Chat
TOP NEWS
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World
No Result
View All Result
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World
No Result
View All Result
TOP NEWS
ពិតជាសាហាវមែនដោយសារប្រុសស្នេហ៍ បែរជាចិត្តដាច់ដល់ថ្នាក់សម្លាប់កូនរបស់ខ្លួនឯងដែលទើបកើតមកថ្មីៗ (ព័ត៌មានលម្អិតនិងរូបភាពច្បាស់)

ស្អាតណាស់ម្ចាស់ថ្លៃអើយ នារីកាន់ស្លាកតំណាងកម្ពុជា ក្នុងពិធីបើកព្រឹត្តិការណ៍ Para Sea Game 2023 ពិតជាស្រស់ស្អាតដូចទេពធីតា, ស្គាល់ហើយថា នាងជានរណា?

មានការភ្ញាក់ផ្អើលជាខ្លាំងមានករណីឃាតកម្មសម្លាប់ស្រ្តីម្នាក់យកសពរុំកន្ទេល កប់ក្នុងដីមួយកន្លែងនៅស្រុកកណ្តាលស្ទឹង (មើលរូបភាពជនរងគ្រោះច្បាស់)

ពិតជាសាហាវមែនដោយសារប្រុសស្នេហ៍ បែរជាចិត្តដាច់ដល់ថ្នាក់សម្លាប់កូនរបស់ខ្លួនឯងដែលទើបកើតមកថ្មីៗ (ព័ត៌មានលម្អិតនិងរូបភាពច្បាស់)

by Mr. Borin Journalist
June 6, 2023
in Social
1.3k
SHARES
22k
VIEWS
Share on FacebookTelegram

កណ្តាល៖ ម្តាយចិត្តអប្រិយដាច់ចិត្តសម្លាប់កូនខ្លួនឯងដោយច្រកថង់ប្លាស្ទិកបោះចោលក្នុងទឹកប្រឡាយ ដោយសារខឹងប្តីរបស់ខ្លួនមិនទទួលស្គាល់ថាជាកូនរបស់ខ្លួនទាំងពីរនាក់ ។ ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី ២៩ ខែ ឧសភា ឆ្នាំ ២០២៣ វេលាម៉ោង ១៦ និង ១០នាទី នៅចំណុចភូមិប្រឡាយ ឃុំបឹងខ្យាង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ។

នគរបាលស្រុកកណ្តាលស្ទឹងបានប្រាប់ឱ្យដឹងថា ជនសង្ស័យឈ្មោះ ណាវ សៅរី ភេទស្រី អាយុ ៣៩ឆ្នាំ រស់នៅភូមិប្រឡាយ ឃុំបឹងខ្យាង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល មុខរបរមិនពិតប្រាកដ ។ ជនសង្ស័យជាម្តាយរបស់ទារក ដែលបានប្រទះឃើញសពអណ្តែតក្នុងទឹកប្រឡាយ។

តាមចម្លើយសារភាពរបស់ស្ត្រីឈ្មោះ ណាវ សៅរី ដែលត្រូវជាម្តាយទារកខាងលើ បានឱ្យដឹងថា នៅថ្ងៃទី ២៩ ខែ ឧសភា ឆ្នាំ ២០២៣ វេលាម៉ោង ០៤ ទាបភ្លឺ ឈ្មោះ ណាវ សៅរី បានឈឺពោះពេលនោះខ្លួនបានទៅបន្ទប់ទឹកបត់ជើងធំ ស្រាប់តែសំរាលកូនធ្លាក់ចូលក្នុងចានបង្គន់ ពេលនោះជនសង្ស័យបានយកដៃស្តាំរបស់ខ្លួនច្របាច់កទារកលើកឡើងលើប្រហែលដប់នាទី ទើបជនសង្ស័យដាក់ទារកចុះលើឥដ្ឋការ៉ូក្នុងបន្ទប់ទឹក។

បន្ទាប់មកខ្លួនបានអង្គុយមើលទារកប្រហែលកន្លះម៉ោងពុំឃើញទារក កម្រើកហើយពុំដឹងទារកស្លាប់ ឬរស់ ខ្លួនក៏សម្រេចចិត្តយកថង់ប្លាស្ទិកពណ៌ខ្មៅមកហើយដាក់ទារកចូលក្នុងថង់ប្លាស្ទិកនោះហើយមូរមាត់ថង់ជិត រួចលើកថង់ប្លាស្ទិកនោះដាក់ក្នុងសំពត់ដើរយកទៅបោះចោលក្នុងទឹកប្រឡាយ។

