Chat
TOP NEWS
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World
No Result
View All Result
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World
No Result
View All Result
TOP NEWS
មានការចោទប្រកាន់តារាសម្តែងសិចស៊ីដ៏ល្បី គង់ ម៉ូនីកា ស្លាប់គាំងបេះដូងដោយសារលេងថ្នាំលើសកម្រិត តែសាច់ញាត្តិមិត្តភ័ក្ត្រចេញមុខទម្លាយការពិតនិងប្រតិកម្ម

សូមចូលរួមសោកស្តាយ! នគរបាលស្រ្តីម្នាក់ បាត់បង់ជីវិតពេលកំពុងចុះបំពេញការងារតាមការិយាល័យបោះឆ្នោត

ប្អូនស្រីតារាសម្តែងស្រីសិចស៊ី គង់ ម៉ូនីកា ចេញមុខនិយាយការពិតដើមចមនៃការស្លាប់របស់បងស្រី

មានការចោទប្រកាន់តារាសម្តែងសិចស៊ីដ៏ល្បី គង់ ម៉ូនីកា ស្លាប់គាំងបេះដូងដោយសារលេងថ្នាំលើសកម្រិត តែសាច់ញាត្តិមិត្តភ័ក្ត្រចេញមុខទម្លាយការពិតនិងប្រតិកម្ម

by Mr. Borin Journalist
June 6, 2022
in Entertainment
1.7k
SHARES
28.3k
VIEWS
Share on FacebookTelegram

ភ្នំពេញ៖ ពិតជាគួរឲ្យសោកស្ដាយខ្លាំងនៅពេលទទួលបានដំណឹងពីអ្នកសិល្បៈជាច្រើន ក៏ដូចជាសាច់ញាតិ និងអ្នកគាំទ្រ តារាសម្ដែងសិចស៊ីល្បីម្នាក់គឺកញ្ញា គង់ ម៉ូនីកា ទទូលមរណៈភាពទាំងវ័យក្មេង ខណៈដែលទើបតែទទួលដំណឹងដ៏ក្ដុកក្ដួលនាងបានលាចាកលោកយ៉ាងប្រញាប់ដោយសារជំងឺគាំងបេះដូងទាំំងមិននឹកស្មាន។

យោងតាមគណនីហ្វេសប៊ុកផ្លូវការ របស់តារាសម្ដែងជើងចាស់ លោក សាវីន ហ្វីលីព បានបង្ហោះនៅប៉ុន្មាននាទីមុននេះថា «តារាសម្ដែង គង់ ម៉ូនីកា បានស្លាប់ដោយជំងឺគាំងបេះដូងមុននេះបន្តិច។ កញ្ញាជាតួឯកស្រីក្នុង MVដ៏ល្បីគឺបទ ជូនអូនទ្បើងផ្លូវហាយវេ របស់ផលិតកម្ម Galaxy Navatra។ សូមប្អូនស្រីបានទៅដល់ទីស្ងប់សុខ RIP …»។

ដោយឡែកលោក ហេង ឡុង ប្រធានសមាគមអ្នកសិល្បៈស្ម័គ្រចិត្តជួយសង្គម បានឱ្យដឹងថា ជាការពិតតារាសម្ដែង គង់ ម៉ូនីកា ពិតជាបានទទួលមរណភាព ដោយសារជំងឺគាំងបេះដូងពិតមែន ដោយលោកទទួលបានដំណឹងនេះ ពីអ្នកសិល្បៈដូចគ្នា ហើយលោកកំពុងតែទំនាក់ទំនងទៅកាន់ក្រុមគ្រួសារ ដើម្បីប្រកាសជាផ្លូវការ ពីដំណឹងនៃមរណភាពនេះ។

ជាមួយគ្នានេះ ក៏មានអ្នកសិល្បៈ និងមិត្តភក្តិធ្លាប់រាប់អានជាតារាសម្ដែងស្រីស្អាត គង់ ម៉ូនីកា ជាច្រើននាក់ផ្សេងទៀត ក៏បានបង្ហោះសារជាច្រើន អមដោយរូបភាពពីអតីតកាលផងដែរ ដោយសម្ដែងការសោកស្ដាយទាំងនឹកស្មានមិនដល់ ចំពោះមរណភាពរបស់តារាវ័យក្មេងរូបនេះ ពេញបណ្ដាញសង្គមផងដែរ។ ដោយចាត់ទុកដំណឹងនេះជារឿងពិតនិងកំពុងត្រៀមចូលរួមបុណ្យសព ខណៈពិធីបុណ្យកំពុងរៀបចំនៅវត្តទួលអស់លោក រាជធានីភ្នំពេញ។


