Chat
TOP NEWS
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World
No Result
View All Result
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World
No Result
View All Result
TOP NEWS
ឯកឧត្តម ហ៊ុន ម៉ានី ៖ ជាមោទនភាពយ៉ាងក្រៃលែងសម្រាប់ប្រជាជនក្នុងខេត្តកំពង់ស្ពឺ អ្នកវិនិយោគកូរ៉េ បោះទុនប្រមាណ១៥លានដុល្លារ បង្កើតសាងសង់រោងចក្រ

ដឹងមូលហេតុឃាតករទាញកាំភ្លើងបាញ់សម្លាប់ បងស្រីថ្លៃ និងបងស្រីជីដូនមួយឱ្យស្លាប់ទាំំងពីរនាក់ភ្លាមៗយ៉ាងសាហាវព្រៃផ្សៃបែបនេះ (ចុចអានព័ត៌មានលម្អិត)

ស៊ុបនិងសាច់អាំងចិនរសជាតិថ្មី 131 Hot Pot កំពុងមានសន្ទុះការគាំទ្រខ្លាំង ពីមហាជន និង ស្រទាប់យុវវ័យ ហើយជាពិសេសម្ចាស់អាជីវកម្មមានប្រូម៉ូតសិនពិសេសទៀត (ចុចអានលម្អិត)

ឯកឧត្តម ហ៊ុន ម៉ានី ៖ ជាមោទនភាពយ៉ាងក្រៃលែងសម្រាប់ប្រជាជនក្នុងខេត្តកំពង់ស្ពឺ អ្នកវិនិយោគកូរ៉េ បោះទុនប្រមាណ១៥លានដុល្លារ បង្កើតសាងសង់រោងចក្រ

by Mr. Borin Journalist
April 28, 2023
in Business
1.3k
SHARES
22k
VIEWS
Share on FacebookTelegram

ខេត្តកំពង់ស្ពឺ ៖ កម្មករ កម្មការិនី ប្រមាណជា១០០០នាក់ ទទួលបានការងារធ្វើ ក្នុងរោងចក្រផលិតខ្សែបង្គុំគ្រឿងអេឡិចត្រូនិករថយន្ត របស់ក្រុមហ៊ុន យ៉ូរ៉ា ហាណេស ខេមបូឌា (Yura Harness Cambodia) ក្រោយពីពិធីសម្ពោធជាផ្លូវការ នៅព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣ នៅខេត្តកំពង់ស្ពឺ ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម ហ៊ុន ម៉ានី អ្នកតំណាងរាស្រ្តខេត្តកំពង់ស្ពឺ ឯកឧត្តម វី សំណាង អភិបាលខេត្តកំពង់ស្ពឺ លោក (Lee Meng) ប្រធានក្រុមហ៊ុន Hyundai និងភ្ញៀវកិត្តិយស ជាច្រើនរូបទៀត។

នៅក្នុងពិធីសម្ពោធនាឱកាសនេះ ឯកឧត្តម ហ៊ុន ម៉ានី បានមានប្រសាសន៍ថា ក្រុមហ៊ុនមួយនេះបណ្តាក់ទុនវិនិយោគក្នុងទំហំទឹកប្រាក់ចំនួនប្រមាណ ១៥លានដុល្លារអាម៉េរិក ក្នុងការសាងសង់រោងចក្រផលិតខ្សែបង្គុំគ្រឿងអេឡិចត្រូនិក ដើម្បីផលិតខ្សែភ្លើង ដែលនឹងត្រូវនាំចេញទៅកាន់ប្រទេសកូរ៉េ ដើម្បីដំឡើងនៅក្នុងក្រុមហ៊ុរថយន្ដ Hyundai motor និង Kia motors ដែលនឹងជួយរួមចំណែកយ៉ាងធំធេងក្នុងការលើកកម្ពស់ពាណិជ្ជកម្ម រវាងប្រទេសកូរ៉េ និងកម្ពុជា។ ឯកឧត្តមបានបន្តថា នេះគឺជាមោទនភាពយ៉ាងក្រៃលែងសម្រាប់ប្រជាជនក្នុងខេត្តកំពង់ស្ពឺ ក៏ដូចជាប្រជាជននៅទូទាំងប្រទេស ក្រោមម្លប់សន្តិភាព ដែលមានថ្នាក់ដឹកនាំប្រទេសដ៏ល្អនិងប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលរោងចក្ររបស់កូរ៉េ លេចជារូបរាងឡើងនៅទឹកដីខេត្តកំពង់ស្ពឺ ដែលនេះពិតជាបានចូលរួមបង្កើតឱកាសការងារ និងកំណើនប្រាក់បៀវត្សរ៍ ដោយការអនុវត្តការងារផ្ទាល់នៅក្នុងខ្សែសង្វាក់ផលិតកម្មអស្ចារ្យមួយនេះ។

នៅក្រោយពិធីសម្ពោធ លោក អុំ ឌែលយ៉ូល ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន យ៉ូរ៉ា ហាណេស ខេមបូឌា បានបញ្ជាក់ឲ្យដឹងថា មកដល់ពេលនេះ រោងចក្របើកដំណើរការបានយ៉ាងពេញលេញត្រឹមតែរយៈពេល ៥ខែ បន្ទាប់ពីជ្រើសរើសទីតាំងរួច។

