Chat
TOP NEWS
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World
No Result
View All Result
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World
No Result
View All Result
TOP NEWS
ឧកញ៉ា ជា សារ៉ន និងក្រុមគ្រូជោគជ័យ៩នាក់ ត្រូវតុលាការសម្រេចដាក់គុកជាផ្លូវការហើយ ក្រោមការចោទប្រកាន់បោកលុយពលរដ្ឋខេត្តកំពតជាង៤០លានដុល្លារ

ទំនងជាមានខ្នងធំមើលទៅបានជាអាចរួចខ្លួន? ល្បីមន្ត្រីនគរបាលការពារព្រំដែនបឹងជ្រោងវាយធ្វើបាបប្រពន្ធដូចសត្វធាតុរាល់ថ្ងៃនិងគំរាមបាញ់សម្លាប់តែរួចខ្លួន នៅក្រៅច្បាប់

ដឹងមូលហេតុឃាតករទាញកាំភ្លើងបាញ់សម្លាប់ បងស្រីថ្លៃ និងបងស្រីជីដូនមួយឱ្យស្លាប់ទាំំងពីរនាក់ភ្លាមៗយ៉ាងសាហាវព្រៃផ្សៃបែបនេះ (ចុចអានព័ត៌មានលម្អិត)

ឧកញ៉ា ជា សារ៉ន និងក្រុមគ្រូជោគជ័យ៩នាក់ ត្រូវតុលាការសម្រេចដាក់គុកជាផ្លូវការហើយ ក្រោមការចោទប្រកាន់បោកលុយពលរដ្ឋខេត្តកំពតជាង៤០លានដុល្លារ

by Mr. Borin Journalist
April 27, 2023
in Social
1.3k
SHARES
22k
VIEWS
Share on FacebookTelegram

(កំពត)៖ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពត នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣នេះ បានសម្រេចឃុំខ្លួនឧកញ៉ា ជា សារ៉ន និងបក្ខពួកសរុបចំនួន៩នាក់ ពាក់ព័ន្ធការបោកប្រាស់លុយប្រជាពលរដ្ឋជិត៤០លានដុល្លារ ដើម្បីឲ្យទិញដីឡូតិ៍របស់ខ្លួន។

ថ្លែងប្រាប់បណ្ដាញព័ត៌មាន នៅរសៀលថ្ងៃនេះ មន្ដ្រីជាន់ខ្ពស់សាលាដំបូងខេត្តកំពត បានបញ្ជាក់យ៉ាងដូច្នេះថា «ក្រោយបញ្ចប់ការសួរនាំ តាមការចោទប្រកាន់របស់តំណាងអយ្យការនោះ ចៅក្រមស៉ើបសួរ នៃសាលាដំបូងខេត្តកំពត បានសម្រេចចេញដីកាបង្គាប់ឲ្យឃុំខ្លួន ឧកញ៉ា ជា សារ៉ន និងបក្ខពួកសរុបចំនួន៩នាក់ ដាក់ពន្ធនាគារជាបណ្ដោះអាសន្ន»។

ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពត បង្គាប់៖
១ . ភ្នាក់ងារមានសមត្ថកិច្ចនៃកងកម្លាំង
សាធារណៈធ្វើការនាំខ្លួនជនត្រូវចោទដែលមានឈ្មោះ ជា សារ៉ន ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរដែលមានសាវតារជាតិខាងលើ ទៅពន្ធនាគារខេត្តកំពត ដោយ អនុវត្តឲ្យបានត្រឹមត្រូវតាមច្បាប់។
២ – ប្រធានពន្ធនាគារខេត្តកំពតទទួលនិងឃុំខ្លួនជននេះរហូតដល់មានបទបញ្ជាថ្មីសម្រេចផ្សេងពីនេះ។
៣ – គ្រប់ភ្នាក់ងារ នៃកងកម្លាំងសាធារណៈទាំងអស់សហការអនុវត្តឲ្យបានល្អ នៅពេលដីកានេះត្រូវ បានបង្ហាញក្នុងករណីចាំបាច់ ។

សូមរំលឹកថា ម្ចាស់ក្រុមហ៊ុនអភិវឌ្ឍន៍ដីឡូតិ៍ លោកឧកញ៉ា ជា សារ៉ន និងបក្ខពួកសរុបចំនួន៩នាក់ ត្រូវបានឃាត់ខ្លួន ក្រោយពីទទួលបានពាក្យបណ្ដឹងរបស់ប្រជាពលរដ្ឋ ពាក់ព័ន្ធទៅនឹងបទឆបោក ដែលធ្វើឲ្យប្រជាពលរដ្ឋលង់ខ្លួន ទៅខ្ចីលុយពីស្ថាប័នធនាគារ និងមីក្រូហិរញ្ញវត្ថុ រួមទាំងលុយផ្ទាល់ខ្លួន ទៅទិញដីឡូតិ៍របស់ឧកញ៉ា ជា សារ៉ន។

