មកដឹងពីប្រវត្តិលោក ចាប តូ ជនមានពិការភាពភ្នែកមើលមិនឃើញ ដែលត្រូវបានសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលទូលថ្វាយតែងតាំងជា អនុរដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតិសម្បទា។ តាមការស្រាវជ្រាវនេះគឺជាលើកទី១ និងជាប្រវត្តិសាស្រ្តដែលជនពិការភ្នែកមើលមិនឃើញត្រូវបានផ្តល់អទិភាពពិសេសដោយទទួលការតែងតាំងពីសម្តេច ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា សម្រាប់តួនាទីខាងលើនេះ បានបង្ហាញអំពីការយកចិត្តទុកដាក់ លើកទឹកចិត្តជាពិសេសឲ្យជនមានពិការភាពភ្នែកមានតួនាទីខ្ពស់នៅក្នុងក្រសួង។

លោកជំទាវ ញ៉ែម មរកត ដែលទើបបានទទួលបានសេចក្តីទុកចិត្តពីសម្តេចតេជោនាយករដ្ឋមន្ត្រី តែងតាំងជា «រដ្ឋលេខាធិការក្រសួងកិច្ចការនារី » ជាមួយឯកឧត្តម ចាបតូ បានប្រាប់ព៍តមានថា ថ្វិត្បិតងងឹតភ្នែក ប៉ុន្តែ ឯកឧត្តម ចាប តូ មានសមត្ថិភាពពិសេសក្នុងការចងចាំ និងចំណេះដឹងខ្ពស់ក្នុងការងាររដ្ឋបាល គ្រប់គ្រង និងទំនាក់ទំនង ចាប តូ ជាគ្រូបង្រៀនម៉ាស្សា បង្រៀនចម្រៀង ។ល។ គាត់រៀនបានច្រើនដូចមានសសេរ ក្នុងប្រវត្តិរូប។ ឆ្លងកាត់ការបណ្តុះបណ្តាលបង្រៀន ណែនាំបន្ថែមផ្ទាល់ពីខ្ញុំរយៈពេលជាង១០ឆ្នាំ ខ្ញុំសង្កេតឃើញកូនប្រុសរបស់ខ្ញុំ ចាប តូ មានភាពអំណត់តស៊ូ ក្រាញននៀលចង់ជំនៈគ្រប់ឧបសគ្គដែលស្ថិតក្នុងពិភពងងឹតមួយក្នុងជីវិតដែលខ្លួនមើលមិនឃើញ គាត់ជាមនុស្សឧស្សាហ៍ព្យាយាម មិនខ្ជិលច្រអូស កន្លងមកម៉ែកូនខ្ញុំរួមកម្លាំងគ្នាបង្កើតនូវមហិច្ឆិតាមួយដើម្បីចូលរួមលើកកំពស់វិស័យពិការភាព កាត់បន្ថយការរើសអើងមកលើជនពិការភ្នែក កាយសម្បទា ដោយទទួលការអាណិតសណ្តោសប្រណីពីសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ជាទីគោរពសក្ការៈ និងសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន រួមទាំងថ្នាក់ដឹកនាំ ក្រសួងស្ថាប័ន រាជធានី សប្បុរសជនជាច្រើនផងដែរ។

សូមបញ្ជាក់ថា លោកជំទាវ ញ៉ែម មរកត ជាថ្នាក់ដឹកនាំស្ត្រីនៅក្នុងក្រសួងកិច្ចការនារី ចំនួន៤អាណត្តិមកហើយ រួមជាមួយបទពិសោធន៍ការងារ២៩ឆ្នាំ ជាស្ត្រីដែលមានស្នាដៃ ប្រជាប្រិយភាពនៅក្នុងសង្គម ក្រៅពីការងារស្នូលគឺ លោកជំទាវ ញ៉ែម មរកត និងលោក ចាប តូ បានទទួលខុសត្រូវមើលថែក្មេង កំព្រាពិការភ្នែក និងជនពិការ៧០០នាក់ក្នុងបន្ទុក លោកជំទាវ និងលោក ចាប តូ បានចូលរួមយ៉ាងសកម្មក្នុងវិស័យពិការភាព សហគ្រិនស្ត្រី ក្រុមផលិតនៅតាមសហគមន៍ វិស័យកីឡា។ល។
ថ្មីៗកន្លងមកនេះជនពិការភ្នែក១ក្រុមក្នុងសមាគមក្រុមលោក ចាប តូ ក្រោមការជួយមើលថែរបស់លោកជំទាវ ញ៉ែម មរកត គឺបានចូលរូមប្រកួតក្នុងអាស៊ានប៉ារ៉ាហ្គេមទទួលបានមេដាយប្រាក់៣ គ្រឿង មេដាយ សំរិទ្ធ៧គ្រឿង ជូនប្រទេសជាតិ គួរជាទីមោទនៈ។
ដោយសារការយកចិត្តទុកដាក់ដោះស្រាយការលំបាកជួយជនពិការ និងស្រ្តីដែលមានបញ្ហាមិនថាគេពឹងពាក់ពេលយប់ឬថ្ងៃ លោក ចាបតូ និងលោកជំទាវ ញ៉ែម មរកត ទទួលបានការកោតសរសើលើកទឹកចិត្តពីសម្តេចព្រះមហាក្សត្រី សម្តេចទាំងទ្វេ ពីថ្នាក់ដឹកនាំ និងទទួលគោរពស្រឡាញ់រាប់អានកោតសរសើរពីមហាជន បងប្អូនតារាសិល្បៈករជាច្រើននៅក្នុងសង្គម៕























Discussion about this post