ភ្នំពេញ៖ កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៣ លោកស្រីអគ្គនាយិការបស់ម្ចាស់អាជីវកម្មចំនួនពីររូបនេះ បានធ្វើអ្នកគាំទ្រនិងមហាជននៅលើបណ្តាសង្គម ទទួលបានការចាប់អារម្មណ៍និងសរសើរព្រមៗគ្នា ក្រោយបុគ្គលល្បីទាំងពីរ បានធ្វើការប្រកាសដំណឹងល្អដែលជំហានថ្មីក្នុងដំណើរឆ្ពោះទៅកាន់ ការវាយលុកទីផ្សារគ្រឿងថែរក្សាសម្រស់នៅកម្ពុជា។
ក្នុងពិធីអបអរសាទរកិច្ចសហប្រតិបត្តិការភាពជាដៃគូនឹងគ្នារវាងលោកស្រីអគ្គនាយិកា ស៊ូ សោភា និងលោកស្រីអគ្គនាយិកា បេឡា ធ្វើការប្រកាសជាផ្លូវការសហការគ្នាលើការនាំយកផលិតផលល្អទាំំងពីរប្រភេទគឺសំឡីជូតមុខ និងឡេលេបក្លៀសឱ្យសទាំំងពីរប្រេនរបស់ខ្លួន ផ្តល់ជូនប្រជាពលរដ្ឋខ្មែរទទួលបានផលិតផលល្អនិងមានគុណភាពនិងសុវត្ថិភាព។
លោកស្រីអគ្គនាយិកា ស៊ូ សោភា និងលោកស្រីអគ្គនាយិកា បេឡា បានថ្លែងក្នុងកម្មវិធីដឹងថា ក្នុងដំណើរចាប់ដៃគូជាសហការគ្នាលើដំណើរលក់ផលិតផលទាំងប្រេន នេះគឺជាការផ្តើមចេញពីមិត្តភាពយល់ចិត្តគ្នា ហើយជាម្ចាស់អាជីវកម្មដែលមានឆន្ទៈខ្ពស់ដូចគ្នា។ អ្វីដែលពិសេសនោះ គឺប្រេនទាំងពីរបានរួមគ្នាដំណើរទីផ្សារនិងយុទ្ធសាស្រ្តដូចគ្នា ដោយភាពជឿនជាក់ និងទុកចិត្តលើគ្នាទៅវិញទៅមកដើម្បីបំរើដល់បងប្អូនពលរដ្ឋខ្មែរយើង ទទួលបាននូវផលិតផលសម្រស់មានគុណភាព។
ជាមួយគ្នានោះ ក្នុងពិធីអបអរសាទរកិច្ចសហប្រតិបត្តិការភាពជាដៃគូនឹងគ្នារវាងលោកស្រីអគ្គនាយិកា ស៊ូ សោភា និងលោកស្រីអគ្គនាយិកា បេឡា បានរៀបចំពិធីប្រកាសនូវទូតសុឆន្ទៈរបស់ខ្លួនដូចគ្នាចំនួន៣រូប ដែលជាបុគ្គលល្បីមានរូបសម្រស់ស្រស់ស្អាត ហើយទាំងមានសមត្ថភាពការរកស៊ីផងដែរ។ ទូតសុឆន្ទៈរបស់ផលិតផលសំឡីជូតមុខ លោកស្រីអគ្គនាយិកា ស៊ូ សោភា និងឡេលាបក្លៀស លោកស្រីអគ្គនាយិកា បេឡា គឺមានកញ្ញា ម៉ាក់លក្ខ័, កញ្ញា កែវ មុន្នីរតន៍ និងអ្នកនាង អេឡិចហ្សា ម៉ូរ ៕






Discussion about this post