Chat
TOP NEWS
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World
No Result
View All Result
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World
No Result
View All Result
TOP NEWS
ឯឧត្តម ស៊ុន ចាន់ថុល ថ្លែងអំណរគុណដៃគូសហការទាំងវិស័យឯកជននិងអង្គការសមាគមគាំទ្រទិវារត់ប្រណាំងពាក់កណ្ដាលម៉ារ៉ាតុងអន្តរជាតិអង្គរវត្ត

រុងរឿង, វណ្ណថន, វិឆ័យ, សៃណេត សុទ្ធតែអាចបំបាក់កីឡាករអន្តរជាតិយ៉ាងល្អ ធ្វើឱ្យកក្រើកសង្វៀនអ្នកចម្បាំង DAZZ TV5 KUN KHMER (មានវិឌីអូប្រកួតពេញ)

ត្រឹមពេលមួយព្រឹកអ្នករត់ប្រណាំងជិត២ម៉ឺននាក់មកអង្គរវត្តជួបជុំគ្នា កក្រើកដល់បណ្តាញសង្គមអន្តរជាតិចុះផ្សាយព្រោងព្រាត

ឯឧត្តម ស៊ុន ចាន់ថុល ថ្លែងអំណរគុណដៃគូសហការទាំងវិស័យឯកជននិងអង្គការសមាគមគាំទ្រទិវារត់ប្រណាំងពាក់កណ្ដាលម៉ារ៉ាតុងអន្តរជាតិអង្គរវត្ត

by MCB MDIA
December 7, 2025
in All Sports, Sport
1.3k
SHARES
22k
VIEWS
Share on FacebookTelegram

កម្មវិធីលៀងសាយភោជន៍ អបអរសាទរខួបលើកទី៣០ នៃទិវារត់ប្រណាំងពាក់កណ្ដាលម៉ារ៉ាតុងអន្តរជាតិអង្គរវត្ត ឆ្នាំ២០២៥ នាល្ងាចថ្ងៃទី៦ ខែធ្នូនេះ នៅប្រាសាទក្រវ៉ាន់ ក្រោមអធិបតីភាពរបស់ឯឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មុនចាប់ផ្តើមព្រឹត្តិការណ៍ផ្លូវការ នាព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ នៅមុខប្រាសាទអង្គរវត្ត ដោយមានអ្នកចូលរួមប្រមាណ ១៦, ០០០នាក់។

ឯឧត្តម ស៊ុន ចាន់ថុល បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដើម្បីមន្ត្រី អាជ្ញាធរ គ្រប់លំដាប់ថ្នាក់ ដែលចួលរួមរៀបចំ ជាពិសេសការពារព្រឹត្តិការណ៍លើកនេះ អាចចាប់ផ្តើម រហូតមានមនុស្សយ៉ាងច្រើន អបអរសាទរខួបលើកទី៣០ នៃទិវារត់ប្រណាំងពាក់កណ្ដាលម៉ារ៉ាតុងអន្តរជាតិអង្គរវត្ត ឆ្នាំ២០២៥ ។ ជាពិសេសដែលខ្វះមិនបាននោះ គឺដៃគូសហការណ៍ពីវិស័យឯកជន មានក្រុមហ៊ុនឧបត្ថម្ភជាច្រើនចូលរួម និងអង្គការ សមាគមទាំងអស់ជាតិនិងអន្តរជាតិ បានរួមគ្នារហូតមានពីកីឡាករ កីឡារិនិជាតិ-អន្តរជាតិចំនួនលើសគម្រោងទុកដោយមកដល់ពេលនេះ គឺមានជាង ១៦ ០០០នាក់ហើយមកពី ៨៦ប្រទេស ដែលចំនួននេះបានបំបែកកំណត់ត្រាថ្មី ក្នុងរយៈពេល ៣០ឆ្នាំដែលបានរៀបចំឡើងជាលើកដំបូង នៅឆ្នាំ១៩៩៦។

