Chat
TOP NEWS
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World
No Result
View All Result
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World
No Result
View All Result
TOP NEWS
ក្រោយមើលការខ្វះខាតក្មេងៗជាច្រើន បេក្ខភាព MISS GRAND 2023 តំណាងខេត្តមណ្ឌលគីរី កញ្ញា រិទ្ធី សុមនាមរកត ចុះផ្តល់សម្ភារៈសិក្សាជូនសិស្សក្នុងខេត្តកំពង់ស្ពឺ

កក្រើកដល់អ្នកគាំទ្រតែម្តង! ស្រ្តីឆ្នើមជាម្ចាស់អាជីវកម្មពីររូបនេះ មិនត្រឹមតែតុបតែខ្លួនស្អាតដូចក្នុងតួតុក្កតាទទួលការសរសើរនោះទេ គឺធ្វើឱ្យភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះការប្រកាសចាប់ដៃគូជាមួយគ្នា

ផ្អើលពេញបណ្តាញសង្គម ក្រោយបែកធ្លាយវិឌីអូ Hara Yuth និង វណ្ណដា ផ្ទុះជម្លោះពាក្យសម្តីនឹងផ្អើលហាងលក់បបសរមួយកន្លែង (មានវិឌីអូ)

ក្រោយមើលការខ្វះខាតក្មេងៗជាច្រើន បេក្ខភាព MISS GRAND 2023 តំណាងខេត្តមណ្ឌលគីរី កញ្ញា រិទ្ធី សុមនាមរកត ចុះផ្តល់សម្ភារៈសិក្សាជូនសិស្សក្នុងខេត្តកំពង់ស្ពឺ

by Mr. Borin Journalist
June 19, 2023
in Entertainment
1.3k
SHARES
22k
VIEWS
Share on FacebookTelegram

កញ្ញា រិទ្ធី សុមនាមរកត ដែលជាបេក្ខភាព MISS GRAND 2023 តំណាងខេត្តមណ្ឌលគីរី បានចំណាយពេលវេលាដោយផ្ទាល់របស់ខ្លួន និងចូលរួមជាថវិកា ក្នុងការទិញសម្ភារៈសិក្សាបន្តិចបន្តួច ទៅចែកជូនប្អូនៗសិស្សានុសិស្ស ដែលកំពុងសិក្សានៅសាលាបឋមសិក្សា ត្រពាំងថ្ម ឃុំក្សេមក្សាន្ត ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៣។

កញ្ញា រិទ្ធី សុមនាមរកត បានបង្ហោះសារឱ្យដឹងថា “ថ្ងៃនេះនាងខ្ញុំពិតជាមានអារម្មណ៍ជ្រះថ្លាណាស់ បន្ទាប់ពីនាងខ្ញុំបានយកសម្ភារៈសិក្សាបន្តិចបន្តួច ទៅចែកជូនប្អូនៗសិស្សានុសិស្ស ដែលកំពុងសិក្សានៅសាលាបឋមសិក្សា ភូមិត្រពាំងថ្ម ឃុំក្សេមក្សាន្ត ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ហើយក៏ជាសាលាដែលនាងខ្ញុំបានធ្លាប់រៀនពីបឋមសិក្សាផងដែរ។ ទឹកចិត្តបន្តិតបន្តួចនេះ វាមិនច្រើនទេសម្រាប់គេអ្នកធូរធារ តែវាច្រើននិងមានតម្លៃណាស់សម្រាប់អ្នកដែលកំពុងតែខ្វះខាត”។

ទន្ទឹមនោះផងដែរ បេក្ខភាពតំណាងខេត្តមណ្ឌលគិរីរូបនេះបានបញ្ជាក់ថា “អ្វីដែលធ្វើឲ្យនាងខ្ញុំសប្បាយចិត្តខ្លាំងបំផុតនោះ គឺស្នាមញញឹមរបស់ពួកគាត់ និងពាក្យថា អរគុណចេញពីបេះដូងផ្ទាល់តែម្តង។ នាងខ្ញុំនឹងបន្តសកម្មភាពនេះជាបន្តបន្ទាប់ទៀត ដើម្បីជួយអភិវឌ្ឍសង្គម និងលើកទឹកឲ្យប្អូនៗខិតខំប្រឹងប្រែងសិក្សា ដើម្បីជាទំពាំងស្នងឫស្សីរបស់ប្រទេសជាតិយើងនាពេលអនាគត។ ជាចុងក្រោយ នាងខ្ញុំសូមលើកទឹកចិត្តឲ្យអ្នកទាំងអស់គ្នា ចូលរួមចែករំលែកក្តីស្រលាញ់ទៅកាន់មនុស្សនៅជំវិញខ្លួនឲ្យបានច្រើនៗ”។

