Chat
TOP NEWS
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World
No Result
View All Result
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World
No Result
View All Result
TOP NEWS
តួកំប្លែង នូឌី ជាជនរងគ្រោះបែរជា ត្រូវគេទារសំណង១ម៉ឺនដុល្លារ, តែនាងពោលថា សុខចិត្តជាប់គុកព្រៃស (មានវិឌីអូកាមេរ៉ាសុវត្ថិភាព)

អ្នកនាង ទីហ្វានី វូ ជឿជាក់ខ្ពស់លើកូនខ្មែរយើងម្នាក់នឹងជោគជ័យក្នុងវេទិការបង្ហាញម៉ូតអន្តរជាតិនៅសហរដ្ឋអាមេរិកខាងមុខនេះ

ទូកកំសាន្តរបស់សៀមជាច្រើនគ្រឿងនៅទន្លេចៅប្រាយ៉ា ក្រុងបាងកក ត្រូវភ្លើងឆេះ ធ្វើឱ្យមហាជនហៅថា "Burn it down " (មានវិឌីអូ)

តួកំប្លែង នូឌី ជាជនរងគ្រោះបែរជា ត្រូវគេទារសំណង១ម៉ឺនដុល្លារ, តែនាងពោលថា សុខចិត្តជាប់គុកព្រៃស (មានវិឌីអូកាមេរ៉ាសុវត្ថិភាព)

by Mr. Borin Journalist
September 8, 2025
in Entertainment, Star
1.3k
SHARES
22.1k
VIEWS
Share on FacebookTelegram

ភ្នំពេញ៖ កញ្ញា នូឌី ជាតួកំប្លែងភេទទី៣ និងជាតារាសម្តែងលេចធ្លោមួយរូបល្បីនៅលើបណ្តាញសង្គម កាលពីថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៥ ស្រាប់តែនាងជួបគ្រោះថ្នាក់ចរាចរណ៍ នៅតាមបណ្តោយផ្លូវមាត់ទន្លេជ្រោយចង្វា ក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ រវាងម៉ូតូនិងម៉ូតូ ប៉ុន្តែភាគីខាងម៉ូតូមួយគ្រឿងទៀត ដែលបានបុកនឹងកញ្ញា នូឌី នោះ បែរជាស្លាប់ភ្លាមៗនឹងកន្លែងកើតហេតុ។

នៅកន្លែងកើតហេតុនោះ ភាគីខាងគ្រួសារអ្នកស្លាប់ ទទួលស្គាល់នូវកំហុសរបស់អ្នកស្លាប់ ពិតបានបើកបរក្នងុស្ថានភាពស្រវឹងក្នុងល្បឿនយ៉ាងលឿន ហើយជ្រុលទៅបុកទៅលើកញ្ញា នូឌី បណ្តាលឱ្យរងគ្រោះខ្លួនឯង និងដាច់ខ្យល់ស្លាប់ភ្លាមៗ ប៉ុន្តែ នូឌី ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន និង សួរនាំដំណើររឿងនៅពេលកើតហេតុ ។

ក្រោយសមត្ថកិច្ចធ្វើការសាកសួរសាក្សីនៅកន្លែងកើតហេតុ និងកញ្ញា នូឌី ហើយពិតប្រាកដមែនអ្នកស្លាប់គឺជាជនបង្កបានបើកបរម៉ូតូ ជ្រុលទៅបុក កញ្ញា នូឌី ហើយបណ្តាលឱ្យខ្លួនឯងស្លាប់មែន ប៉ុន្តែសមត្ថកិច្ចមិនអាចដោះលែងបានឡើយ ដោយតម្រូវឃាត់ខ្លួនបញ្ជូនឡើងតុលាការជាអ្នកដោះស្រាយនិងអាកាត់ ទោះបីជាត្រូវឬខុសយ៉ាងណាក័ដោយ។

