្នាប្រវែង 3ម៉ែត្រ ដោយមានការសង្ស័យខ្លួននិងប្រពន្ធ បានអុំទូកអែបច្រាំងហើយប្រពន្ធរបស់ខ្លួនបានទៅរ៉ូតវ៉ាលីស មើលបានឃើញក្នុងម៉ាលីសមានដូចជាស្បែកកង្កែបនិងពោះវៀនមាន់ ពេលនោះខ្លួនបានហៅប្រពន្ធអោយឡើងលើទូករួចចែវត្រលប់ទៅផ្ទះវិញ។

លុះដល់ ថ្ងៃទី០៣ ខែ មិថុនា ឆ្នាំ ២០២៣ វេលាម៉ោង ៦ ប្រពន្ធរបស់ខ្លួនឈ្មោះ ប៉នចាន់ណាវី ដោយមិនអស់ចិត្តនឹងឃើញវ៉ាលីស នៅក្បែរមាត់ច្រាងដដែលបានដើរចេញពីផ្ទះរបស់ខ្លួនដើម្បី រ៉ូតមើលវ៉ាលីស ពណ៌ខ្មៅធំនោះម្ដងទៀត បើកចំហក៏ប្រទះឃើញសាកសពមនុស្សដាក់ក្នុងវ៉ាលីស មានក្លិនស្អុយ និងមានស្កុតរុំមុខជិតនិងបានរូតវ៉ាលីស នៅក្បែរនោះមួយទៀតក៏បានឃើញសំលៀកបំពាក់ប្រឡាក់ឈាមនិងមានកញ្ចប់បារីម៉ាក chung hwa ពណ៌ក្រហមមួយកញ្ចប់ក្បែរចិញ្ចើមផ្លូវ បន្ទាប់ពីឃើញដូច្នោះខ្លួនបានទៅរាយការណ៍ប្រាប់លោកមេភូមិពាមល្វែកនិងប្រជាការពារភូមិតែម្ដង។

ក្រោយមកទៀតកម្លាំងផ្នែកពិនិត្យវិភាគកន្លែងកើតហេតុសហការជាមួយកម្លាំងផ្នែកនគរបាលយុត្តិធម៌ផ្នែកអន្តោប្រវេសន៍ ការិយាល័យបច្ចេកទេសនិងវិទ្យាសាស្រ្តការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាលនិងកម្លាំងព្រហ្មទណ្ឌក្រសួងមហាផ្ទៃដើម្បីធ្វើការពិនិត្យសាកសពនៅកន្លែងកើតហេតុ។

តាមការពិនិត្យសាកសពបានបញ្ជាក់ឲ្យដឹងថា ស្លាប់ដោយការប៉ះទង្គិចផ្នែកក្បាលទម្ងន់ធ្ងរ ដោយអំពើឃាតកម្ម។
បច្ចុប្បន្នសាកសពបានយកទៅដម្កល់ទុកនៅក្នុងវត្តស្ទឹងមានជ័យដើម្បីបន្តនីតិវិធី៕

ចុចមើលក្នុងតេឡាក្រាម
Next Post
ស្អាតណាស់ម្ចាស់ថ្លៃអើយ នារីកាន់ស្លាកតំណាងកម្ពុជា ក្នុងពិធីបើកព្រឹត្តិការណ៍ Para Sea Game 2023 ពិតជាស្រស់ស្អាតដូចទេពធីតា, ស្គាល់ហើយថា នាងជានរណា?

ស្អាតណាស់ម្ចាស់ថ្លៃអើយ នារីកាន់ស្លាកតំណាងកម្ពុជា ក្នុងពិធីបើកព្រឹត្តិការណ៍ Para Sea Game 2023 ពិតជាស្រស់ស្អាតដូចទេពធីតា, ស្គាល់ហើយថា នាងជានរណា?

ពិតជាសាហាវមែនដោយសារប្រុសស្នេហ៍ បែរជាចិត្តដាច់ដល់ថ្នាក់សម្លាប់កូនរបស់ខ្លួនឯងដែលទើបកើតមកថ្មីៗ (ព័ត៌មានលម្អិតនិងរូបភាពច្បាស់)

ពិតជាសាហាវមែនដោយសារប្រុសស្នេហ៍ បែរជាចិត្តដាច់ដល់ថ្នាក់សម្លាប់កូនរបស់ខ្លួនឯងដែលទើបកើតមកថ្មីៗ (ព័ត៌មានលម្អិតនិងរូបភាពច្បាស់)

Discussion about this post

ADVERTISEMENT
  • About
  • Advertise
  • Privacy & Policy
  • Contact

© 2025 TOP News of Cambodia (by MCB MEDIA)

No Result
View All Result
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World

© 2025 TOP News of Cambodia (by MCB MEDIA)

error: Content is protected !!