Chat
TOP NEWS
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World
No Result
View All Result
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World
No Result
View All Result
TOP NEWS
ទោះបីជាមានចម្ងាយឆ្ងាយពីរាជធានីភ្នំពេញយ៉ាងណាក្តី ប៉ុន្តែសម្រាប់ទឹកចិត្តការជួយដល់អ្នកអត់ ខ្វះខាត ជួបទុក្ខលំបាក គឺមិនភ្លេចឡើយពីលោកបណ្ឌិត សុប៉ាឆៃ វិរៈភូជុង្គ

ជាដំណឹងមួយផ្អើលអស់ដល់អ្នកជំនួញនិងសេដ្ឋីនៅកម្ពុជា ក្រោយ ម៉ាដាមដា ធ្វើរឿងនេះមួយ

កក្រើកខ្លាំងតែម្តងឆ្នាំនេះ ក្រុមហ៊ុន PSK2005&SPR ផ្ទុះការគាំទ្រមិនធម្មតាកើនសមាជិកយ៉ាងច្រើនសន្ធឹករហូតជាងមួយម៉ឺនពីរពាន់នាក់ជួបជុំគ្នាធ្វើរឿងនេះមួយ

ទោះបីជាមានចម្ងាយឆ្ងាយពីរាជធានីភ្នំពេញយ៉ាងណាក្តី ប៉ុន្តែសម្រាប់ទឹកចិត្តការជួយដល់អ្នកអត់ ខ្វះខាត ជួបទុក្ខលំបាក គឺមិនភ្លេចឡើយពីលោកបណ្ឌិត សុប៉ាឆៃ វិរៈភូជុង្គ

by Mr. Borin Journalist
March 13, 2023
in Social
1.3k
SHARES
22k
VIEWS
Share on FacebookTelegram

ភ្នំពេញ៖ ក្រោយទទួលដំណឹងពីអាជ្ញាធរភូមិអង្គរទ្រេតខេត្តព្រៃវែងហើយ ស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៥រៀបចំអំណោយជាថ្នាំំពេទ្យសម្រាប់ការដោះស្រាយទុក្ខលំបាកបឋមរបស់ព្រះសង្ឃ, លោកគ្រូអ្នកគ្រូ និង អាជ្ញាធរ បានចុះជួយដោយផ្ទាល់ ក្នុងភូមិអង្គរទ្រេត ឃុំអង្គរទ្រេត ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣។

បើទោះបីជាមានចម្ងាយឆ្ងាយពីរាជធានីភ្នំពេញយ៉ាងណាក្តី ប៉ុន្តែសម្រាប់ទឹកចិត្តចងចាំក្នុងការជួយដល់អ្នកអត់ ខ្វះខាត ដែលជួបទុក្ខលំបាក គឺមិនភ្លេចឡើយពីលោកបណ្ឌិត សុប៉ាឆៃ វិរៈភូជុង្គ អគ្គនាយកស្ថានីយទូរទស្សន៍លេខ៥ ដែលនេះជាបុព្វហេតុក្រុមការងារនិងថ្នាក់ដឹកនាំ ចុះទៅចែកអំណោយដោយផ្ទាល់ក្នុងជួយដល់ សាលារៀន, វត្តអារាម, ប៉ុស្តិ៍នគរបាល ក៏ដូចជាមណ្ឌលសុខភាព។

