Chat
TOP NEWS
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World
No Result
View All Result
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World
No Result
View All Result
TOP NEWS
ប្អូនស្រីតារាសម្តែងស្រីសិចស៊ី គង់ ម៉ូនីកា ចេញមុខនិយាយការពិតដើមចមនៃការស្លាប់របស់បងស្រី

មានការចោទប្រកាន់តារាសម្តែងសិចស៊ីដ៏ល្បី គង់ ម៉ូនីកា ស្លាប់គាំងបេះដូងដោយសារលេងថ្នាំលើសកម្រិត តែសាច់ញាត្តិមិត្តភ័ក្ត្រចេញមុខទម្លាយការពិតនិងប្រតិកម្ម

កក្រើកខ្លាំងតែម្តងក្នុងក្រុងតាខ្មៅ ពុំដែលធ្លាប់មានពីមុនឡើយ! បុរីភ្នំពេញថ្មី បង្ហាញវឌ្ឍនភាពនិងការអភិវឌ្ឍក្រោយទទួលការគាំទ្រខ្លាំង

ប្អូនស្រីតារាសម្តែងស្រីសិចស៊ី គង់ ម៉ូនីកា ចេញមុខនិយាយការពិតដើមចមនៃការស្លាប់របស់បងស្រី

by Mr. Borin Journalist
June 8, 2022
in Entertainment
1.4k
SHARES
22.7k
VIEWS
Share on FacebookTelegram

ភ្នំពេញ៖ ដំណឹងមរណភាពរបស់ កញ្ញា គង់ ម៉ូនីកា ដែលជាតារាសម្តែងដ៍មានប្រជាប្រិយភាព ក្នុងMVចម្រៀងបទ “ជូនអូនឡើងលើផ្លូវហាយវ៉េ” និងបទ “អេនអន” របស់លោកTempo បានទទួលមរណភាពកាលពីវេលាម៉ោង ជិត១២ថ្ងៃត្រង់ ទី៦ ខែមិថុនា ឆ្នាំ២០២២ ដោយសារជំងឺបេះដូង ដែលជាប្រធានកក្តៅកកុះមួយផងដែរដោយ មានចោទប្រកាន់ទៅលើសព ចំពោះមូលហេតុផ្តេសផ្តាស់ជាច្រើនរឿន។

ជាតារាស្រីដែលមានរាងស្រលូនស្អាត ដើមទ្រូងមូលក្លំ អាយុ២៨ឆ្នាំរូបនេះ កញ្ញា គង់ ម៉ូនីកា បានទទួលមរណភាពដោយសារជំងឺបេះដូង ខណៈក្រុមគ្រួសារបានអះអាងថា នាងមានជំងឺប្រចាំកាយដូចជាមេរោគក្នុងក្រពះជាច្រើនឆ្នាំហើយ ប៉ុន្តែទន្ទឹមដំណឹងនេះការស្លាប់នេះ បែរជាមតិពីអ្នកលេងបណ្តាញសង្គមមួយចំនួនចូលបញ្ចេញមតិលើព័ត៌មានរបស់នាងដោយចោទប្រកាន់សពនាងថា ស្លាប់ដោយប្រើប្រាស់គ្រឿងញឿនលើសកម្រិតទើបប៉ះពាល់ស្លាប់។

ជាមួយគ្នានោះផងដែរ នៅល្ងាចថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២២ ប្អូនស្រី របស់តារាស្រី គង់ ម៉ូនីកា បានធ្វើបកស្រាយចំពោះមុខក្រុមសារព័ត៌មានច្រើនដោយនាងបានធ្វើបដិសេធចំពោះសពបងស្រីរបស់នាង កញ្ញា គង់ម៉ូនីកា ស្លាប់ដោយសារតែការកែសម្ផស្ស និង ធ្លាប់សេធគ្រឿងញៀន។

នាងជាប្អូន ក៏ដូចជាម្តាយបង្កើត របស់សពកញ្ញា គង់ ម៉ូនីកា សូមធ្វើការបដិសេធចំពោះពាក្យចចាមអារាមមួយចំនួន របស់បុគ្គលមួយចំនួន ដែលបានចោទប្រកាន់បងស្រីរបស់ខ្លួនថា ស្លាប់ដោយសារតែការកែសម្ផស្សច្រើនពេក និងខ្លះទៀតលើកឡើងថា ស្លាប់ដោយសារតែលេងថ្នាំ ឬសេពគ្រឿងញៀន ។

