Chat
TOP NEWS
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World
No Result
View All Result
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World
No Result
View All Result
TOP NEWS
ថៃយកលេសដដែលបដិសេធដោះលែងទាហានខ្មែរទាំង១៨នាក់ ទោះបីជាចិនចេញមុខក៏ដោយ..(មានវិឌីអូ)

IOC និង OCA យកអំណោយមនុស្សធម៌ទៅជួយជនភៀសសឹកដោយផ្ទាល់និងបង្ហាញដល់អន្តរជាតិពីកម្ពុជារងការឈ្លានពាន  

ជំនួយមនុស្សធម៌ចលនាអូឡាំពិកពី IOC និង OCA តាមរយៈក្រសួងអប់រំនឹងយកទៅជួយកុមារភៀសសឹកលើកទឺកចិត្តកុំបន្តសោកសៅ

ថៃយកលេសដដែលបដិសេធដោះលែងទាហានខ្មែរទាំង១៨នាក់ ទោះបីជាចិនចេញមុខក៏ដោយ..(មានវិឌីអូ)

by MCB MDIA
December 29, 2025
in Social, World
1.3k
SHARES
22.2k
VIEWS
Share on FacebookTelegram

អ្នកនាំពាក្យកងទ័ពថៃ ចោទកម្ពុជាប្រើយន្តហោះគ្មានមនុស្សបើកជាង ២៥០ គ្រឿង រំលោភលើដែនអធិបតេយ្យភាពថៃ និងសេចក្តីថ្លែងការណ៍រួមនៃកិច្ចព្រមព្រៀងបទឈប់បាញ់ ខណ:ការដោះលែងយោធិនកម្ពុជាចំនួន ១៨ នាក់អាចត្រូវបានពន្យារពេល។

ឧត្តមសេនីយ៍ឯក វីនថៃ ស៊ូវ៉ារី អ្នកនាំពាក្យកងទ័ពជើងគោកថៃ ចេញសេចក្តីថ្លែងការ នៅរសៀលថ្ងៃទី២៩ ខែធ្នូ នេះថា កាលពីថ្ងៃទី២៨ ម្សិលមិញ តំបន់កងទ័ពទី ២ ថៃ បានរាយការណ៍ ថា យន្តហោះគ្មានមនុស្សបើក (UAV) ជាង ២៥០ គ្រឿងត្រូវបានរកឃើញថាកំពុងហោះហើរពីកម្ពុជា ជ្រៀតចូលទៅក្នុងទឹកដីអធិបតេយ្យភាពថៃ នៅក្នុងតំបន់ចុងបុក ចុងអាន់ម៉ា ខាវសាតាសោម សំតេ ដូនទុល ចុងក្រាំង ប្រាសាទតាមាន់ធំ និងចុងសៃតាគូ។

សកម្មភាពនេះត្រូវបានចាត់ទុកថាជាការញុះញង់ និងរំលោភលើវិធានការបន្ធូរបន្ថយភាពតានតឹងនិងមិនស៊ីសង្វាក់គ្នានឹងសេចក្តីថ្លែងការណ៍រួមដែលជាលទ្ធផលនៃកិច្ចប្រជុំ GBC នៅថ្ងៃទី 27 ខែធ្នូ ឆ្នាំ 2025 ដែលភាគីទាំងពីរបានព្រមព្រៀងគ្នា។

អ្នកនាំពាក្យកងទ័ពបានបញ្ជាក់ជាថ្មីថា ឥរិយាបថបែបនេះឆ្លុះបញ្ចាំងពីអាកប្បកិរិយាញុះញង់ និងអរិភាពជាបន្តបន្ទាប់របស់កម្ពុជាចំពោះប្រទេសថៃ ដែលអាចប៉ះពាល់ដល់សន្តិសុខ និងសុវត្ថិភាពរបស់បុគ្គលិកយោធា និងជនស៊ីវិលនៅតំបន់ព្រំដែន។

លោកបានលម្អិតថា កងទ័ពថៃអាចត្រូវពិចារណាឡើងវិញនូវសកម្មភាពរបស់កងទ័ពកម្ពុជា ពិសេសគឺការដោះលែងយោធិនកម្ពុជាចំនួន 18 នាក់ គឺត្រូវអាស្រ័យលើស្ថានភាព និងឥរិយាបថរបស់កម្ពុជាជាមុនសិន។

នេះជាពត៌មានដែលថៃចេញផ្សាយនៅម៉ោង៤រសៀលថ្ងៃទី២៩នេះ ដូច្នេះសូមបងប្អូនកុំទាន់ជ្រួលច្របល់ រង់ចាំការបញ្ជាក់ពីក្រសួងការពារជាតិកម្ពុជាសិន៕

ចុចមើលក្នុងតេឡាក្រាម
Next Post
ជំនួយមនុស្សធម៌ចលនាអូឡាំពិកពី IOC និង OCA តាមរយៈក្រសួងអប់រំនឹងយកទៅជួយកុមារភៀសសឹកលើកទឺកចិត្តកុំបន្តសោកសៅ

ជំនួយមនុស្សធម៌ចលនាអូឡាំពិកពី IOC និង OCA តាមរយៈក្រសួងអប់រំនឹងយកទៅជួយកុមារភៀសសឹកលើកទឺកចិត្តកុំបន្តសោកសៅ

ភ្ញាក់ផ្អើលតែម្តងតារាស្រីស្អាត បាន ស្រីនាង ស្រាប់តែត្រូវម្ចាស់បំណុលប្រកាសរកមុខផ្ទួនៗគ្នា (មានវិឌីអូ)

ភ្ញាក់ផ្អើលតែម្តងតារាស្រីស្អាត បាន ស្រីនាង ស្រាប់តែត្រូវម្ចាស់បំណុលប្រកាសរកមុខផ្ទួនៗគ្នា (មានវិឌីអូ)

Discussion about this post

  • About
  • Advertise
  • Privacy & Policy
  • Contact

© 2025 TOP News of Cambodia (by MCB MEDIA)

No Result
View All Result
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World

© 2025 TOP News of Cambodia (by MCB MEDIA)

error: Content is protected !!