កណ្តាល៖ ម្តាយចិត្តអប្រិយដាច់ចិត្តសម្លាប់កូនខ្លួនឯងដោយច្រកថង់ប្លាស្ទិកបោះចោលក្នុងទឹកប្រឡាយ ដោយសារខឹងប្តីរបស់ខ្លួនមិនទទួលស្គាល់ថាជាកូនរបស់ខ្លួនទាំងពីរនាក់ ។ ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី ២៩ ខែ ឧសភា ឆ្នាំ ២០២៣ វេលាម៉ោង ១៦ និង ១០នាទី នៅចំណុចភូមិប្រឡាយ ឃុំបឹងខ្យាង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ។

នគរបាលស្រុកកណ្តាលស្ទឹងបានប្រាប់ឱ្យដឹងថា ជនសង្ស័យឈ្មោះ ណាវ សៅរី ភេទស្រី អាយុ ៣៩ឆ្នាំ រស់នៅភូមិប្រឡាយ ឃុំបឹងខ្យាង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល មុខរបរមិនពិតប្រាកដ ។ ជនសង្ស័យជាម្តាយរបស់ទារក ដែលបានប្រទះឃើញសពអណ្តែតក្នុងទឹកប្រឡាយ។
តាមចម្លើយសារភាពរបស់ស្ត្រីឈ្មោះ ណាវ សៅរី ដែលត្រូវជាម្តាយទារកខាងលើ បានឱ្យដឹងថា នៅថ្ងៃទី ២៩ ខែ ឧសភា ឆ្នាំ ២០២៣ វេលាម៉ោង ០៤ ទាបភ្លឺ ឈ្មោះ ណាវ សៅរី បានឈឺពោះពេលនោះខ្លួនបានទៅបន្ទប់ទឹកបត់ជើងធំ ស្រាប់តែសំរាលកូនធ្លាក់ចូលក្នុងចានបង្គន់ ពេលនោះជនសង្ស័យបានយកដៃស្តាំរបស់ខ្លួនច្របាច់កទារកលើកឡើងលើប្រហែលដប់នាទី ទើបជនសង្ស័យដាក់ទារកចុះលើឥដ្ឋការ៉ូក្នុងបន្ទប់ទឹក។
បន្ទាប់មកខ្លួនបានអង្គុយមើលទារកប្រហែលកន្លះម៉ោងពុំឃើញទារក កម្រើកហើយពុំដឹងទារកស្លាប់ ឬរស់ ខ្លួនក៏សម្រេចចិត្តយកថង់ប្លាស្ទិកពណ៌ខ្មៅមកហើយដាក់ទារកចូលក្នុងថង់ប្លាស្ទិកនោះហើយមូរមាត់ថង់ជិត រួចលើកថង់ប្លាស្ទិកនោះដាក់ក្នុងសំពត់ដើរយកទៅបោះចោលក្នុងទឹកប្រឡាយ។
ពេលទៅដល់មាត់ប្រលាយខ្លួនបានឈរខាងកើតគុម្ពឫស្សី រួចបោះទារកខាងដែលច្រកក្នុងថង់ចូលទៅក្នុងប្រឡាយ រួចខ្លួនបានដើរត្រឡប់មកផ្ទះវិញ ពេលមកដល់ផ្ទះបានប្រហែល ០៥ នាទី ជនសង្ស័យបានដើរត្រឡប់ទៅមាត់ប្រឡាយវិញ។
នៅពេលឃើញថង់ប្លាស្ទិកដាក់ទារកនោះមិនទាន់លេចចូលទៅក្នុងទឹកប្រឡាយខ្លួនបានទៅទាញថង់នោះបើកមាត់ថង់ចាក់ទារកចូលក្នុងទឹកប្រឡាយរួចខ្លួនប្រញាប់មកផ្ទះវិញព្រោះខ្លាចគេឃើញដោយពុំបានមើលថា ទារកនោះលេច ឬអណ្តែតទេ ពេលមកដល់ផ្ទះជនសង្ស័យបានងូតទឹកសំអាតខ្លួនហើយទៅធ្វើការងាររោងចក្រម្តុំផ្សារសៀមរាបដូចសព្វដង ។
សមត្ថកិច្ចបានបញ្ជាក់ឱ្យដឹងថា មូលហេតុដែលជនសង្ស័យសម្រេចចិត្តសម្លាប់ទារកនោះចោលព្រោះ ខឹងប្តីរបស់ខ្លូនមិនទទួលស្គាល់ថាជាកូនរបស់ខ្លួនទាំងពីរនាក់ ខ្លាចក្រុមគ្រួសារបងប្អូនដឹងព្រោះខ្លួនមានផ្ទៃពោះជាមួយប្តីរបស់ខ្លូនគឺលាក់ពុំអោយក្រុមសារបងប្អូនដឹងទេ ។ បច្ចុប្បន្ន ជនសង្ស័យខាងលើកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកកណ្ដាលស្ទឹង ដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់ ៕













Discussion about this post