Chat
TOP NEWS
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World
No Result
View All Result
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World
No Result
View All Result
TOP NEWS
ព្រឹត្តិការណ៍ពិព័រណ៌ផលិតផលចិននៅកម្ពុជាឆ្នាំ២០២៥ដ៏ធំជាងគេ នឹងប្រារព្ធឡើងចុងខែកញ្ញានេះ, ថាមានអ្វីខ្លះ..?

ទូកកំសាន្តរបស់សៀមជាច្រើនគ្រឿងនៅទន្លេចៅប្រាយ៉ា ក្រុងបាងកក ត្រូវភ្លើងឆេះ ធ្វើឱ្យមហាជនហៅថា "Burn it down " (មានវិឌីអូ)

ឯកឧត្តមបណ្ឌិត ថោង ខុន ថ្លែងសារសំខាន់កក្រើនរំលឹកដល់មន្ត្រីជំនាញឱ្យជម្រុញដល់គ្រប់កីឡាករជម្រើសជាតិ

ព្រឹត្តិការណ៍ពិព័រណ៌ផលិតផលចិននៅកម្ពុជាឆ្នាំ២០២៥ដ៏ធំជាងគេ នឹងប្រារព្ធឡើងចុងខែកញ្ញានេះ, ថាមានអ្វីខ្លះ..?

by Mr. Borin Journalist
September 15, 2025
in Social
1.3k
SHARES
22k
VIEWS
Share on FacebookTelegram

ក្នុងពេលកម្ពុជាយើងទាំងអស់គ្នាពហិកាលែងប្រើផលិតផលថៃ ឬ លែងពឹងលើផលិតពីរោងចក្រចេញប្រទេសថៃ ហើយចង់ពឹងលើប្រទេសផ្សេង និងជាពិសេសចង់បង្កើត រោងចក្រ សិប្បកម្មដោយខ្លួនឯង តែពិបាករករកដៃគូ រោងចក្រ សហការក្នុងការផលិត និង ផ្គត់ផ្គង់ ។

ចំណុចបញ្ហានេះ ត្រូវបានវិស័យឯកជនកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា បានរួមគ្នាហើយ ដោយនឹងត្រៀមរៀបចំពិរព័រណ៌អាជីវកម្មកម្ពុជាចិនដ៏ធំប្រចាំឆ្នាំ២០២៥ នាពេលខាងមុខនេះ ដែលនឹងធ្វើឡើងចុងខែកញ្ញានេះតែម្តង។

ចង់រកអ្នកផ្គត់ផ្គង់ ចង់បានគ្រឿងចក្រ ម៉ាស៊ីន ដើម្បីឆ្លើយតបនឹងការផលិតសម្រាប់ប្រជាជនខ្មែរ គឺលែងពិបាករកដៃគូសហការ ទៀតហើយ គឺយើងមានពិព័រណ៍ផលិតផលចិននៅកម្ពុជាឆ្នាំ២០២៥ ជាព្រឹត្តិការណ៍ពាណិជ្ជកម្មដ៏ធំបំផុតនៅក្នុងប្រទេសកម្ពុជា ដោយមានវត្តមានក្រុមហ៊ុនប្រមាណជាង១០០សហគ្រាស និងអ្នកវិនិយោគចិនជាច្រើនចូលរួម ដើម្បីស្វែងរកដៃគូ ពាណិជ្ជកម្ម និងដៃគូសហការក្នុងការនាំចូល និងវិនិយោគនៅក្នុងប្រទេសកម្ពុជា។

លោកបណ្ឌិត ឈួន វណ្ណសាក់ អអគ្គនាយកក្រុមហ៊ុន Powerlive ដែលជាអ្នកទទួលរៀបចំនិងសម្របសម្រួលកម្មវិធីនេះ បានប្រាប់ឱ្យដឹងថា ពិរព័ណ៍ផលិតផលចិននៅកម្ពុជាឆ្នាំ២០២៥ដ៏ធំជាងគេ ដែលត្រៀមនឹងប្រារពឡើងនាថ្ងៃទី២៨ ដល់៣០ ខែកញ្ញា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលសន្និបាតកោះពេជ្រ គឺមានសមភាពពីសមាគមចិនធំៗចំនួន៥ពីប្រទេសចិន រួមគ្នារៀបចំឡើង ដោយទទួលបានគាំទ្រពីក្រសួងពាណិជ្ជកម្មនិងសភាពពាណិជ្ជកម្ពុជា ។ ព្រឹត្តិការណ៍នេះ ក៏នឹងមានការចូលរួមពីក្រុមហ៊ុនមកពីប្រទេសចិនប្រមាណជាង ១០០ស្តង់ និងស្វាគមន៍ភ្ញៀវជាតិ និងអន្តរជាតិមកទស្សនាប្រមាន ៥០០០នាក់ ទៅ ១០០០០នាក់ ក្នុងរយៈពេល ០៣ថ្ងៃ។

