Chat
TOP NEWS
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World
No Result
View All Result
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World
No Result
View All Result
TOP NEWS
បុរសល្មោមកាមទ្រាំំមិនបានក៏លបឡើងលើផ្ទះចាប់រំលោភក្មេងស្រីអាយុ១៣ តែចុងក្រោយ

ទាស់សម្តីគ្នា! ប្តីទាញកាំបិតកាប់ប្រពន្ធឱ្យស្លាប់ភ្លាមៗ ក្រោយផឹកស៊ីចប់

ឃាតកម្មសម្លាប់បងថ្លៃខ្លួនឯងគឺលោកអធិការរងស្រុកគាស់ក្រឡម្នាក់

បុរសល្មោមកាមទ្រាំំមិនបានក៏លបឡើងលើផ្ទះចាប់រំលោភក្មេងស្រីអាយុ១៣ តែចុងក្រោយ

by Mr. Borin Journalist
November 8, 2021
in Social
1.3k
SHARES
22k
VIEWS
Share on FacebookTelegram

កំពង់ឆ្នាំង៖ បុរសម្នាក់បែរខ្វះការពិចារណាទៅស្រលាញ់ក្មេងស្រីអាយុ១៣ឆ្នាំ និងឧស្សាហ៍លួងលោមក្មេង ហើយមានថ្ងៃមួយអត់ទ្រាំពុំបាន ក៏លបលួចឡើងលើផ្ទះទាំងយប់ដើម្បីចាប់រំលោភ តែចុងក្រោយឪពុកម្តាយក្មេងរងគ្រោះដឹងខ្លួនរត់មកចាប់ប្រគល់ឱ្យសមត្ថកិច្ច។

បុរសម្នាក់ ត្រូវបានសមត្ថកិច្ច ឃាត់ខ្លួនក្រោយពីបាន ប៉ុនប៉ង រំលោភ្មេងស្រីអនីតិជន មិនបានសម្រេច ។ ហេតុការណ៍នេះបានបង្កឱ្យ មានការភ្ញាក់ផ្អើល នៅវេលាម៉ោងជាង ៩ យប់ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២១នៅចំណុច ខាងលើផ្ទះរបស់ឈ្មោះ សួន សុខ ស្ថិតក្នុងភូមិកោះស្លែង ឃុំកោះថ្កូវ ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង។

សមត្ថកិច្ចនគបាលមូលដ្ឋាន បានអោយដឹងថា កុមារីរងគ្រោះ នៅក្នុងករណីប៉ុនប៉ង រំលោភអនីតិជន អាយុ១៣ឆ្នាំ សញ្ជាតិខ្មែរ រស់នៅក្នុងភូមិ ឃុំ ស្រុក កើតហេតុ ខាងលើ។ ជនសង្ស័យឈ្មោះ សេង សាន អាយុ៣១ឆ្នាំ រស់នៅភូមិ ឃុំ ស្រុកកើតហេតុ ជាមួយគ្នា ប្រភព បានឱ្យដឹងទៀតថា កន្លងមក ជនសង្ស័យ បានលួចស្រឡាញ់ ក្មេងស្រីនេះ តែដោយការទ្រាំមិនបាន ហើយលបឡើង ទៅលើផ្ទះកុមារីរងគ្រោះ ខណៈពេលឪពុកម្តាយ ក្មេងស្រីរងគ្រោះ បានដេកលក់ ទើបធ្វើអោយជនសង្ស័យ ឡើងបើកមុង ចូលទៅចាប់ ជនរងគ្រោះ តែត្រូវជនរងគ្រោះ ស្រែកហៅអោយឪពុក ម្ដាយជួយ។ ពេលនោះ ឪពុក ម្តាយ ឮកូនស្រែក រត់ទៅជួយ ហើយចាប់បាន ជនសង្ស័យ និងបានរាយការណ៍ ជូនសម្ថកិច្ច នគបាលមូលដ្ឋាន ភ្លាមៗ ។

សមត្ថកិច្ចនគបាលមូលដ្ឋាន បានអោយដឹងបន្ថែមទៀតថា ក្រោយពេលទទួល បានដំណឹង ភ្លាម កម្លាំងប៉ុស្តិ៍នគរនបាល រដ្ឋបាលកោះថ្កូវ បានសហការជាមួយ កំលាំងប្រជាការពារ ចុះទៅដល់កន្លែងកើតហេតុ ឃាត់ខ្លួនជនសង្ស័យហើយបាន កសាងឯកសារ បញ្ជូនជនសង្ស័យ ទៅកាន់អធិការដ្ឋាននគរបាល ស្រុកជលគីរី កសាងសំណុំរឿង បញ្ជូនបន្តមក ការិយាល័យជំនាញ នៃស្នងការដ្ឋាន នគរបាលខេត្ត ដើម្បីចាត់ការបន្ត តាមនីតិវិធី ៕

របាយការណ៍សមត្ថកិច្ច

ចុចមើលក្នុងតេឡាក្រាម
Next Post
ឃាតកម្មសម្លាប់បងថ្លៃខ្លួនឯងគឺលោកអធិការរងស្រុកគាស់ក្រឡម្នាក់

ឃាតកម្មសម្លាប់បងថ្លៃខ្លួនឯងគឺលោកអធិការរងស្រុកគាស់ក្រឡម្នាក់

អ្នកទោស៣នាក់ ក្នុងចំណោម៧នាក់ដែលហែកគុក ត្រូវតាមប្រមាញ់បានវិញ ដោយទម្លាយវិធីហែកគុក

អ្នកទោស៣នាក់ ក្នុងចំណោម៧នាក់ដែលហែកគុក ត្រូវតាមប្រមាញ់បានវិញ ដោយទម្លាយវិធីហែកគុក

Discussion about this post

ADVERTISEMENT
  • About
  • Advertise
  • Privacy & Policy
  • Contact

© 2025 TOP News of Cambodia (by MCB MEDIA)

No Result
View All Result
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World

© 2025 TOP News of Cambodia (by MCB MEDIA)

error: Content is protected !!