Chat
TOP NEWS
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World
No Result
View All Result
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World
No Result
View All Result
TOP NEWS
ជំនួយមនុស្សធម៌ចលនាអូឡាំពិកពី IOC និង OCA តាមរយៈក្រសួងអប់រំនឹងយកទៅជួយកុមារភៀសសឹកលើកទឺកចិត្តកុំបន្តសោកសៅ

ថៃយកលេសដដែលបដិសេធដោះលែងទាហានខ្មែរទាំង១៨នាក់ ទោះបីជាចិនចេញមុខក៏ដោយ..(មានវិឌីអូ)

ភ្ញាក់ផ្អើលតែម្តងតារាស្រីស្អាត បាន ស្រីនាង ស្រាប់តែត្រូវម្ចាស់បំណុលប្រកាសរកមុខផ្ទួនៗគ្នា (មានវិឌីអូ)

ជំនួយមនុស្សធម៌ចលនាអូឡាំពិកពី IOC និង OCA តាមរយៈក្រសួងអប់រំនឹងយកទៅជួយកុមារភៀសសឹកលើកទឺកចិត្តកុំបន្តសោកសៅ

by MCB MDIA
December 30, 2025
in All Sports, Sport
1.3k
SHARES
22k
VIEWS
Share on FacebookTelegram

ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥ គណៈកម្មការអូឡាំពិកម្ពុជាបាននាំយកអំណោយជាច្រើនមុខ ដែលជាអំណោយរបស់ IOC និង OCA ក្នុងសកម្មភាពជំនួយមនុស្សធម៌ចលនាអូឡាំពិក ផ្តល់ជូនទៅកាន់ក្រសួងអប់រំយុវជននិងកីឡា តាមរយៈតំណាងឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក្រោមវត្តមានឯកឧត្តមរដ្ឋមន្ត្រី ហ្សង ជួនណារ៉ុន។

ឯកឧត្តម វ៉ាត់ ចំរើន បានថ្លែងប្រាប់ឱ្យដឹងថា ជំនួយមនុស្សធម៌ចលនាអូឡាំពិកពី IOC និង OCA លើកនេះ បានផ្តល់ជូនក្រសួងអប់រំយុវជននិងកីឡាកម្ពុជាដើម្បីក្រសួងផ្ទាល់ចុះផ្ទាល់ធ្វើការចែកជូនតាមមណ្ឌលកុមារភៀសសឹក ឱ្យទទួលបានមានទាំងសម្ភារៈសិក្សាចំបាច់និងឧបករណ៍លេងកីឡាជាច្រើនប្រភេទ ដែលកុមារទាំងអស់នោះ កំពុងខ្វះខាត និង មានការលំបាកទទួលការរៀនសូត្រ។ សម្រាប់ជំនួយនេះ មានឧបករណ៍កីឡា៣ប្រភេទ ដែលជាប្រភេទឧបករណ៍លេងកីឡាលេងស្រួលក្នុងជុំរំ ដើម្បីជួយស្រួលផ្លូវអាម្មរណ៍ក្មេងៗទាំងអស់នោះ កុំមានភាពតានតឹង ស្មុគស្មាញ, ភាពភ័យព្រួយ ឬ ភាពឈឺចាប់បាត់បង់ផ្ទះសម្បែង និង ជាពិសេសលើកទឹកចិត្តនិងបង្កើនស្មារតី កុមារាកុមារី ក្មេងតូចៗ ឱ្យមានអារម្មណ៍ល្អប្រសើរឡើងវិញ។

ឯកឧត្តម វ៉ាត់ ចំរើន ក៏បានអំពាវនាវសូមសប្បុរសជននិងពលរដ្ឋទាំងអស់មេត្តាបន្តសកម្មភាព ប្រមូលថវិកាឬមូលនិធិជួយដល់ភៀសសឹកនិងជាពិសេសកុមារបន្តទៀត ព្រោះជនភៀសសឹកគឺមានចំនួនច្រើន សូមកុំលែងដៃពួកគាត់អោយសោះ ព្រោះយើងមិនទាន់ចប់បានសន្តិភាព១០០ភាគរយៈនោះទេ។

សម្រាប់ជំនួយមនុស្សធម៌ចលនាអូឡាំពិកពី IOC និង OCA ផ្តល់ជូនខាងក្រសួងអប់រំយុវជននិងកីឡា តាមរយៈ IOC-OCA មានសម្ភារកុមារចំនួន៥០០ឈុត ដោយមានមួយឈុត សៀវភៅសរសេរ,ខ្មៅដៃ,សៀវភៅផាត់ពណ៌, នំស្ករគ្រាប់, កាបូបក្រណាត់តុក្កតា,ដបទឹក, ជ័រលុប, កាំបិតចិតខ្មៅដៃ, ខ្មៅដៃពណ៌។ ចំណែកសម្ភារកីឡា៣ប្រភេទមាន, បាល់ទះ, បាល់ទាត់, និងវាយសី បូករួមពាវយឺតនិងក្រម៉ាជាង១០០០ឈុត ហើយក៏មានថវិកាផ្ទាល់ចំនួន៨លានរៀលបន្ថែមពីលើទៀត៕

ចុចមើលក្នុងតេឡាក្រាម
Next Post
ភ្ញាក់ផ្អើលតែម្តងតារាស្រីស្អាត បាន ស្រីនាង ស្រាប់តែត្រូវម្ចាស់បំណុលប្រកាសរកមុខផ្ទួនៗគ្នា (មានវិឌីអូ)

ភ្ញាក់ផ្អើលតែម្តងតារាស្រីស្អាត បាន ស្រីនាង ស្រាប់តែត្រូវម្ចាស់បំណុលប្រកាសរកមុខផ្ទួនៗគ្នា (មានវិឌីអូ)

Discussion about this post

  • About
  • Advertise
  • Privacy & Policy
  • Contact

© 2025 TOP News of Cambodia (by MCB MEDIA)

No Result
View All Result
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World

© 2025 TOP News of Cambodia (by MCB MEDIA)

error: Content is protected !!