តារាស្រីកំពុងមានប្រជាប្រិយភាព និងជានាថការនីរបាំបុរាណ កញ្ញា សុគា គីមលាង ហៅ Kon Ant បានសាងភាពភ្ញាក់ផ្អើលដល់ហ្វេនជាខ្លាំង ក្រោយនាងលេចវត្តមានដើរ ក្នុងពិធីបើកអាស៊ានប៉ារ៉ាហ្គេមលើកទី១២ (12th ASEAN Para Games) ដែលប្រព្រឹត្តិឡើងនៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៣។

នេះមិនមែនជាលើកទី១ដែល Kon Ant សាងភាពភ្ញាក់ផ្អើលឱ្យគ្រប់គ្នានោះទេ គេនៅចាំបានថា សោភារូបស្រស់នេះបានធ្វើឱ្យគ្រប់គ្នាចំហរមាត់ពេលឃើញនាងសម្តែងជាតួអង្គព្រះថោង ជាមួយតួអង្គនាងនាគ សម្តែងដោយនាថការនី ច័ន្ទ ស្រីល័ក្ខ ក្នុងព្រឹត្តិការណ៍បើកស៊ីហ្គេម កាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣កន្លងទៅនេះ។
ក្រោយសម្តែងក្នុងព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនេះ Kon Ant មានគេស្គាល់កាន់តែច្រើនឡើង ធ្វើឱ្យកាន់តែមានសន្ទុះក្នុងរង្វង់សិល្បៈ។ឆ្លៀតឱកាសនេះ នាថការនីរបាំបុរាណដ៏ប៉ិនប្រសព្វនេះក៏បានបង្ហាញអារម្មណ៍មោទកភាពដែលមានឱកាសបានចូលរួមសម្តែងក្នុងព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២(32nd SEA Games) ។



















Discussion about this post