Chat
TOP NEWS
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World
No Result
View All Result
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World
No Result
View All Result
TOP NEWS
ជាសេដ្ឋនីលំដាប់ជួរមុខម្នាក់នៅអាមេរិកមានលុយវ៉លលានដុល្លារតែ Angelina Jolie មកដល់ភ្នំពេញយើងជិះកង់បីដើរផ្សារយ៉ាងសាមញ្ញគ្មានជំពាក់នរណាមួយរៀល

បែកធ្លាយរឿងអតីតមេបញ្ជាការរងអាវុធហត្ថខេត្តបន្ទាយមានជ័យដែលវាយសម្លាប់មនុស្សឱ្យស្លាប់កំពុងជាប់ទោសក្នុងគុក បែរជារត់ការយកមុខដំណែងរបស់ខ្លួនវិញ

សម្ពោធជាផ្លូវការ “ប្រាថ្នា Lounge & Bistro” ថ្ងៃ៨មីនា, តារាចម្រៀង ពេជ្រ សូលីកា នឹងបង្ហាញខ្លួនធ្វើឱ្យកក្រើកក្នុងថ្ងៃពិសេស  

ជាសេដ្ឋនីលំដាប់ជួរមុខម្នាក់នៅអាមេរិកមានលុយវ៉លលានដុល្លារតែ Angelina Jolie មកដល់ភ្នំពេញយើងជិះកង់បីដើរផ្សារយ៉ាងសាមញ្ញគ្មានជំពាក់នរណាមួយរៀល

by Mr. Borin Journalist
February 23, 2022
in Entertainment
1.3k
SHARES
22.1k
VIEWS
Share on FacebookTelegram

សៀមរាប៖ កាលរសៀលពីទី២៣ ខែកុម្ភៈ ឆ្នាំ២០២២ ស្រាប់តែមានភ្ញាក់ផ្អើលនៅលើបណ្តាញសង្គមហ្វេសប៊ុក និងក៏ដូចជាប្រជាពលរដ្ឋតាមដងផ្លូវក្នុងរាជធានីភ្នំពេញបានប្រទះឃើញ និងនាំគ្នាផ្អើលឈូរឈរឃើញ តារាសម្តែងល្បីលំដាប់កំពូលរបស់ហូលីវូដគឺលោកស្រី អេនជីលីណា ជូលី ដើរហើរចេញក្រៅ មិនជិះរថយន្តទំនើបថ្លៃៗដូចនៅអាមេរិកឡើយ បែរជាទៅផ្សារទួលទំពួង ជិះកង់បីឥណ្ឌា បង្កឱ្យមនុស្សម្នាជាច្រើនចាប់អារម្មណ៍ហើយជាពិសេសនោះ មនុស្សអ្នកគាំទ្រជាច្រើននាំគ្នាសរសើរតារស្រីរូបនេះមិនសម្ញែងភាពហ៊ឺរហារក្នុងនាមជាសេដ្ឋីឡើយ បែរជាដល់ស្រុកខ្មែរ ប្រើជីវិតដូចស្រ្តីខ្មែរធម្មតា ជិះកង់បីទៅផ្សារ។

ក្រោយពីមហាជននិងប្រជាពលរដ្ឋនៅដងតាមផ្លូវ បានឃើញតារាស្រីលំដាប់កំពូលរូបនេះ មកដល់ស្រុកខ្មែរជាពិសេសបានមកជិះដើរលេងទៅ ដោយជួលឡានទំនើបៗ ជូនទៅណាមកណា ហើយទៅផ្សារទួលទំពួងបែរជាជិះកង់បីជាមួយក្រុមការងាររបស់លោកស្រីនោះ ក៏បានធ្វើឱ្យលេចនូវរូបភាពជាច្រើនរបស់ លោកស្រី អេនជីលីណា ជូលី ក៏បានបង្ហោះនៅលើបណ្តាញសង្គម រហូតផ្ទុះការសរសើរថា “Angelina Jolie ដើរហើរចេញក្រៅ មិនជិះរថយន្តទំនើបថ្លៃៗដូចនៅអាមេរិកឡើយ បែរជាទៅផ្សារទួលទំពួង ជិះកង់បីឥណ្ឌាធម្មតានិងមិនមានអង្គរក្សហែរហមឡើយ ដូចសេដ្ឋីស្រុកខ្មែរឡើយ”។ ទង្វើនិងសកម្មភាពរបស់តារាស្រីរូបនេះបានធ្វើឱ្យមហាជនជាច្រើនចាប់អារម្មណ៍ និងសរសើរព្រោះ លោកស្រី អេនជីលីណា ជូលី ជាតារាស្រីលំដាប់កំពូលរបស់ហូលីវូដ ហើយជាសេដ្ឋីនីជួរមុខម្នាក់របស់អាមេរិក មានទ្រព្យសម្បត្តិរាប់រយលានដុល្លារ ដែលចាយពីរជាតិក៏មិនអស់ដែរ។