អមនឹងការផ្ទុះព័ត៌មានការស្លាប់របស់តារស្រីរូបនេះផងដែរ ក៏ផ្ទុះព័ត៌មានចោទប្រកាន់ទៅកាន់សពនៃអ្នកស្លាប់ថា មូលហេតុដែល ជាតារាសម្ដែងស្រីស្អាត គង់ ម៉ូនីកា ស្លាប់នោះគឺដោយសារប្រើប្រាស់ថ្នាំញៀន ឬ លេងថ្នាំហួសកម្រិតទើបបណ្តាលគាំងបេះដូង។ ប៉ុន្តែការចោទប្រកាន់នេះ គឺមិនពិតឡើយដោយក្រុមគ្រួសារនិងមិត្តភ័ក្រ្តរបស់នាង បានចេញមុខបង្ហោះសារថា មិនដូចអ្វីដែលអ្នកលេងហ្វេសប៊ុក ចោទប្រកាន់ឡើយ គឺ គង់ ម៉ូនីកា ស្លាប់ដោយសារមិនអាចទទួលរងសំពាធពីមេរោគក្រពះធ្វើទុក្ខខ្លាំងបាន ទើបដាច់ខ្យល់ស្លាប់។

ស្រាប់តែមិត្តរបស់តារាស្រីម្នាក់ មានឈ្មោះថា “ស្រីលក្ខ័” និងកញ្ញា Doung Sophea ដោយទាំងអ្នកទាំងពីរបានធ្វើការបង្ហោះសារព្រមៗគ្នាឱ្យដឹងថា “ក្នុងនាមខ្ញុំជាមិត្តរបស់ Kong Monika ចង់ប្រាប់ថា “Konika នាងផុតទៅដោយជំងឺប្រចាំកាយបេះដូងនឹងក្រពះសូមចិត្តមនុស្សគិតអវិជ្ជាមានមួយចំនួនតូចអោយតែលឺថាស្លាប់ដោយសារជំងឺបេះដូងគឺគាំងថ្នាំលេងគ្រឿងញៀននោះ… នាងស្លាប់ទៅហើយកុំបង្កើតរឿងអោយឈ្មោះអាក្រក់ដល់នាងអីអោយគ្នាទៅដោយស្រស់ស្អាតឈ្មោះល្អផងចុះ”។

លោក Reno មិត្តម្នាក់ដែរបានសរសេរសារលើហ្វេសប៊ុករបស់លោកថា “សូមប្អូនគេងចុះគេងលក់អោយបានស្កប់ស្កល់។ សូមប្រុងប្រយ័ត្នចំពោះជំងឺមេរោគក្នុងក្រពះ ដោយពិសាថ្នាំមិនបានញាំអាហាគ្រប់គ្រាន់ ត្រឹមតែមួយវិនាទីចុកឆ្អល់ទាលតែផុតដង្ហើម”។

សូមរំលឹកថា តារាសម្ដែង គង់ ម៉ូនីកា គឺជាអ្នកសិល្បៈមួយដួង ដែលមានរូបឆោមលោមពណ៌ស្រស់ស្អាត សិចស៊ី និងមានឈ្មោះល្បីគួរសមនៅក្នុងសង្គមសិល្បៈ។ តារាវ័យក្មេងស្រស់ស្អាតរូបនេះ បានចូលរួមសម្ដែងភាពយន្ត និងបទចម្រៀងជាច្រើនបទ ក្នុងនោះបទចម្រៀងដែលធ្វើឲ្យរូបនាងលេចធ្លោរជាងគេ គឺការចូលរួមសម្ដែងក្នុងបទ «ជូនអូនឡើងលើផ្លូវហាយវ៉េ» ដែលជាសំនៀងរបស់តារាចម្រៀង ខេម នៅក្នុងផលិតកម្ម Galaxy Navatra និងបទ “អែនអន” របស់ផលិតកម្មថោនដែលច្រៀងដោយលោក Tempo ៕


អត្ថបទដោយ Renno រូបភាព Facebook

ចុចមើលក្នុងតេឡាក្រាម
Next Post
ប្អូនស្រីតារាសម្តែងស្រីសិចស៊ី គង់ ម៉ូនីកា ចេញមុខនិយាយការពិតដើមចមនៃការស្លាប់របស់បងស្រី

ប្អូនស្រីតារាសម្តែងស្រីសិចស៊ី គង់ ម៉ូនីកា ចេញមុខនិយាយការពិតដើមចមនៃការស្លាប់របស់បងស្រី

កក្រើកខ្លាំងតែម្តងក្នុងក្រុងតាខ្មៅ ពុំដែលធ្លាប់មានពីមុនឡើយ! បុរីភ្នំពេញថ្មី បង្ហាញវឌ្ឍនភាពនិងការអភិវឌ្ឍក្រោយទទួលការគាំទ្រខ្លាំង

កក្រើកខ្លាំងតែម្តងក្នុងក្រុងតាខ្មៅ ពុំដែលធ្លាប់មានពីមុនឡើយ! បុរីភ្នំពេញថ្មី បង្ហាញវឌ្ឍនភាពនិងការអភិវឌ្ឍក្រោយទទួលការគាំទ្រខ្លាំង

Discussion about this post

ADVERTISEMENT
  • About
  • Advertise
  • Privacy & Policy
  • Contact

© 2025 TOP News of Cambodia (by MCB MEDIA)

No Result
View All Result
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World

© 2025 TOP News of Cambodia (by MCB MEDIA)

error: Content is protected !!