មុននេះបន្តិច ព្រះអគ្គីលេបត្របាក់ទូកកំសាន្តរបស់សៀមជាច្រើនគ្រឿងដែលចតបន្តគ្នានៅទន្លេចៅប្រាយ៉ា ក្រុងបាងកក ប្រទេសសៀម ចំរៀងចំណងជើងថា “Burn it down ” ធ្វើឱ្យជ្រួលច្របល់ កណ្តាលទន្លេចៅប្រាយ៉ា ខណៈ ទូកកំសាន្តជាច្រើនគ្រឿងចតនៅផែ ឆាបឆេះសន្ធោសន្ធៅ ហើយភ្លើងបានរាលដាលដល់ទូកជាច្រើនគ្រឿង។

មន្ត្រីបានប្រញាប់ទៅគ្រប់គ្រងអអគ្គិភ័យនៅល្ងាច ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៥ នេះ អ្នកយកព័ត៌មានបានរាយការណ៍ថា នៅពេលល្ងាចមានទូកជាច្រើនគ្រឿងត្រូវភ្លើងឆេះនៅផែមួយនៅច្រាំងទន្លេចៅប្រាយ៉ា ទូកនៅជិតវត្ត Ratchasingkhon ។
បច្ចុប្បន្ន មូលហេតុនៃការឆេះ និងការខូចខាតកំពុងស្ថិតក្រោមការស៊ើបអង្កេត ក៏ដូចជាសុវត្ថិភាពរបស់អ្នកដំណើរ និងទូកក្បែរនោះ។មន្ត្រីកំពុងជំរុញឲ្យសាធារណជនជៀសវាងតំបន់នោះរហូតដល់ស្ថានភាពប្រសើរឡើង។ នៅមិនទាន់ដឹងថាមានអ្នករងគ្រោះរឺអត់ទេ ៕








Discussion about this post