ការបង្ហាញខ្លួនយ៉ាងសាមញ្ញា បែបនេះ បែរជាធ្វើឱ្យមហាជនជាច្រើននាំគ្នា កោតសរសើរចំពោះជីវិតតារាកំពូលដែលមិនចេះប្រកាន់ និង វាយរឹកអ្វីឡើយបែរជា គ្រាន់តែហៅកង់បីឥណ្ឌាជិះដើរយ៉ាងសាមញ្ញ ធ្វើឱ្យប្រជាពលរដ្ឋតាមដងដែលប្រទះឃើញនាំគ្នាពុះកញ្ជ្រោលជាខ្លាំងដោយសរសើរចំពោះភាពសាមញ្ញរបស់លោកស្រី Angelina Jolie ខណៈដែលលោកស្រីមានលុយវ៉លលានដុល្លារ តែមិនមានអង្គរក្ស ឬ ពាក់ពេជ្រជ្រេកខ្លួន និងប្រើឡានទំនើបៗឡើយ។

https://youtu.be/3-FRX0Yq1Mk

សូមរំលឹកផងដែរថា កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២ តារាស្រីរូបនេះ បានមកដល់និងធ្វើដំណើរកម្សាន្តនៅលើទឹកដីអង្គរមួយនេះ បានធ្វើឱ្យមនុស្សម្នាជុំវិញពិភពលោក និងនៅលើបណ្តាញសង្គមកម្ពុជាមានការចាប់អារម្មណ៍ជាខ្លាំង ជាពិសេសគឺប្រជាពលរដ្ឋខ្មែរ នាំគ្នាភ្ញាក់ផ្អើលនិងសាទរ ចំពោះវត្តមានរបស់ អេនជីលីណា ជូលី មកលេងកម្ពុជាជាថ្មីម្តងទៀត ក្រោយស្ថានភាពកូវិដ១៩រៀងធូរបន្តិចនិងបើកប្រទេសឡើងវិញ។

ដូចការគ្រោងទុកមែន នៅពេលនេះ កំពូលតារាហូលីវូដ Angelina Jolie បានមកដល់ប្រទេសកម្ពុជា និងបានទៅពញ្ញាក់អារម្មណ៍បងប្អូនខេត្តសៀមរាប ត្បិតថានាង និងក្រុមការងាររបស់ខ្លួន កាលដែលមកដល់ប្រទេសកម្ពុជាហើយនោះ គឺមិនភ្លេចឡើយ ក្នុងការទៅទស្សនាប្រាសាទអង្គរ និងថែមទាំងបានផ្តិបរូបថតជាច្រើនសន្លឹកទុកជាអនុស្សាវរីយរ៍ផងដែរ។

សូមបញ្ជាក់ផងដែរថា ការពិតមូលហេតុដែលលោកស្រី Angelina Jolie បានមកបំពេញបេសកកម្មការងារនៅឧទ្យានជាតិអង្គរ កាលពីថ្ងៃទី២០ដល់ ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២ ដោយសារតែលោកស្រីតាមបានចូលរួមពិធីសម្ពោធជាផ្លូវការនៃកម្មវិធីចិញ្ចឹមឃ្មុំសម្រាប់ស្ត្រី(Women for Bees) ក្រោមកិច្ចសហការជាមួយអង្គការយូណេស្កូ និងសម្របសម្រួលដោយអាជ្ញាធរជាតិអប្សរា។
ចំពោះកម្មវិធីចិញ្ចឹមឃ្មុំនេះមានគោលបំណងជួយអភិរក្សប្រភេទឃ្មុំ Apis cerana និង Apis dorsata ដែលមានដើមកំណើតនៅក្នុងឧទ្យានអង្គរ លើកកម្ពស់ការចិញ្ចឹមឃ្មុំប្រកបដោយចីរភាព និងពង្រឹងសមត្ថភាពស្ត្រីក្នុងការរកប្រាក់ចំណូលសម្រាប់ផ្គត់ផ្គង់ក្នុងគ្រួសារ និងសហគមន៍របស់ពួកគេ។ សូមបញ្ជាក់ថា លោកស្រី Angelina Jolie គឺជាស្ថាបនិកនៃគម្រោង UNESCO-GUERLAIN “Women for bees” ដែលឧបត្ថម្ភដោយក្រុមហ៊ុន GUERLAIN។