លោក ហួង តារាមុនី ប្រធានគ្រប់គ្រងស្ថានីយទូរទស្សន៍លេខ៥ តំណាងលោកបណ្ឌិត សុប៉ាឆៃ វីរៈភូជុង្គ (Supachai Verapuchong) បានថ្លែងឱ្យដឹងថា នេះជាសកម្មភាពលើកទី៥ ថ្នាក់ដឹកនាំស្ថានីយទូរទស្សន៍លេខ៥ បានសម្រេចភារកិច្ចយកទ័យវត្ថុដែលជាតម្រូវការចំបាច់ជាថ្នាំំពេទ្យ សម្រាប់ប្រើប្រាស់ប្រចាំថ្ងៃប្រគេនដល់វត្តចំនួន៥វត្ត, សាលារៀនចំនួន៥សាលា, សាលាឃុំ១កន្លែង, ប៉ុស្តិ៍ប៉ូលីស១កន្លែង, ពេទ្យ១កន្លែង និងមណ្ឌលសុខភាព២កន្លែង។ ទាំងនេះជាទឹកចិត្តសប្បុរសធម៌ដែលមិនភ្លេចឡើយក្នុងការជួយជ្រោមជ្រែង ក្នុងវិស័យព្រះពុទ្ធសាសនានៅកម្ពុជា និងគិតគូរដល់សង្គម ហើយការធ្វើបុណ្យលោកបណ្ឌិត សុប៉ាឆៃ វីរៈភូជុង្គ ក៏រំលឹកនូវកុសលផលបុណ្យទាំងអស់បានដល់ក្រុមការងារនៃក្រុមហ៊ុនរបស់លោកទាំងអស់ ជាពិសេសប្រជាជនពលរដ្ឋខ្មែរទូរទាំងប្រទេសដែលស្រលាញ់គាំំទ្រដល់ស្ថានីយទូរទស្សន៍លេខ៥។

លោក ប៉ុល ទិត មេឃុំអង្គរទ្រេត ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង បានថ្លែងផងដែរថា តំណាងដល់ប្រជាពលរដ្ឋក្នុងភូមិពិតជាត្រេកអរជាខ្លាំងនិងសប្បាយចិត្តចំពោះអំណោយជាថ្នាំពេទ្យ ដែលនេះជារបស់ត្រូវការចំបាច់នៅពេលជួបលំបាកឬជួបជម្ងឺកម្រិតបឋម។ តំណាងទាំងអាជ្ញាធរនិងប្រជាពលរដ្ឋថ្លែងអំណរគុណនិងជូនពរដល់ លោកបណ្ឌិត សុប៉ាឆៃ វីរៈភូជុង្គ នាយកប្រតិបត្តិស្ថានីយទូរទស្សន៍លេខ៥និងក្រុមការងារគ្រប់លំដាប់ថ្នាក់ទទួលសុខភាពល្អជាមួយលាភសំណាង៕

ចុចមើលក្នុងតេឡាក្រាម
Next Post
កក្រើកខ្លាំងតែម្តងឆ្នាំនេះ ក្រុមហ៊ុន PSK2005&SPR ផ្ទុះការគាំទ្រមិនធម្មតាកើនសមាជិកយ៉ាងច្រើនសន្ធឹករហូតជាងមួយម៉ឺនពីរពាន់នាក់ជួបជុំគ្នាធ្វើរឿងនេះមួយ

កក្រើកខ្លាំងតែម្តងឆ្នាំនេះ ក្រុមហ៊ុន PSK2005&SPR ផ្ទុះការគាំទ្រមិនធម្មតាកើនសមាជិកយ៉ាងច្រើនសន្ធឹករហូតជាងមួយម៉ឺនពីរពាន់នាក់ជួបជុំគ្នាធ្វើរឿងនេះមួយ

១០វិទ្យាល័យក្នុងខេត្តតាកែវ ប្រជែងដណ្ដើមពានរង្វាន់បាល់ទាត់មិត្ដភាពពានរង្វាន់បណ្ឌិត ហ៊ុន ម៉ាណែត ឆ្នាំ២០២៣

១០វិទ្យាល័យក្នុងខេត្តតាកែវ ប្រជែងដណ្ដើមពានរង្វាន់បាល់ទាត់មិត្ដភាពពានរង្វាន់បណ្ឌិត ហ៊ុន ម៉ាណែត ឆ្នាំ២០២៣

Discussion about this post

ADVERTISEMENT
  • About
  • Advertise
  • Privacy & Policy
  • Contact

© 2025 TOP News of Cambodia (by MCB MEDIA)

No Result
View All Result
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World

© 2025 TOP News of Cambodia (by MCB MEDIA)

error: Content is protected !!