ភ្នំពេញ៖ ក្រុមតារាកំប្លែង ពូណុយ ដែលកំពុងមានកេរ្តិ៍បោះសម្លេងទទួលការគាំទ្រខ្លាំងនៅលើបណ្តាញសង្គមនោះ កំពុងត្រូវបានមហាជនចាត់ទុកជា តារាកំប្លែងមួយលេចធ្លោនៅកម្ពុជា ដែលអាចនិយាយបានថា ក៏ជាក្រុមកំប្លែងជំនាន់ក្រោយរុញរលកមុខផងដែរ។

អ្វីដែលថ្មីៗនេះ ធ្វើឱ្យមហាជនចាប់អារម្មណ៍និងភ្ញាក់ផ្អើលនោះ ស្រាប់តែលេចវត្តមានអ្នកជំនួញមុខម្នាក់ ដែលគេស្គាល់ថា ជាអគ្គនាយកផ្សារ P.Y Mart ជាផ្សារផ្គត់ផ្គង់សម្ភារប្រើប្រាស់ប្រចាំថ្ងៃទាំងក្នុងផ្ទះនិងការិយាល័យស្ទង់ដារបស់អាមេរិក កំពុងល្បីនៅកម្ពុជា ជាប្រេនមួយកំពុងល្បីនៅកម្ពុជា គឺលោក ឌី វ៉ាន់ខូវ បែរជាសុខៗមកធ្វើការងារជាមួយក្រុមកំប្លែង ពូណុយ ដើរតួជាមួយ ពូណុយ ក្នុងរឿងកំប្លែងខ្លីមួយដែលទើបតែបង្ហោះបានប៉ុន្មានថ្ងៃមកនេះ។

វិឌីអូកំប្លែងខ្លីរបស់តារាកំប្លែង ពូណុយ ដែលទើបបញ្ចេញបានប៉ុន្មានថ្ងៃនេះមានចំណងជើងថារឿង “អនិកជនណុយ” ដែលធ្វើឱ្យមហាជនអស់សំណើចនិងចាប់អារម្មណ៍ទៀតហើយពីមហាជនផងដែរ។ ក្នុងរឿងកំប្លែងថ្មីរបស់ ពូណុយ នេះស្រាប់តែឃើញវត្តមានលោក ឌី វ៉ាន់ខូវ អគ្គនាយកផ្សារ P.Y Mart ដើរតួអង្គនៅក្នុងដែរ ពិតគួរចាប់អារម្មណ៍ ហើយក៏មិននឹកស្មានថា លោក ឌី វ៉ាន់ខូវ ដែលជារកស៊ីមុខជំនួញធំម្នាក់បែរជាលះបង់ពេលវេលាយ៉ាងច្រើនក្នុងដើរតួសម្តែងជាមួយក្រុម ពូណុយ បែរនេះសោះ។