លោកបណ្ឌិត ឈួន វណ្ណសាក់ បានបញ្ជាក់ថា ពិព័រណ៍នេះ នឹងបង្ហាញពីផលិតផលក្នុងវិស័យ គ្រឿងបន្លាស់យានយន្ត គ្រឿងអេឡិត្រនិច និងផលិតផលវាយនភ័ណ្ឌដោយមានសហគ្រាសមកពី ប្រទេសចិនប្រមាណជាង១០០សហគ្រាស និងអ្នកវិនិយោគចិនជាច្រើនចូលរួម ដើម្បីស្វែងរកដៃគូ ពាណិជ្ជកម្ម និងដៃគូសហការក្នុងការនាំចូល និងវិនិយោគនៅក្នុងប្រទេសកម្ពុជា។ ជារួម ការតាំងពិព័រណ៍ រយៈពេល០៣ថ្ងៃនេះ នឹងផ្តល់ផ្តល់ឱកាស និងផ្តល់អត្ថប្រយោជន៍ យ៉ាងច្រើន ដល់បណ្តាក្រុមហ៊ុនដែលមានចំណាប់អារម្មណ៍ចូលរួមក្នុងការសហការនាំចូលផលិតផល ពីបណ្តាសហគ្រាសដែលចូលរួមតាំងបង្ហាញផ្ទាល់ និងការសហការជាដៃគូវិនិយោគផ្សេងៗផងដែរ៕

ព្រឹត្តិការណ៍តាំងពិព័រណ៍នេះ ជាវេទិកាសម្រាប់តាំងបង្ហាញប្រភេទផលិតផលចេញពីវិស័យមានដូចជា៖

១.គ្រឿងបន្លាស់យានយន្ត

២. ឧបករណ៍អគ្គីសនី

៣. សម្ភារៈសាងសង់

៤. សម្ភារៈដេគ័រគ្រប់ប្រភេទ

៥. សម្លៀកបំពាក់គ្រប់ប្រភេទ

៦. ថាមពលស្អាត/សូឡា

៧. រទេះក្មេង/កង់ក្មេង

៧. ផលិតផលកាបូប

៨. ភ្លើងអំពូលគ្រប់ប្រភេទ

៩. និងផលិតផលប្រើប្រាស់ផ្សេងៗទៀត។

ចុចមើលក្នុងតេឡាក្រាម
Next Post
ឯកឧត្តមបណ្ឌិត ថោង ខុន ថ្លែងសារសំខាន់កក្រើនរំលឹកដល់មន្ត្រីជំនាញឱ្យជម្រុញដល់គ្រប់កីឡាករជម្រើសជាតិ

ឯកឧត្តមបណ្ឌិត ថោង ខុន ថ្លែងសារសំខាន់កក្រើនរំលឹកដល់មន្ត្រីជំនាញឱ្យជម្រុញដល់គ្រប់កីឡាករជម្រើសជាតិ

ពិព័រណ៌ផលិតផលចិននៅកម្ពុជាឆ្នាំ២០២៥ ថ្ងៃទី២៨ដល់៣០កញ្ញា បង្ហាញការរឹតចំណងមិត្តភាពបងប្អូនកម្ពុជាចិនខ្លាំងឡើងជាងមុន

ពិព័រណ៌ផលិតផលចិននៅកម្ពុជាឆ្នាំ២០២៥ ថ្ងៃទី២៨ដល់៣០កញ្ញា បង្ហាញការរឹតចំណងមិត្តភាពបងប្អូនកម្ពុជាចិនខ្លាំងឡើងជាងមុន

Discussion about this post

ADVERTISEMENT
  • About
  • Advertise
  • Privacy & Policy
  • Contact

© 2025 TOP News of Cambodia (by MCB MEDIA)

No Result
View All Result
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World

© 2025 TOP News of Cambodia (by MCB MEDIA)

error: Content is protected !!