ក្រោយឃាត់ខ្លួនបានរយៈពេល៣ថ្ងៃ២យប់ ស្រាប់តែលេចលឺដំណឹងថា ភាគីគ្រួសារអ្នកស្លាប់បែរជាចង់បានសំណង១ម៉ឺនដុល្លារ ទើបព្រមបញ្ចប់រឿងក្តីគ្រោះថ្នាក់ចរាចរណ៍នេះ ប៉ុន្តែសាម៉ីខ្លួនជាតារាសម្តែង កញ្ញា នូឌី បានប្រកាសជំហរឱ្យដឹងថា សម្រាប់នាងគ្មានលទ្ធភាពឯណាមានលុយ១ម៉ឺនដុល្លារ មកឱ្យខាងគ្រួសារអ្នកស្លាប់ឡើយ។

កញ្ញា នូឌី បានប្រកាសជំហរថា នាងសុខចិត្តដើរចូលគុកព្រៃស នាងគ្មានលុយឯណាដល់១ម៉ឺនដុល្លារអាមេរិក អោយទៅអ្នកស្លាប់នោះទេ ព្រោះនាងជាជនរងគ្រោះ មិនមែនជាជនបង្កឡើយ អ្នកស្លាប់បើកបរទៅបុកនាងទាំងកម្រោល គ្មានការប្រុងប្រយ័ត្ន។ ការឃាត់ខ្លួននាងនិងទារសំណង១ម៉ឺនដុល្លារអាមេរិក ទាំងនាងជាជនរងគ្រោះ គឺជារឿងអយុត្តិធម៌សម្រាប់នាង។

ទន្ទឹមផងដែរ តារាសម្តែង និងជាអ្នកផាត់មុខដ៏ល្បី អៀម សុខា បានប្រាប់ដល់សារព័ត៌មានឱ្យដឹងថា នៅកន្លែងកើតហេតុភាគីខាងអ្នកស្លាប់​មិនដឹងដើមហេតុនៃការស្លាប់ ហើយក៏ប្រាប់ថា ចាំបុណ្យ៧ថ្ងៃហើយ ចាំដោះស្រាយជាមួយ ប៉ុន្តែចុងក្រោយបែរជាលេចដំណឹងអោយបង់លុយ១ម៉ឺនដុល្លារ ទើបព្រមបញ្ចប់៕

ចុចមើលក្នុងតេឡាក្រាម
Next Post
ទូកកំសាន្តរបស់សៀមជាច្រើនគ្រឿងនៅទន្លេចៅប្រាយ៉ា ក្រុងបាងកក ត្រូវភ្លើងឆេះ ធ្វើឱ្យមហាជនហៅថា “Burn it down ” (មានវិឌីអូ)

ទូកកំសាន្តរបស់សៀមជាច្រើនគ្រឿងនៅទន្លេចៅប្រាយ៉ា ក្រុងបាងកក ត្រូវភ្លើងឆេះ ធ្វើឱ្យមហាជនហៅថា "Burn it down " (មានវិឌីអូ)

ព្រឹត្តិការណ៍ពិព័រណ៌ផលិតផលចិននៅកម្ពុជាឆ្នាំ២០២៥ដ៏ធំជាងគេ នឹងប្រារព្ធឡើងចុងខែកញ្ញានេះ, ថាមានអ្វីខ្លះ..?

ព្រឹត្តិការណ៍ពិព័រណ៌ផលិតផលចិននៅកម្ពុជាឆ្នាំ២០២៥ដ៏ធំជាងគេ នឹងប្រារព្ធឡើងចុងខែកញ្ញានេះ, ថាមានអ្វីខ្លះ..?

Discussion about this post

ADVERTISEMENT
  • About
  • Advertise
  • Privacy & Policy
  • Contact

© 2025 TOP News of Cambodia (by MCB MEDIA)

No Result
View All Result
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World

© 2025 TOP News of Cambodia (by MCB MEDIA)

error: Content is protected !!