ពេលទៅដល់មាត់ប្រលាយខ្លួនបានឈរខាងកើតគុម្ពឫស្សី រួចបោះទារកខាងដែលច្រកក្នុងថង់ចូលទៅក្នុងប្រឡាយ រួចខ្លួនបានដើរត្រឡប់មកផ្ទះវិញ ពេលមកដល់ផ្ទះបានប្រហែល ០៥ នាទី ជនសង្ស័យបានដើរត្រឡប់ទៅមាត់ប្រឡាយវិញ។

នៅពេលឃើញថង់ប្លាស្ទិកដាក់ទារកនោះមិនទាន់លេចចូលទៅក្នុងទឹកប្រឡាយខ្លួនបានទៅទាញថង់នោះបើកមាត់ថង់ចាក់ទារកចូលក្នុងទឹកប្រឡាយរួចខ្លួនប្រញាប់មកផ្ទះវិញព្រោះខ្លាចគេឃើញដោយពុំបានមើលថា ទារកនោះលេច ឬអណ្តែតទេ ពេលមកដល់ផ្ទះជនសង្ស័យបានងូតទឹកសំអាតខ្លួនហើយទៅធ្វើការងាររោងចក្រម្តុំផ្សារសៀមរាបដូចសព្វដង ។

សមត្ថកិច្ចបានបញ្ជាក់ឱ្យដឹងថា មូលហេតុដែលជនសង្ស័យសម្រេចចិត្តសម្លាប់ទារកនោះចោលព្រោះ ខឹងប្តីរបស់ខ្លូនមិនទទួលស្គាល់ថាជាកូនរបស់ខ្លួនទាំងពីរនាក់ ខ្លាចក្រុមគ្រួសារបងប្អូនដឹងព្រោះខ្លួនមានផ្ទៃពោះជាមួយប្តីរបស់ខ្លូនគឺលាក់ពុំអោយក្រុមសារបងប្អូនដឹងទេ ។ បច្ចុប្បន្ន ជនសង្ស័យខាងលើកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកកណ្ដាលស្ទឹង ដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់ ៕

ចុចមើលក្នុងតេឡាក្រាម
Next Post
មានការភ្ញាក់ផ្អើលជាខ្លាំងមានករណីឃាតកម្មសម្លាប់ស្រ្តីម្នាក់យកសពរុំកន្ទេល កប់ក្នុងដីមួយកន្លែងនៅស្រុកកណ្តាលស្ទឹង (មើលរូបភាពជនរងគ្រោះច្បាស់)

មានការភ្ញាក់ផ្អើលជាខ្លាំងមានករណីឃាតកម្មសម្លាប់ស្រ្តីម្នាក់យកសពរុំកន្ទេល កប់ក្នុងដីមួយកន្លែងនៅស្រុកកណ្តាលស្ទឹង (មើលរូបភាពជនរងគ្រោះច្បាស់)

មិនដឹងថា គួររកពាក្យណា ហៅនោះទេ! ឪពុកបង្កើតតែចិត្តតិរិច្ឆានចាប់រំលោភកូនស្រីខ្លួនឯងច្រើនលើកច្រើនសា ទាល់តែជនរងគ្រោះទ្រាំលែងបាន​ទើបបែកការណ៍

មិនដឹងថា គួររកពាក្យណា ហៅនោះទេ! ឪពុកបង្កើតតែចិត្តតិរិច្ឆានចាប់រំលោភកូនស្រីខ្លួនឯងច្រើនលើកច្រើនសា ទាល់តែជនរងគ្រោះទ្រាំលែងបាន​ទើបបែកការណ៍

Discussion about this post

ADVERTISEMENT
  • About
  • Advertise
  • Privacy & Policy
  • Contact

© 2025 TOP News of Cambodia (by MCB MEDIA)

No Result
View All Result
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World

© 2025 TOP News of Cambodia (by MCB MEDIA)

error: Content is protected !!