បាងកក៖ ការប្រកួតកីឡាអាស៊ានលើកទី៣៣ប្រារព្ធនៅប្រទេសថៃ បានរៀបចំពិធីប្រកាសបើកជាផ្លូវការហើយ ក្រោយវត្តមានរបស់ព្រះមហាក្សត្រថៃរាមាទី១០ និងនាយករដ្ឋមន្ត្រីថៃលោក អានុទីន ដោយមានវត្តមានគណៈប្រតិភូកីឡាមកពី១១ប្រទេស ប៉ុន្តែទិដ្ឋភាពនិងដំណើរការនៃការរៀបចំ កំពុងរងរិះគន់ និង ខឹងសម្បារពីសំណាក់ប្រជាជនជាច្រើនប្រទេសដូចជា ម្ចាស់ផ្ទះខ្លួនឯផ្ទាល់, សង្ហឹបុរី ឥណ្តូនេស៊ី, កម្ពុជា និងជាពិសេ វៀតណាម។

ការខឹងសម្បារនិងរងរិះគន់ពីសំណាក់ប្រជាជនអាស៊ានរកឃើញនូវកំហុសនៃភាពកម្សោយរបស់ថៃមាន៨ចំណុច៖
១. ពិធីបើកការប្រកួតនេះ ត្រូវបានពន្យារពេលប្រមាណ ៣០ នាទី ដើម្បីរងចាំការយាងមកដល់របស់ស្តេចថៃ
២. ពេលដង្ហែក្បួនប្រតិភូកីឡារបស់ប្រទេសទាំង១១ ពិធីការប្រកាសឈ្មោះប្រទេសឥណ្ឌូនេស៊ី ដែលធ្លាប់ធ្វើម្ចាស់ផ្ទះស៊ីហ្គេម កាលពីឆ្នាំ ១៩៩៧ ប៉ុន្តែរូបទង់ជាតិ ដែលបង្ហាញនៅលើផ្ទាំងអេក្រង់ ជាទង់ជាតិប្រទេសសិង្ហបុរី ទៅវិញ (ជាកំហុសធ្ងន់ធ្ងរ ធ្វើឱ្យប៉ះពាល់ដល់តម្លៃជាតិសាសន៍របស់ឥណ្ឌូនេស៊ី និងសិង្ហបុរី ហើយការច្រឡំទង់ជាតិ និងឈ្មោះប្រទេសនេះ ធ្លាប់បានកើតមានឡើង ក្នុងពេលប្រកួតបាល់ទាត់នារី កាលពីថ្ងៃទី ៣ ខែធ្នូ ឆ្នាំ ២០២៥)
៣. អក្សរខ្មែរ (ជម្រាបសួរ) ដែលលោតនៅលើផ្ទាំងអេក្រង់ សរសេរខុស ទៅជា «ជាំរាបសួរ» (អាចជាកំហុសអចេតនា ឬជាភាសាលេងសើច ក្នុងន័យមើលស្រាលអក្សរសាស្រ្តខ្មែរ)
៤. ការបង្ហាញផែនដីរបស់ប្រទេសវៀតណាម នៅលើអេក្រងធំ ក្នុងពិធីបើកស៊ីហ្គេមនេះ គឺបាត់កោះចំនួន២ របស់វៀតណាម ហើយបញ្ហានេះ ភាគីវៀតណាម កំពុងមានការវែងញែកខ្លាំង ព្រោះវាប៉ះពាល់ធ្ងន់ធ្ងរ ដល់ដែនអធិបតីភាពរបស់វៀតណាម។
៥. ប្រអប់ភ្លើង LED ទាំង១១ ដែលតំណាងឱ្យប្រទេសទាំង១១ នៅក្នុងតំបន់អាស៊ាន មានភ្លើងបាញ់ភ្លឺទាំង ១០ប្រទេស លើកលែងថា ប្រអប់ LED ទី២ (រាប់ពីឆ្វេងមកស្ដាំ) តំណាងឱ្យកម្ពុជា គ្មានភ្លើងបាញ់បំភ្លឺដូចគេ (នេះជាកំហុសអចេតនាច្រើនជាង ព្រោះថៃស្អប់ខ្មែរខ្លាំង ប៉ុន្តែជាការលក់មុខជាតិសាសន៍ថៃទៅវិញ ព្រោះថៃជាម្ចាស់ផ្ទះ មិនមែនកម្ពុជា)
៦. ពេលគោរពភ្លេងជាតិស៊ីហ្គេម លើកទី ៣៣ ឆ្នាំ ២០២៥ គឺទង់ជាតិស៊ីហ្គេមរបស់ម្ចាស់ផ្ទះថៃ បានធ្លាក់ បន្ទាប់ពីប៉ូលិស បានដើរចេញពីទីតាំងនោះ ព្រោះចងអត់ជាប់ (នេះជាកម្មពាររបស់ចោរសៀម)
៧. ពិធីរត់ភ្លើងគប់ គ្មានភាពទាក់ទាញអីបន្តិច ចាញ់កម្ពុជាដាច់ ហើយពេលបំភ្លឺភ្លើង នៅគប់ធំ គឺឃើញមានតែផ្សែងហុយ គ្មានអណ្តាតភ្លើង (នេះជាភាពកម្សោយខ្លាំងបំផុត ធ្វើឱ្យថៃបាក់មុខខ្លាំង រហូតពិធីករ ពិធីការិនី នាំគ្នានិយាយាបង្ហែរប្រធានបទ ដើម្បីកុំឱ្យអ្នកចូលរួមផ្ទាល់ និងអ្នកមើលតាមការផ្សាយផ្ទាល់ ចាប់អារម្មណ៍ និងមើលដឹងពីភាពកម្សោយនេះ)
៨. ពិធីបើកស៊ីហ្គេមទាំងមូល តែគ្មានការបាញ់កាំជ្រួចអបអរ (អាចមកពីភ្លើងគប់ធំ ដុតអត់ឆេះ មានតែផ្សែង ឬអាចថា គេមិនបាញ់ ដោយយកលេសថា ប្រទេសកំពុងមានសង្រ្គាម មិនអាចបន្លឺសំឡេងផ្ទុះខ្លាំងបាន អ៊ីចឹងត្រង់ចំណុចនេះ ជួយគ្នារកកម្មវិធីបើកនោះ តើក្នុងនោះមានម៉ោងបាញ់កាំជ្រួច ឬអត់ ដើម្បីបញ្ជាក់ឱ្យបានកាន់តែច្បាស់)។
ទាំងអស់នេះ ជាការសង្ខេបពីហេតុការណ៍មិនប្រក្រតី ដែលជាភាពកម្សោយរបស់ម្ចាស់ផ្ទះថៃ នៅក្នុងពិធីបើកស៊ីហ្គេម លើកទី ៣៣ កាលពីយប់មិញថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៥៕








Discussion about this post