ឯឧត្តម ស៊ុន ចាន់ថុល បានបញ្ជាក់ថា ការរៀបចំទិវារត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុងអង្គរ ដើម្បីសប្បុរសធម៌។ ដោយទទួលបានកិច្ចសហការជាមួយអង្គការបេះដូងមាសរបស់ជប៉ុន និងអង្គការជាច្រើនទៀត ទិវារត់ប្រណាំងអន្តរជាតិនេះដែលទទួលបានការឧបត្ថម្ភធំពីក្រុមហ៊ុន មេនញូឡាយហ្វ៍ តែងតែបានឧបត្ថម្ភថវិកាទៅដល់អង្គការដៃគូជារៀងរាល់ឆ្នាំ ជាក់ស្តែងកាលពីឆ្នាំ២០២៤កន្លងទៅ ទិវានេះបានផ្តល់ថវិកាឧបត្ថម្ភជាង ១០ម៉ឺនដុល្លារអាមេរិកដល់អង្គការសប្បុធម៌នានា។ សាម្រាប់ឆ្នាំ២០២៥លើកនេះ គ៏ជាប្រវត្តិសាស្ត្រីថ្មី ដែលកម្ពុជាទាំងមួល ក្នុងការសាទរ ដើម្បីលើកស្ទួយទាំង វិស័យទេសចរណ៍ និង កិច្ចការងារសង្គម ជួយពលរដ្ឋ ដោយត្រៀមនឹងជួយដល់អង្គការ, សមាគមពាក់ព័ន្ធលើភារកិច្ចជួយដល់កុមាការក្រីក្រ, មន្ទីរពេទ្យគាំពារសុខាភិបាលកុមារ និងជាពិសេសជួយតំបន់ដាច់ស្រយាល។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍រត់ប្រណាំងអន្តរជាតិ ពាក់កណ្តាលម៉ារ៉ាតុង មានវិញ្ញាសាគោល ២១គីឡូម៉ែត្រ, ១០គីឡូម៉ែត្រ, ៥គីឡូម៉ែត្រ និង ៣គីឡូម៉ែត្រ ដែលទិវានេះដ៏ទាក់ទាញ និងធំប្រចាំឆ្នាំរបស់កម្ពុជា ដែលកំពុងជំរុញដល់កំណើនភ្ញៀវទេសចរជាតិ-អន្តរជាតិ។

ព្រឹត្តិការណ៍នេះបានជួយដល់វិស័យទេសចរណ៍ និងអាជីវកម្មក្រៅប្រព័ន្ធជាច្រើន ក្នុងតំបន់ ជាពិសេសជួយដល់ប្រជាពលរដ្ឋដែលរកស៊ីជា ប្រតិបត្តិករទេសរណ៍ក្នុងខេត្តសៀមរាបផ្ទាល់តែម្តង។

សម្រាប់ព្រឹត្តិការណ៍នេះ ប្រជាជនកម្ពុជាទូរទាំងប្រទេស ក៏ថ្លែងអំណរគុណដល់អ្នកចូលរួមរត់ប្រណាំងប្រមាណជាង ១៦ ០០០នាក់ហើយមកពី៨៦ប្រទេស ដែលតែងតែជឿជាក់លើកម្ពុជា ជាប្រទេសសុខសាន្តនៃស្នាមញញឹម។ ជាពិសេសអគុណដល់ក្រុមហ៊ុនឯកជនឧបម្ភត្ថមានដូចជា Manulife, Cellcard, V-Active, HI-TECH, DECATHLON, KING KONG និង Potenciator ធ្វើអោយមានដំណើរកម្មវិធីចប់ទទួលបានជោគជ័យ៕

ចុចមើលក្នុងតេឡាក្រាម
Next Post
ត្រឹមពេលមួយព្រឹកអ្នករត់ប្រណាំងជិត២ម៉ឺននាក់មកអង្គរវត្តជួបជុំគ្នា កក្រើកដល់បណ្តាញសង្គមអន្តរជាតិចុះផ្សាយព្រោងព្រាត

ត្រឹមពេលមួយព្រឹកអ្នករត់ប្រណាំងជិត២ម៉ឺននាក់មកអង្គរវត្តជួបជុំគ្នា កក្រើកដល់បណ្តាញសង្គមអន្តរជាតិចុះផ្សាយព្រោងព្រាត

អស់ពីកម្ពុជានិងឥណ្តូនេស៊ី ពេលនេះ វៀតណាម ឆេះដុំខ្លាំងដែរក្រោយម្ចាស់ផ្ទះថៃ ដាក់ផែនទីមិនត្រឹមត្រូវក្នុងពិធីបើកការប្រកួតស៊ីហ្គេមលើកទី៣៣ឆ្នាំ២០២៥ (នេះភាពកម្សោយរបស់ថៃ)

អស់ពីកម្ពុជានិងឥណ្តូនេស៊ី ពេលនេះ វៀតណាម ឆេះដុំខ្លាំងដែរក្រោយម្ចាស់ផ្ទះថៃ ដាក់ផែនទីមិនត្រឹមត្រូវក្នុងពិធីបើកការប្រកួតស៊ីហ្គេមលើកទី៣៣ឆ្នាំ២០២៥ (នេះភាពកម្សោយរបស់ថៃ)

Discussion about this post

  • About
  • Advertise
  • Privacy & Policy
  • Contact

© 2025 TOP News of Cambodia (by MCB MEDIA)

No Result
View All Result
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World

© 2025 TOP News of Cambodia (by MCB MEDIA)

error: Content is protected !!