លោក អុំ ឌែលយ៉ូល បន្តថា លោកពិតជាមានសេចក្ដីសោមនស្សរីករាយជាខ្លាំងដែលបានឃើញរោងចក្រ Yura Harness Cambodia ដំណើរការបានយ៉ាងពេញលេញត្រឹមតែរយៈពេល ៥ខែ បន្ទាប់ពីជ្រើសរើសទីតាំងរួច។ ដូចគ្នានេះផងដែរ លោកជឿថាកិច្ចសហប្រតិបត្តិការសម្រាប់ជោគជ័យបែបនេះ គឺដោយសារការលើកទឹកចិត្តយ៉ាងសកម្មរបស់មន្រ្តីរដ្ឋាភិបាលកម្ពុជា។ លើសពីនេះទៅទៀត ដោយសារមានការជម្រុញគាំទ្រ និងកិច្ចសហការយ៉ាងសកម្មរបស់ ឧកញ៉ា ណាំ ស៊ូរុន ដែលបានសាងសង់រោងចក្រនេះឱ្យដំណើរការបានយ៉ាងឆាប់រហ័សលើសពីការរំពឹងទុក។

សូមបញ្ជាក់ថា រោងចក្រ Yura Harness Cambodia ត្រូវបានសាងសង់ឡើងមានផ្ទៃក្រឡាសរុប ១៧,៥០០ម៉ែត្រការ៉េ និងមានបុគ្គលិកចំនួន ១,១០០ នាក់ ដើម្បីផលិតខ្សែភ្លើងចំនួន ១១,៥០០០ ក្នុងមួយឆ្នាំ។ ខ្សែភ្លើងទាំងអស់ដែលផលិតនៅទីនេះនឹងត្រូវនាំចេញទៅកាន់ប្រទេសកូរ៉េ ដើម្បីដំឡើងនៅក្នុងក្រុមហ៊ុរថយន្ដ Hyundai motor និង Kia motors ដែលនឹងជួយរួមចំណែកយ៉ាងធំធេងក្នុងការលើកកម្ពស់ពាណិជ្ជកម្មរវាងប្រទេសកូរ៉េ និងកម្ពុជា។ ខ្សែភ្លើងគឺជាប្រព័ន្ធខ្សែដែលបញ្ជូននិងទទួលថាមពលអគ្គីសនី និងសញ្ញាអគ្គិសនីដល់ផ្នែក នីមួយៗនៃរថយន្ដ ហើយដើរតួនាទីយ៉ាងសំខាន់ក្នុងដំណើរការនិងគុណភាពរបស់រថយន្ដ។ លើសពីនេះ វាក៏ជាផលិតផលដ៏ស្មុគស្មាញដែលទាមទារការកែច្នៃ ,ការផ្គុំវត្ថុធាតុដើមរាប់ពាន់មុខ និងកម្លាំងពលកម្មជំនាញ។

បច្ចុប្បន្ននេះឧស្សាហកម្មរថយន្ដនៅលើពិភពលោកកំពុងប្រឈមមុខនឹងយុគសម័យនៃការផ្លាស់ប្ដូរដ៏អស្ចារ្យរួមទាំងការកើនឡើងយ៉ាងឆាប់រហ័សនៃយានយន្ដដែលមិនប៉ះពាល់ដល់បរិស្ថាន។ ក្រុមហ៊ុន Hyundai, Kia & Miaca ដែលជាអតិថិជនចម្បងរបស់យើងបានប្រកួតប្រជែងយ៉ាងស្វីតស្វាញជាមួយនឹងក្រុមហ៊ុនផលិតរថយន្ដនៅលើពិភពលោក ហើយបានក្លាយជាក្រុមហ៊ុនកំពូលទាំងបីនៅលើពិភពលោកក្នុងឆ្នាំ២០២២។

ដោយសារការខិតខំប្រឹងប្រែងដ៏ស្វិតស្វាញរបស់បុគ្គលិក និងការគាំទ្រយ៉ាងសកម្មពីរដ្ឋាភិបាលកម្ពុជា ជាមួយនឹងទីតាំងដ៏ល្អនៃខេត្តកំពង់ស្ពឺ ទើបមិនមានការងឿនឆ្ងល់ទេថារោងចក្រ Yura Harness Cambodia ក្លាយជាផលិតកម្មដ៏ល្អបំផុតរបស់ពិភពលោក លើគ្រឿងបន្លាស់រថយន្ដ៕

ចុចមើលក្នុងតេឡាក្រាម
Next Post
ស៊ុបនិងសាច់អាំងចិនរសជាតិថ្មី 131 Hot Pot កំពុងមានសន្ទុះការគាំទ្រខ្លាំង ពីមហាជន និង ស្រទាប់យុវវ័យ ហើយជាពិសេសម្ចាស់អាជីវកម្មមានប្រូម៉ូតសិនពិសេសទៀត (ចុចអានលម្អិត)

ស៊ុបនិងសាច់អាំងចិនរសជាតិថ្មី 131 Hot Pot កំពុងមានសន្ទុះការគាំទ្រខ្លាំង ពីមហាជន និង ស្រទាប់យុវវ័យ ហើយជាពិសេសម្ចាស់អាជីវកម្មមានប្រូម៉ូតសិនពិសេសទៀត (ចុចអានលម្អិត)

កក្រើកជាថ្មី! ជាផលិតផលអ្វី បានជាហ៊ានចំណាយលុយច្រើនសន្ធឹកយកតារាល្បី សាន កុសុមៈ ជាទូតសុឆន្ទៈ? (ចុចអានបន្ត)

កក្រើកជាថ្មី! ជាផលិតផលអ្វី បានជាហ៊ានចំណាយលុយច្រើនសន្ធឹកយកតារាល្បី សាន កុសុមៈ ជាទូតសុឆន្ទៈ? (ចុចអានបន្ត)

Discussion about this post

ADVERTISEMENT
  • About
  • Advertise
  • Privacy & Policy
  • Contact

© 2025 TOP News of Cambodia (by MCB MEDIA)

No Result
View All Result
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World

© 2025 TOP News of Cambodia (by MCB MEDIA)

error: Content is protected !!