កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ លោកបណ្ឌិត ឈួន សុវណ្ណស័ក្ក អគ្គនាយកក្រុមហ៊ុន Powerlive បានប្រកាសនូវភាពជោគជ័យថ្មីនាឆ្នាំ២០២៥នេះតែម្តង ដោយបានសម្រេចផែនការណ៍ថ្មីឆ្នាំ២០២៦ខាងមុខនេះ ក្នុងការរួមដំណើរជាមួយបណ្តាអ្នកវិនិយោគកម្ពុជាឆ្ពោះទៅកាន់ទីផ្សារសេរីទំនើបកាន់ទូរទំលាយ ជាមួយយនឹងដៃគូសហការគឺក្រុមហ៊ុនមេធាវី “រ៉ូយ៉ាល់”។

ក្រុមហ៊ុនពិធីការដ៏ធំរបស់កម្ពុជាលំដាប់អន្តរជាតិ Powerlive បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគុល់គ្នាជាមួយនឹងក្រុមហ៊ុនសេវាផ្លូវច្បាប់ ក្រុមហ៊ុនមេធាវី “រ៉ូយ៉ាល់” ក្រោមវត្តមានឯកឧត្តមបណ្ឌិត ហៀង មករា ជាប្រធានក្រុមហ៊ុនផ្ទាល់នៅស្នាក់កណ្តាល់ក្រុមហ៊ុនមេវី “រ៉ូយ៉ាល់”។
កិច្ចសហការចុះកិច្ចព្រមព្រៀង ក្រុមហ៊ុន Powerlive ជាមួយក្រុមហ៊ុនមេធាវី “រ៉ូយ៉ាល់” បានធ្វើឡើងក្នុងគោលបំណងចម្បង ដើម្បីលើកកម្ពស់កិច្ចសហការប្រតិបត្តិការ ការងាររួមគ្នា, ផ្លាស់ប្តូរព័ត៌មាន, បង្កើនការយល់ដឹង, និង ការចូលរួមដោយផ្អែកលើកច្បាប់ បទប្បញ្ញត្តិផ្សេងៗ។
ជាពិសេសនោះ ក្រុមហ៊ុនទាំងពីរ បង្កើនសមត្ថភាពកែសម្រួលនិងតម្រង់ទិសផ្នែកច្បាប់បានឱ្យត្រឹមត្រូវ លើកិច្ចការងារផ្នែកទំនាក់ទំនងនិងពាណិជ្ជកម្មទាំងក្នុងប្រទេសនិងអន្តរជាតិ៕









Discussion about this post