Chat
TOP NEWS
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World
No Result
View All Result
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World
No Result
View All Result
TOP NEWS
The Queen Nail រៀបចំមហាព្រឹត្តិការណ៍មួយឱ្យកក្រើកនិងបង្ហាភាព អស្ចារ្យពីការរីកចម្រើនវិស័យសម្រស់នៅកម្ពុជា

ប្រធានធំទូរទស្សន៍លេខ៥៖ មិនចំពោះតែអ្នកមាន ឬ អ្នកក្រទេ គឺមិនអាចយកអ្វីទៅបានសូម្បី តែលុយមួយរយរៀល (ហេតុអ្វីនិយាយបែបនេះ?)

១៣១ ហតផត” រសជាតិថ្មីបែបចិនផ្ទុះការគាំទ្រខ្លាំងនិងទទួលស្គាល់រសជាតិថ្មីបួនមុខថាឆ្ងាញ់ពិតៗ

The Queen Nail រៀបចំមហាព្រឹត្តិការណ៍មួយឱ្យកក្រើកនិងបង្ហាភាព អស្ចារ្យពីការរីកចម្រើនវិស័យសម្រស់នៅកម្ពុជា

by Mr. Borin Journalist
April 5, 2023
in Entertainment
1.3k
SHARES
22k
VIEWS
Share on FacebookTelegram

ភ្នំពេញ៖ កម្ពុជាបានក្លាយជាម្ចាស់ផ្ទះក្នុងព្រឹត្តិការណ៍ប្រគួតផ្នែករចនាក្រចក សក់ និងចិញ្ចើមអន្តរជាតិ មួយដែលមានឈ្មោះថា The Kingdom Beauty Crown ។ ការប្រគួតមិនត្រឹមតែអាចស្វែងរកម្ចាស់ជ័យលាភី ឃើញប៉ុណ្ណោះទេ ប៉ុន្តែវាត្រូវបានគេចាត់ទុកថាជាវេទិការប្រមូលផ្តុំអ្នកជំនាញផ្នែកសម្ផស្ស ចូលរួមចំណែកលើកកម្ពស់វិស័យអប់រំផ្នែកសម្រស់ និងបានឆ្លុះបញ្ចាំងពីការរីកចម្រើនខ្លាំងលើវិស័យសម្រស់នៅកម្ពុជាផងដែរ។ កម្មវិធីបានបញ្ចប់ដោយជោគជ័យជាមួយផ្លែផ្កាយ៉ាងត្រចេះត្រចង់គួរជាទីមោទនៈកាលពីថ្ងៃទី០១ ខែមេសាឆ្នាំ ២០២៣នេះនៅសណ្ឋាគារសុខាភ្នំពេញ។

លោកស្រី យី វួចជូ នាយិការ សាលាសិល្បៈរចនា ក្រចក The Queen Nail បានបញ្ជាក់ថាព្រឹត្តិការណ៍នេះមានការចូលរួមពីបេក្ខភាពប្រគួតប្រមាណជាង៣០០នាក់ ក្រោមការដាក់ពិន្ទុពីគណកម្មការមកពីបណ្តាប្រទេសនានាប្រមាណជាង១០ប្រទេសផងដែរ។ លោកស្រីបានបង្ហាញពីអារម្មណ៍មោទកភាពដែលកម្ពុជាអាចក្លាយជាម្ចាស់ផ្ទះនៃកម្មវិធីទ្រង់ទ្រាយអន្តរជាតិ និងទទួលបានគាំទ្រខ្លាំង និងជាអ្វីដែលជាក្តីស្រមៃរបស់លោកស្រីក្រោយពីធ្លាប់ចូលរួមប្រគួតនិងធ្វើជាគណកម្មការក្នុងកម្មវិធីអន្តរជាតិកន្លងមក។

ប្រធានសមាគមន៍អ្នកលក់គ្រឿងសម្អាងកម្ពុជាលោក ស៊ឹម មាស បានលើកឡើងពីការគាំទ្រយ៉ាងពេញទំហឹងចំពោះការបង្កើតកម្មវិធីប្រគួតនេះឡើយ ដោយលោកសង្កត់ធ្ងន់ថានេះគឺជាកម្មវិធីលើកកម្ពស់វិស័យអប់រំផ្នែកសម្រស់យ៉ាងសំខាន់ និងកាន់តែរីកចម្រើនដូចបណ្តាប្រទេសនានាក្នុងតំបន់និងពិភពលោក ហើយការប្រគួតនេះជួយឲ្យបេក្ខភាពបានស្វែងយល់ បន្ថែមនូវជំនាញ និងចំណេះដឹង និងមានសមត្ថភាពពេញលេញក្នុងការប្រកបមុខរបរបានល្អ ស្របពេលដែលវិស័យនេះបាននិងកំពុងរីកដុះដាលនៅកម្ពុជា។