ជុំវិញពាក្យចចាមអារាមទាំងនេះ ប្អូនស្រី គង់ ម៉ូនីកា ដែលមានឈ្មោះថា គង់ សុជាតា បានបញ្ជាក់ឲ្យដឹងថា បងស្រីរបស់ខ្លួន កញ្ញា គង់ ម៉ូនីកា មានជំងឺ បេះដូ ង យូរមកហើយ ប៉ុន្តែពេលលេបថ្នាំទៅបានរៀងគ្រាន់បើ លុះមួយរយៈពេលក្រោយនេះ បងស្រីរបស់ខ្លួនក៏មានជំងឺមេរោគក្នុងក្រពះ ធ្វើទុក្ខ ក៏ទៅពេទ្យដូចតាមធម្មតា ត្រឡប់មកពីពេទ្យវិញ ក៏ទៅបោះឆ្នោត រួចគាត់ក៏ទៅវត្តភ្នំ ហើយមកវិញគាត់ក៏ចាប់ផ្តើមមានអាការៈធ្វើទុក្ខ ទើបលេបថ្នាំមេរោគក្រពះ រហូតធ្វើទុក្ខកាន់តែខ្លាំងមានបញ្ហាបេះដូងតែម្តង។

ជាមួយគ្នានោះ ក្រុមគ្រួសាររបស់ តារាសម្តែងកញ្ញា គង់ ម៉ូនីកា ក៏បានបញ្ជាក់ទៀតថា សូមមេត្តាឈប់បាន ឈប់ទៅ ឈប់និយាយអ្វីដែលប៉ះពាល់ដល់កិត្តយសរបស់សព គាត់ស្លាប់ទៅហើយ នៅមកនិយាយបែបនេះទៅរួច ណាមួយ កញ្ញា គង់ម៉ូនីកា ក៏មិនបានពាក់ទៅនឹងគ្រឿងញៀនទាល់តែសោះ ពោលគឺនាងមានបញ្ហាជំងឺបេះដូង និងក្រពះ យូរមកហើយ ។

សូមរំលឹកថា តារាសម្ដែង គង់ ម៉ូនីកា គឺជាអ្នកសិល្បៈមួយដួង ដែលមានរូបឆោមលោមពណ៌ស្រស់ស្អាត សិចស៊ី និងមានឈ្មោះល្បីគួរសមនៅក្នុងសង្គមសិល្បៈ។ តារាវ័យក្មេងស្រស់ស្អាតរូបនេះ បានចូលរួមសម្ដែងភាពយន្ត និងបទចម្រៀងជាច្រើនបទ ក្នុងនោះបទចម្រៀងដែលធ្វើឲ្យរូបនាងលេចធ្លោរជាងគេ គឺការចូលរួមសម្ដែងក្នុងបទ «ជូនអូនឡើងលើផ្លូវហាយវ៉េ» ដែលជាសំនៀងរបស់តារាចម្រៀង ខេម នៅក្នុងផលិតកម្ម Galaxy Navatra និងបទ “អែនអន” របស់ផលិតកម្មថោនដែលច្រៀងដោយលោក Tempo ៕

អត្ថបទដោយ Renno រូបភាព Facebook

ចុចមើលក្នុងតេឡាក្រាម
Next Post
កក្រើកខ្លាំងតែម្តងក្នុងក្រុងតាខ្មៅ ពុំដែលធ្លាប់មានពីមុនឡើយ! បុរីភ្នំពេញថ្មី បង្ហាញវឌ្ឍនភាពនិងការអភិវឌ្ឍក្រោយទទួលការគាំទ្រខ្លាំង

កក្រើកខ្លាំងតែម្តងក្នុងក្រុងតាខ្មៅ ពុំដែលធ្លាប់មានពីមុនឡើយ! បុរីភ្នំពេញថ្មី បង្ហាញវឌ្ឍនភាពនិងការអភិវឌ្ឍក្រោយទទួលការគាំទ្រខ្លាំង

ប្តីស្រលាញ់ប្រពន្ធខ្លាំងពេកគឺស្មោះមិនព្រមចង់បែកគ្នាបែរជាបាញ់សម្លាប់ប្រពន្ធចោលមិនទុកឱ្យរស់ ក្រោយរកឃើញការពិតរបស់ប្រពន្ធពីក្រោយខ្នងថា…….

ប្តីស្រលាញ់ប្រពន្ធខ្លាំងពេកគឺស្មោះមិនព្រមចង់បែកគ្នាបែរជាបាញ់សម្លាប់ប្រពន្ធចោលមិនទុកឱ្យរស់ ក្រោយរកឃើញការពិតរបស់ប្រពន្ធពីក្រោយខ្នងថា.......

Discussion about this post

ADVERTISEMENT
  • About
  • Advertise
  • Privacy & Policy
  • Contact

© 2025 TOP News of Cambodia (by MCB MEDIA)

No Result
View All Result
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World

© 2025 TOP News of Cambodia (by MCB MEDIA)

error: Content is protected !!