ក្នុងបេសកកម្មនេះ លោកស្រី Angelina Jolie បានទៅទស្សនាប្រាសាទអង្គរវត្តផងដែរ។ ការបង្ហាញវត្តមានដ៏សំខាន់ក្នុងបេសកកម្មរបស់ខ្លួននៅពេលនេះ តារាហូលីវូដរូបនេះ ក៏បានជួយផ្សព្វផ្សាយតំបន់រមណីយដ្ឋានអង្គរ ទៅកាន់ពិភពលោកថែមមួយកម្រិតទៀត ពិសេសក្នុងអំឡុងពេលវិបត្តិជំងឺកូវីដ១៩ដើម្បីបញ្ជាក់ថា កម្ពុជាជាគោលដៅទេសចរណ៍ប្រកបដោយសុវត្តិភាព។

សូមរំលឹកផងដែរថា កាលពីចុងឆ្នាំ២០២១កន្លងទៅ តាមរយៈផ្តល់បទសម្ភាសន៍ជាមួយទស្សនាវដ្តី People កំពូលតារាសម្តែងហូលីវូដ និងជាម្ចាស់ពានរង្វាន់អូស្ការ លោកស្រី Angelina Jolie បានបង្ហើបឲ្យដឹងថា លោកស្រីមានគម្រោងត្រឡប់មកប្រទេសកម្ពុជា ក្នុងឆ្នាំ២០២២ ដើម្បីសម្ពោធកម្មវិធីចិញ្ចឹមសត្វឃ្មុំសម្រាប់ស្ត្រី (Woman for Bee) ក្នុងស្រុកសំឡូត ខេត្តបាត់ដំបង់ ដែលផ្ទះរបស់លោកស្រី ក៏នៅក្នុងខេត្តនេះផងដែរ។

កំពូលតារាហូលីវូដ Angelina Jolie ទទួលបានសញ្ជាតិខ្មែរកាលពីឆ្នាំ២០០៥ និងមានផ្ទះមួយក្នុងស្រុកសំឡូត នៃខេត្តបាត់ដំបង។ លោកស្រី ក៏បានទទួលយកកូនខ្មែរម្នាក់មានឈ្មោះថា Maddox ទៅចិញ្ចឹម តាំងពីកុមាររូបនោះមានវ័យ៧ខែ ពីមជ្ឈមណ្ឌលកុមារកំព្រា ខណៈបច្ចុប្បន្ន Maddox មានវ័យ២០ឆ្នាំហើយ៕

អត្ថបទ Renno រូបភាព Facebook

ចុចមើលក្នុងតេឡាក្រាម
Next Post
សម្ពោធជាផ្លូវការ “ប្រាថ្នា Lounge & Bistro” ថ្ងៃ៨មីនា, តារាចម្រៀង ពេជ្រ សូលីកា នឹងបង្ហាញខ្លួនធ្វើឱ្យកក្រើកក្នុងថ្ងៃពិសេស  

សម្ពោធជាផ្លូវការ “ប្រាថ្នា Lounge & Bistro” ថ្ងៃ៨មីនា, តារាចម្រៀង ពេជ្រ សូលីកា នឹងបង្ហាញខ្លួនធ្វើឱ្យកក្រើកក្នុងថ្ងៃពិសេស  

មិនអាចមើលរំលងបានឡើយ! ដើម្បីក្មេងមានអនាគតល្អសម្រាប់ជួយសង្គមជាតិទៅថ្ងៃមុខ

មិនអាចមើលរំលងបានឡើយ! ដើម្បីក្មេងមានអនាគតល្អសម្រាប់ជួយសង្គមជាតិទៅថ្ងៃមុខ

Discussion about this post

ADVERTISEMENT
  • About
  • Advertise
  • Privacy & Policy
  • Contact

© 2025 TOP News of Cambodia (by MCB MEDIA)

No Result
View All Result
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World

© 2025 TOP News of Cambodia (by MCB MEDIA)

error: Content is protected !!