Chat
TOP NEWS
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World
No Result
View All Result
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World
No Result
View All Result
TOP NEWS
សម្តែងរាប់ឆ្នាំមិនល្បីទេ តែមកល្បីរឿងពិតទៅវិញ! បែកធ្លាយរឿងអាស្រូវរបស់តារាសម្តែងលោក ធី ដានី ជាជនល្មោមកាមចូលចិត្តចាប់រំលោភនារីទៅវិញ

សភាពាណិជ្ជកម្មកម្ពុជា បើកទ្វារចាំនិងលើកទឹកចិត្ត រុស្ស៊ីមកវិនិយោគលើវិស័យថាមពលនៅកម្ពុជា

តារាសម្តែង ម៉ឺនឯក សុភារិទ្ធ ឆ្លើយបែបនេះទៅវិញ…ក្រោយសង្ស័យកែសម្ផស្សមានមុខមាត់ជាមនុស្សថ្មី, ដើម្បី.. ឈ្នះម្គុដ Mister Supranational Cambodia 2025 (មានវិឌីអូកិច្ចសំភាសន៍)

សម្តែងរាប់ឆ្នាំមិនល្បីទេ តែមកល្បីរឿងពិតទៅវិញ! បែកធ្លាយរឿងអាស្រូវរបស់តារាសម្តែងលោក ធី ដានី ជាជនល្មោមកាមចូលចិត្តចាប់រំលោភនារីទៅវិញ

by Mr. Borin Journalist
July 8, 2023
in Entertainment
1.3k
SHARES
22k
VIEWS
Share on FacebookTelegram

ភ្នំពេញ៖ ក្រោយធ្វើការស្រាវជ្រាវនិងពិនិត្យយ៉ាងច្បាស់លាស់លើករណីបែកធ្លាយដំណឹងតារាប្រុសម្នាក់ចាប់រំលោភនារីម្នាក់ហើយនោះ បានឃើញថា តារាសម្តែងរូបសង្ហាររូបម្នាក់នេះ គឺជាលោក ធី ដានី ។

បណ្តាញសារព័ត៍មានយើងបានទទួលដំណឹងបែកធ្លាយរឿងអាស្រូវរបស់តារាសម្តែង ធី ដានី បានចាប់រំលោភនារីម្នាក់គ្រាដែលលោកចុះបេសកម្មថតរឿងភាគតាមខេត្ត តែរឿងអាស្រូវនេះត្រូវបានខាងផលិតកម្មនិងតួប្រុសម្នាក់នេះ ខំលាក់បាំងរឿងអាស្រូវដ៏អាម៉ាស់មួយនេះក្នុងចង្កោមសិល្បៈយ៉ាងស្ងាត់ល្អ មានមនុស្សតិចណាស់ដែលបានដឹង។

ដំណឹងរឿងអាស្រូវជាជនល្មោមកាមបែកគំនិតចាប់រំលោភនារីដោយបង្ខំតែមិនសម្រេចរបស់តារាសម្តែងលោក ធី ដានី ត្រូវបាននារីរងគ្រោះ សូមមិនបញ្ចេញឈ្មោះ នាងបានផ្ញើរពាក្យបណ្តឹងរាយការណ៍មកបណ្តាញសារព័ត៍មាន ឲដឹងថា លោក ធី ដានី បែរជាតារាប្រុសម្នាក់នេះបែរគំនិត មិនចេះគិតពីកត្តិយស និង រក្សាភាពថ្លៃថ្នូររបស់ខ្លួនក្នុងនាមជាសិល្បករឡើយ បណ្តោយខ្លួនក្លាយជាជនល្មោមកាម ចាប់រំលោភនារីរងគ្រោះ កាលគ្រាចេញបេសកម្មថតរឿងភាគមួយ។ នារីរងគ្រោះ ពិតជាទទួលយក មិនបានឡើយ ចំពោះអំពើថោកទាបរបស់តារាសម្តែងលោក ធី ដានី ដែលបានមកប្រមាថ ជាន់ឈ្លី កត្តិយស នារីរងគ្រោះ។ មកពេលនេះពាក្យបណ្តឹងរបស់នារីគ្រោះ ត្រូវបានដាក់ចូលដល់តុលាការរួចហើយ ខណៈកំពុងដំណើរការស៊ើបសួររវាងតារាសម្តែងលោក ធី ដានី និងនារីរងគ្រោះ ។

ដើម្បីកាន់តែច្បាស់លាស់ចំពោះដំណឹងរឿងអាស្រូវនេះ បណ្តាញសារព័ត៍មានយើងខ្ញុំ ទទួលការបញ្ជាក់ពីមន្ត្រីតុលាការផងដែរ ឲដឹងថា ចំពោះពាក្យបណ្តឹងលើលោក ធី ដានី ជាតារាសម្តែងនោះ គឺបាន ចាត់ដំណើរការរឿងក្តីនេះហើយ ដោយតុលាការបានធ្វើការកោះហៅលើតារាប្រុសរូបនេះ ចំនួនពីរលើកពីរមកហើយ ដើម្បីធ្វើការស៊ើបអង្កេត ចំពោះករណីចាប់រំលោភមិនបានសម្រេចហើយឈានដល់រឿងបរិហារកេរ្តិ៍ ជេរប្រមាថ ទៅលើនារីរងគ្រោះថែមទៀត។