នៅក្នុងខេត្តកំពត មានប្រជាពលរដ្ឋចំនួន ២,៤៦១នាក់ ស្រី ៦៨២នាក់ បានទៅខ្ចីប្រាក់ពីធនាគារ-មីក្រូហិរញ្ញវត្ថុ និងថវិកាផ្ទាល់ខ្លួនទៅដាក់វិនិយោគជាមួយក្រុម ជា សារ៉ន រៀលធី ឯ.ក ដើម្បីទទួលបានការប្រាក់ប្រចាំខែទៅតាមចំនួនប្រាក់ ដែលប្រជាពលរដ្ឋបានវិនិយោគ ជាមួយក្រុមហ៊ុនមានដូចខាងក្រោម៖

  • ចំនួនទឹកប្រាក់កម្ចីសរុប៤០,៥៨២,២២៥ដុល្លារ និង ៨៨,០០០,០០០រៀល
  • ចំនួនទឹកប្រាក់ផ្ទាល់ខ្លួនសរុប១,១២០,២៣៧ដុល្លារ
  • ចំនួនទឹកប្រាក់វិនិយោគជាមួយក្រុមហ៊ុន៣៨,៧៩៤,២៥៩ដុល្លារ និង១០២,៤០០,០០០រៀល។

កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៣ លោក ម៉ៅ ធនិន អភិបាលខេត្តកំពត និងលោក ញូវ សាឯម ប្រធានក្រុមប្រឹក្សាខេត្តកំពត បានចុះទៅសម្របសម្រួល និងដោះស្រាយករណី ក្រុមហ៊ុនអភិវឌ្ឍន៍ដីឡូតិ៍ ជា សារ៉ន ជាមួយនឹងប្រជាពលរដ្ឋរាប់ពាន់គ្រួសារ ដែលមានបញ្ហាដោយសារក្រុមហ៊ុនមិនបានធ្វើតាមកិច្ចសន្យា ធ្វើឲ្យពលរដ្ឋដែលជាអ្នកវិនិយោគ ភ្នាក់ងារលក់ និងអ្នកទិញដីឡូតិ៍ ពិសេសអ្នកទៅខ្ចីលុយធនាគារមកឲ្យក្រុមហ៊ុន ដើម្បីបានចំណេញប្រាក់ ធ្លាក់ខ្លួនជំពាក់បំណុលធនាគារដោះស្រាយមិនរួច។

តាមប្រជាពលរដ្ឋដែលជាអតិថិជនក្នុងទំនាស់នោះ បានប្រាប់ឲ្យដឹងថា ពួកគាត់លង់ជឿងប់លើក្រុមហ៊ុន ហើយក៏បាននាំគ្នាទៅខ្ចីលុយធនាគារ ដើម្បីបានចំណេញប្រាក់ ដោយខ្ចីធនាគារ១ម៉ឺនដុល្លា ត្រូវបង់ឲ្យក្រុមហ៊ុនតែ៧ពាន់ដុល្លាប៉ុណ្ណោះ ហើយក្រុមហ៊ុនធានាបង់សងធនាគារទាំងអស់។ ប៉ុន្តែរយៈពេលពីរទៅបីខែចុងក្រោយនេះ ក្រុមហ៊ុនអត់ធ្វើតាមកិច្ចសន្យាទេ ធ្វើឲ្យខាងធនាគារមកទាលុយពួកគាត់រាល់ថ្ងៃ ហើយពួកគាត់ត្រូវបង់ការប្រាក់រាល់ខែ៕

សេចក្តីប្រកាសសាលាដំបូងខេត្តកំពត

ចុចមើលក្នុងតេឡាក្រាម
Next Post
ដឹងមូលហេតុឃាតករទាញកាំភ្លើងបាញ់សម្លាប់ បងស្រីថ្លៃ និងបងស្រីជីដូនមួយឱ្យស្លាប់ទាំំងពីរនាក់ភ្លាមៗយ៉ាងសាហាវព្រៃផ្សៃបែបនេះ (ចុចអានព័ត៌មានលម្អិត)

ដឹងមូលហេតុឃាតករទាញកាំភ្លើងបាញ់សម្លាប់ បងស្រីថ្លៃ និងបងស្រីជីដូនមួយឱ្យស្លាប់ទាំំងពីរនាក់ភ្លាមៗយ៉ាងសាហាវព្រៃផ្សៃបែបនេះ (ចុចអានព័ត៌មានលម្អិត)

ឯកឧត្តម ហ៊ុន ម៉ានី ៖ ជាមោទនភាពយ៉ាងក្រៃលែងសម្រាប់ប្រជាជនក្នុងខេត្តកំពង់ស្ពឺ អ្នកវិនិយោគកូរ៉េ បោះទុនប្រមាណ១៥លានដុល្លារ បង្កើតសាងសង់រោងចក្រ

ឯកឧត្តម ហ៊ុន ម៉ានី ៖ ជាមោទនភាពយ៉ាងក្រៃលែងសម្រាប់ប្រជាជនក្នុងខេត្តកំពង់ស្ពឺ អ្នកវិនិយោគកូរ៉េ បោះទុនប្រមាណ១៥លានដុល្លារ បង្កើតសាងសង់រោងចក្រ

Discussion about this post

ADVERTISEMENT
  • About
  • Advertise
  • Privacy & Policy
  • Contact

© 2025 TOP News of Cambodia (by MCB MEDIA)

No Result
View All Result
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World

© 2025 TOP News of Cambodia (by MCB MEDIA)

error: Content is protected !!