សូមបញ្ជាក់ផងដែរថា ក្នុងវិឌីអូរឿងកំប្លែងខ្លីរបស់ ពូណុយ ដែលសហការថតសម្តែងជាមួយលោក ឌី វ៉ាន់ខូវ អគ្គនាយកផ្សារ P.Y Mart លើកនេះពិតល្អសើចពិតមែនហើយក៏រៀងប្លែកបន្តិចដែរដែលអ្នកជំនួញនិងជាអ្នកអភិកជនម្នាក់ សម្តែងជាមួយក្រុមកំប្លែង ពូណុយ ។ ជាមួយគ្នានោះ មានអ្នកគាំទ្រជាច្រើនក៏បានសរសើរដល់លោក ឌី វ៉ាន់ខូវ ដែលអាចសម្តែងលេងសាកសមជាមួយក្រុមតារាកំប្លែង ពូណុយ៕
សូមទស្សនិកជនទស្សនាវីឌីអូ៖
សូមរំលឹកផងដែរថា លោក ឌី វ៉ាន់ខូវ អគ្គនាយកផ្សារ P.Y Mart បានផ្តល់កិច្ចសំភាសន៍សារព័ត៌មានឱ្យដឹងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ កន្លងមកក្នុងនាទីព័ត៌មានសេដ្ឋកិច្ចនិងអាជីវកម្មឱ្យដឹងថា ពេលនេះមានបងប្អូនតាមបណ្តាខេត្តជាច្រើន នាំគ្នាបើកសាខា P.Y Mart តាមស្រុក ក្រុង ក្នុងខេត្តរបស់ពួកគាត់ ក្រោយពីពេលពួកទទួលបានសិទ្ធធ្វើអាជីវកម្មបន្តរបស់ P.Y Mart។ អ្វីដែលជាចំណុចសំខាន់នោះ P.Y Mart ផ្សារផ្គត់ផ្គង់សម្ភារប្រើប្រាស់ប្រចាំថ្ងៃទាំងក្នុងផ្ទះនិងការិយាល័យ ព្រមទាំងសម្ភារអគ្គិសនីជាច្រើនប្រភេទ សុទ្ធសឹងតែលោកនាំចូលពីក្រៅប្រទេសជាផលិតផលមានគុណភាព ធានាចេញពី Wall Mart និង Amazone ។ បច្ចុប្បន្ននេះ ទីផ្សាររបស់លោកកំពុងទទួលគាំទ្រខ្លាំង លក់ដាច់ទាំង នៅអនឡាញ និង ការលក់ដោយផ្ទាល់ ហើយអ្វីដែលពិសេសនោះ ប្រេនរបស់លោកត្រូវបានបងប្អូនតាមខេត្តជឿជាក់ ក្រោយពីពេលពួកគាត់ទទួលបានសិទ្ធនិងបង្ហាត់បង្រៀនងាយៗ ពីរបៀបលក់និងរកប្រាក់ចំណូលយ៉ាងលឿន ក្នុងអំឡុងពេលកូវិដ១៩។
លោក ឌី វ៉ាន់ខូវ បានបញ្ជាក់ថា P.Y Mart ដែលជាផ្សារលក់ទំនិញរាប់រយរាប់ពាន់មុខគឺត្រូវបាននាំចេញពីរោងចក្រផ្ទាល់មានដូចជា ប្រទេសអាមេរិក អុឺរ៉ុប និងអាស៊ីដែលកំពុងផ្ទុះទីផ្សារខ្លាំង។ ផលិតផលទាំងនោះមានដូចជា៖ សម្ភារៈប្រើប្រាស់ក្នុងផ្ទះ គ្រឿងអេឡិចត្រូនិច ឧបករណ៍ផ្គត់ផ្គង់អគ្គីសនីផ្សេងៗជាច្រើនមុខស្ទើរតែរាប់មិនអស់។ បងប្អូនប្រជាពលរដ្ឋដែលចង់បាន សម្ភារមួយណានោះ ចង់មើលទំនិញសម្ភារប្រើប្រាប់ និង កម្ម៉ងតាមអនឡាញ អាចចូលមើលតាមរយៈហ្វេសប៊ុកឈ្មោះថា “P.Y Mart ការិយាល័យ” ឬ ចូលទៅកាន់វេបសាយដែលងាយមើលកម្ម៉ងដោយវាយថា www.pymarts.com។ រាល់ទំនិញរបស់លោកសុទ្ធតែត្រូវបានទទួលការធានា និងមានគុណភាព មិនឱ្យអតិថិជនខកបំណងឡើយ។
លោក ឌី វ៉ាន់ខូវ បានប្រាប់ទៀតថា ក្នុងឱកាសនៃវិបត្តិកូវិដ១៩នេះ លោករឹតតែជួយដល់បងប្អូនប្រជាពលរដ្ឋខ្មែទាំងអស់គ្នា ជាពិសេសបងប្អូនដែលរស់នៅបណ្តាខេត្តចង់បានមុខរបបបន្ថែមដើម្បីរកប្រាក់ចំណូលទប់ទល់សេដ្ឋកិច្ចគ្រួសារបានដោយ លោកនឹងត្រៀមផ្តល់ឱកាសសម្រាប់ការទិញយីហោផ្សារ P.Y Mart របស់លោកក្នុងការបើករកស៊ី ហើយលោកបានដាក់លក់កញ្ចប់ទិញសិទ្ធ P.Y Mart តម្លៃ $3,500 ទៅ$25,000 ដោយលោកនឹងផ្តល់ជូននូវការរៀបចំដូចជា – Free ស្លាកយីហោខាងមុខហាង – ដេគ័រហាងខាងក្នុង – ថែមទំនិញ ១៥០គ្រាប់។
ជាមួយគ្នានោះ អ្វីដែលកាន់ពិសេសបន្ថែមពីលើនេះទៀត លោក ឌី វ៉ាន់ខូវ នឹងផ្តល់ជូននូវបង្រៀនផ្ទាល់ពី CEO , បង្រៀនអំពីការលក់តាម online, ផ្តល់ជូនលេខទូរស័ព្ទក្រុមហ៊ុនសេវាដឹកជញ្ជូនទូទាំងប្រទេស, ផ្តល់ជូន page Facebook សំរាប់លក់តាម online ក្រោយពីបងប្អូនដែលបានទិញ Franchise P.Y Mart រួចហើយ ។ សូមធ្វើការទំនាក់ទំនងតាមរយៈ 095381887 ដើម្បីកាន់តែជ្រាបច្បាស់និងអាចប្រឹក្សាយោបល់ជាមួយអគ្គនាយកផ្សារ P.Y Mart ៕






Discussion about this post