សូមបញ្ជាក់ផងដែរថា កញ្ញា រិទ្ធី សុមនាមរកត ដែលជាបេក្ខភាព MISS GRAND 2023 តំណាងខេត្តមណ្ឌលគីរី កំពុងត្រូវមហាជននិងអ្នកគាំទ្រជាច្រើននាំគ្នា សរសើរពីរូបសម្រស់ស្រស់ស្អាត ហើយថែមទាំងមានទឹកចិត្តសប្បុរសធម៌ ក្នុងការងារសង្គម ចុះជួយដល់ក្មេងសិស្សសាលា ខ្វះខាត សម្ភារៈ សិក្សារ។

ជាបេក្ខភាពក្នុងចំណោមទាំង២៥រូបតំណាងខេត្តក្រុងនៃ MISS GRAND CAMBODIA 2023 កញ្ញា រិទ្ធី សុមនាមរកត ជាបេក្ខភាពមួយរូប ត្រូវបានដឹងថាទើបតែប្រឡូកចូលការប្រកួតលើវិស័យបវរកញ្ញា លើកទី១ ដោយឆ្នាំ២០២៣នេះ នាងធ្លាប់បានអះអាងថានឹងប្រឹងប្រែងបញ្ចេញភាពសមត្ថភាពឱ្យល្អសម្រាប់ការប្រកួតលើកនេះ។

កញ្ញា រិទ្ធី សុមនាមរកត ក៏ជាតារាបង្ហាញម៉ូតមួយរូបនេះ លេចវត្តមានជាច្រើនក្នុងកម្មវិធីសិល្បៈ និងកម្មវិធីរបស់ស្ថានីយទូរទស្សន៍ ហើយសម្រាប់កម្មវិធីការប្រកួតបវរកញ្ញា MISS GRAND CAMBODIA 2023 បែរជានាងលេចមុខក្នុងកម្មវិធីប្រកួតមួយនេះ ដែលធ្វើឱ្យអ្នកគាំទ្ររបស់ភ្ញាក់ផ្អើលនិងចាប់អារម្មណ៍ផងដែរ៕

ចុចមើលក្នុងតេឡាក្រាម
Next Post
ផ្អើលពេញបណ្តាញសង្គម ក្រោយបែកធ្លាយវិឌីអូ Hara Yuth និង វណ្ណដា ផ្ទុះជម្លោះពាក្យសម្តីនឹងផ្អើលហាងលក់បបសរមួយកន្លែង (មានវិឌីអូ)

ផ្អើលពេញបណ្តាញសង្គម ក្រោយបែកធ្លាយវិឌីអូ Hara Yuth និង វណ្ណដា ផ្ទុះជម្លោះពាក្យសម្តីនឹងផ្អើលហាងលក់បបសរមួយកន្លែង (មានវិឌីអូ)

ស្ថានទូតថៃនឹងរៀបចំព្រឹត្តិការណ៍ការចាប់ដៃគូពាណិជ្ជកម្មរវាងពាណិជ្ជករថៃនិងពាណិជ្ជករកម្ពុជា អំពីផលិតផលសម្រាប់ទារកនិងម្តាយឆ្នាំំ២០២៣

ស្ថានទូតថៃនឹងរៀបចំព្រឹត្តិការណ៍ការចាប់ដៃគូពាណិជ្ជកម្មរវាងពាណិជ្ជករថៃនិងពាណិជ្ជករកម្ពុជា អំពីផលិតផលសម្រាប់ទារកនិងម្តាយឆ្នាំំ២០២៣

Discussion about this post

ADVERTISEMENT
  • About
  • Advertise
  • Privacy & Policy
  • Contact

© 2025 TOP News of Cambodia (by MCB MEDIA)

No Result
View All Result
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World

© 2025 TOP News of Cambodia (by MCB MEDIA)

error: Content is protected !!