ផ្តល់កិច្ចសំភាន៍ប្រាប់បន្ថែម នារីរងគ្រោះ បាននិយាយថា នាងពិតជាមានអារម្មណ៍ថាលំបាក ពិបាកទទួលយកចំពោះទិដ្ឋភាព លោក ធី ដានី ដែលបានប្រើអំពើថោកទាបអសីលធម៌ ចូលចាប់រំលោភទាំងនាងកំរោល។ នាងស្នើរសុំដល់តុលាការមេត្តាចាត់ការផ្លូវតាមច្បាប់យ៉ាងម៉ឺងមាត់ ចំពោះបុគ្គលរូបនេះ។

ម្យ៉ាងទៀត នាងរងគ្រោះ បានស្នើរសុំដល់បណ្តាផលិតផលកម្ម ស្ថានីយទូរទស្សន៍ សុំកុំបន្តយកតារាសម្តែងប្រុសលោក ធី ដានី ចូលក្មុងវិស័យភាពយន្តនិងសិល្បៈបន្តទៀត ដែលជះឥទ្ធិពលគំរូអាក្រក់។

សូមបញ្ជាក់ថា ជនរងគ្រោះបានដាក់បណ្តឹងចំនួនបីបទល្មើសទៅកាន់តារាសម្តែងលោក ធី ដានី និងប្រពន្ធរបស់ជនសង្ស័យរូបនេះផងដែរ ដោយលោក ធី ដានី ពីបទ “រំលោភសេពសន្ថវៈ” និងប្រពន្ធឈ្មោះ ម៉េង ផាន់ណែត ពីបទជេរប្រមាថ និងបទស្តាប់ ឬថតពាក្យសំដីឯកជន និងស្នើសុំទាមទារសំណងជម្ងឺចិត្ត ចំនួនUSD១០០.០០០(ដប់ម៉ឺនដុល្លារអាមេរិក) មិនត្រឹមតែប៉ុណ្ណោះ សុំទាមទារសំណងជម្ងឺចិត្ត ចំនួនUSD៥០.០០០(ប្រាំម៉ឺនដុល្លារអាមេរិក) ពីឈ្មោះ ម៉េង ផាន់ណែត រួមទាំងសេវាផ្នែកច្បាប់ចំនួនUSD១០.០០០(មួយម៉ឺនដុល្លារអាមេរិក) និងស្នើសុំផ្តន្ទាទោសជនទាំងពីរនាក់ខាងលើនេះ តាមផ្លូវច្បាប់។

តារាប្រុសរូបនេះ ត្រូវបានកោះហៅបំភ្លឺចំនួនពីរលើករួចមកហើយ ប៉ុន្តែជនសង្ស័យរូបនេះ បានរកមេធាវី ឡើងបំភ្លឺជំនួសដើម្បីការពារខ្លួនដើម្បី ជៀសវាសការចោទប្រកាន់ពីជនរងគ្រោះ។

បើទោះបីជាយ៉ាងណាដោយ សំណាញ់ច្បាប់នៅកម្ពុជាគឺរឹងមាំនិងយុត្តិធម៌ មហាជនក៏សង្ឃឹមថា ជនរងគ្រោះប្រាកដជាអាចរកឃើញយុត្តិធម៌រកភាពស្អាតស្អំបានឱ្យខ្លួនវិញ ខណៈជនរងគ្រោះជាស្រ្តីភេទដែលរងការបំពានរំលោភលើរាង្គអមដោយភាពឈឺចាប់យ៉ាងខ្លាំងក្នុងជីវិត គ្មានអ្វីចង់បានពន្លឺយុត្តិធម៌៕

ចុចមើលក្នុងតេឡាក្រាម
Next Post
តារាសម្តែង ម៉ឺនឯក សុភារិទ្ធ ឆ្លើយបែបនេះទៅវិញ…ក្រោយសង្ស័យកែសម្ផស្សមានមុខមាត់ជាមនុស្សថ្មី, ដើម្បី.. ឈ្នះម្គុដ Mister Supranational Cambodia 2025 (មានវិឌីអូកិច្ចសំភាសន៍)

តារាសម្តែង ម៉ឺនឯក សុភារិទ្ធ ឆ្លើយបែបនេះទៅវិញ…ក្រោយសង្ស័យកែសម្ផស្សមានមុខមាត់ជាមនុស្សថ្មី, ដើម្បី.. ឈ្នះម្គុដ Mister Supranational Cambodia 2025 (មានវិឌីអូកិច្ចសំភាសន៍)

ជាបុគ្គលគំរូនិងគួរឱ្យសរសើរ! អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ចុះទៅដោយផ្ទាល់ជួបកសិករ ទិញស្រូវ ដើម្បីជួយសម្រាលទុក្ខលំបាកសង្គមកម្ពុជា (មានវិឌីអូ)

ជាបុគ្គលគំរូនិងគួរឱ្យសរសើរ! អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ចុះទៅដោយផ្ទាល់ជួបកសិករ ទិញស្រូវ ដើម្បីជួយសម្រាលទុក្ខលំបាកសង្គមកម្ពុជា (មានវិឌីអូ)

Discussion about this post

ADVERTISEMENT
  • About
  • Advertise
  • Privacy & Policy
  • Contact

© 2025 TOP News of Cambodia (by MCB MEDIA)

No Result
View All Result
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World

© 2025 TOP News of Cambodia (by MCB MEDIA)

error: Content is protected !!