លោកស្រី Erika Ramonaite អ្នកគ្រប់គ្រងកម្មវិធីប្រគួតអន្តរជាតិបានកោតសរសើរអំពីសមត្ថភាព ដែលកម្ពុជាអាចធ្វើជាម្ចាស់ផ្ទះរៀបចំការប្រគួតបានយ៉ាងល្អ មានការចូលរួមច្រើនកុះករ និងទទួលបានលទ្ធផលល្អប្រសើរ។ លោកស្រី ពិតជារំភើបដែលវេទិការនេះបានផ្តល់និងចែកចាយទាំងបទពិសោធន៍ ចំណេះដឹង សមត្ថភាពរបស់បេក្ខភាព ដែលលោកស្រីរំពឹងថានឹងមានកម្មវិធីប្រគួតទ្រង់ទ្រាយអន្តរជាតិជាថ្មីបន្តទៀតនៅឱកាសក្រោយ ហើយលោកស្រីពិតជារីករាយនិងមោទនភាពដែលបានសហការចាប់ដៃគូជាមួយលោកស្រី យី វួចជូ នាយិការ សាលាសិល្បៈរចនា ក្រចកThe Queen Nail ដើម្បីបង្កើតព្រឹត្តិការណ៍ដអស្ចារ្យនេះឡើង។

លោក ជីរដ្ឋា ប្រធានក្រុមហ៊ុន Wellness Cambodia បានសម្តែងការគាំទ្រយ៉ាងពេញទំហឹងសម្រាប់ការប្រគួត និងការធ្វើជាម្ចាស់ផ្ទះនៃកម្មវិធីអន្តរជាតិនេះឡើង ដែលអាចជួយទាំងការបង្វឹកជំនាញឲ្យបេក្ខភាពឲ្យកាន់តែច្បាស់សាស់ និងលើកកម្ពស់ឲ្យវិស័យសម្រស់នៅកម្ពុជាកាន់តែមានភាពល្បីល្បាញ ហើយក៏ជាវេទិការលើកទឹកចិត្តឲ្យបេក្ខភាពបន្តចូលរួមប្រគួតលក្ខណៈអន្តរជាតិបន្តទៀតផងដែរ៕

អត្ថបទដោយលោក រ៉េនណូ រូបភាពសហការី

ចុចមើលក្នុងតេឡាក្រាម
Next Post
១៣១ ហតផត” រសជាតិថ្មីបែបចិនផ្ទុះការគាំទ្រខ្លាំងនិងទទួលស្គាល់រសជាតិថ្មីបួនមុខថាឆ្ងាញ់ពិតៗ

១៣១ ហតផត” រសជាតិថ្មីបែបចិនផ្ទុះការគាំទ្រខ្លាំងនិងទទួលស្គាល់រសជាតិថ្មីបួនមុខថាឆ្ងាញ់ពិតៗ

ក្រុមហ៊ុនឈានមុខគេផ្នែកសម្រស់ប្រចាំប្រទេសថៃ Apex Profound Beauty មកកម្ពុជា ធ្វើផែនការទីផ្សារជាមួយនឹងដៃគូសហការប្រចាំតំបន់នៅរាជធានីភ្នំពេញ

ក្រុមហ៊ុនឈានមុខគេផ្នែកសម្រស់ប្រចាំប្រទេសថៃ Apex Profound Beauty មកកម្ពុជា ធ្វើផែនការទីផ្សារជាមួយនឹងដៃគូសហការប្រចាំតំបន់នៅរាជធានីភ្នំពេញ

Discussion about this post

ADVERTISEMENT
  • About
  • Advertise
  • Privacy & Policy
  • Contact

© 2025 TOP News of Cambodia (by MCB MEDIA)

No Result
View All Result
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World

© 2025 TOP News of Cambodia (by MCB MEDIA)

error: Content is protected !!