Chat
TOP NEWS
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World
No Result
View All Result
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World
No Result
View All Result
TOP NEWS
ផែនការ ៥ឆ្នាំលើកទី១៥ ៖ ប្រទេសចិនក្នុងយុគសម័យថ្មី បង្កើតឱកាសថ្មីដល់ប្រទេសកម្ពុជា

សូមប្រុងប្រយ័ត្ន! ចងចាំមុខសញ្ញាឆបោកប្រើល្បិចធ្វើជាកម្ម៉ង់គ្រឿងមាស, សមត្ថកិច្ចកំពុងតាមចាប់ហើយ

“សន្តិភាព ជាមួយកម្ពុជា ដល់ទីបញ្ចប់ហើយ” នេះជាសម្តីរបស់លោក អនុទីន នាយករដ្ឋមន្ត្រីថៃថ្លែងមុខសារព័ត៌មាន

ផែនការ ៥ឆ្នាំលើកទី១៥ ៖ ប្រទេសចិនក្នុងយុគសម័យថ្មី បង្កើតឱកាសថ្មីដល់ប្រទេសកម្ពុជា

by Mr. Borin Journalist
November 11, 2025
in Business, Economic News
1.3k
SHARES
22k
VIEWS
Share on FacebookTelegram

(ភ្នំពេញ) រសៀលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅសមាគមមិត្តភាពកម្ពុជា-ចិន ក្រុមបញ្ញវន្តជាន់ខ្ពស់និងក្រុមអ្នកសារព័ត៌មាន កម្ពុជា-ចិន ៦រូប បានរួមគ្នារៀបចំបាឋកថាឈ្វេងយល់ពី «ផែនការ ៥ឆ្នាំលើកទី១៥ ៖ ប្រទេសចិនក្នុងយុគសម័យថ្មី បង្កើតឱកាសថ្មីដល់ប្រទេសកម្ពុជា»។ ពិធីនេះសហការរៀបចំឡើងដោយសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន មជ្ឈមណ្ឌលកម្ពុជាដើម្បីសិក្សារស្រាវជ្រាវផ្លូវសូត្រសមុទ្រ និងវិទ្យុមិត្តភាពកម្ពុជា-ចិននៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន។

លោក ហ្វុង ហ៊ុយ ប្រធានវិទ្យុមិត្តភាពកម្ពុជា-ចិន មានប្រសាសន៍ថា «ផែនការ៥ឆ្នាំលើកទី១៥» ទំនើបកម្មសង្គមនិយមតាមបែបចិន បានទាញភ្ជាប់ជាមួយនិងគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ និងគំនិតផ្តួចផ្តើមសកលទាំង៤របស់ចិន ។ ហើយ ការអភិវឌ្ឍរបស់ប្រទេសចិនមិនត្រឹមតែជាវឌ្ឍនភាពរបស់ខ្លួនប៉ុណ្ណោះទេ វាថែមទាំងជាកាលានុវត្តភាពប្រវត្តិសាស្ត្រមួយដើម្បីបង្កើត ឱកាសសហប្រតិបត្តិការបន្ថែមទៀត និងផ្តល់ទីផ្សារកាន់តែទូលំទូលាយសម្រាប់ពិភពលោក ជាពិសេសសម្រាប់ប្រទេសជិតខាងដ៏ជិតស្និទ្ធ និងរួសរាយរាក់ទាក់ដូចជាប្រទេសកម្ពុជា។

ថ្លែងតាមរយៈវីដេអូ លោកស្រី Liang Wei ប្រធានមជ្ឈមណ្ឌលសិក្សាកម្ពុជានៃបណ្ឌិត្យសភាសង្គមនៃភូមិភាគស្វយ័តក្វាងស៊ី ប្រទេសចិន បានបញ្ជាក់ថា ផែនការនេះ នឹងផ្តល់កាលានុវត្តភាពដល់កម្ពុជារួមមាន៖ ១-ពង្រីកការបើកចំហយ៉ាងសកម្ម ២-ជំរុញពាណិជ្ជកម្មដោយការ
ច្នៃប្រឌិត ៣-បង្កើនការវិនិយោគិនចិននៅកម្ពុជា និង៤-ពន្លាតកិច្ចសហប្រតិបត្តិការរវាងប្រជាជននិងប្រជាជន កម្ពុជានិងចិន។

លោកបណ្ឌិត នាក់ ចន្តារិទ្ធ ប្រធានមជ្ឈមណ្ឌលកម្ពុជាស្រាវជ្រាវផ្លូវសូត្រសមុទ្រសតវត្សរ៍ទី២១ បានរំលេចថា «ផែនការ៥ឆ្នាំលើកទី១៥» នឹងរួមចំណែកបង្កើនលទ្ធភាពកាន់តែខ្លាំងដល់សេដ្ឋកិច្ចកម្ពុជាតាមរយៈកិច្ចសហប្រតិបត្តិការរួមគ្នារវាងប្រទេសយើងទាំងពីរក្នុងនាមជាមិត្តដែកថែប។
ឯកឧត្តមបណ្ឌិត សន ពៅ នាយករងខុទ្ទកាល័យឯកឧត្តមអនុប្រធានទី២ព្រឹទ្ធសភា បានបញ្ជាក់ថា «ផែនការ៥ឆ្នាំលើកទី១៥» នេះមាន២ម៉ឺនពាក្យ ចែកជា១៥ផ្នែក និង៦១ប្រការផ្តោតលើគ្រប់ទិដ្ឋភាពរបស់ប្រទេសចិន ។ មិនត្រឹមតែប៉ុណ្ណោះផែនការនេះ បានផ្តល់លក្ខណៈពិសេស៤តាមបែបផែនរបស់ចិន៖ ១-ទំនើបកម្មដែលមានប្រជាជនជាស្នូល ២-ទំនើបកម្មសន្តិភាពនិយម ៣-ទំនើបកម្មបៃតងភាព និង៤-ទំនើបកម្មរួមចំណែកដោយបង្កើតអត្ថប្រយោជន៍ដល់មនុស្សជាតិ។

លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន បានយល់ថា «ផែនការ៥ឆ្នាំលើកទី១៥» គឺជាមាគ៌ាដ៏ត្រឹមត្រូវប្រកបដោយនិយាមគរុសភាដោយឈរលើមូលដ្ឋាននៃវិធីបដិសំយោគសម្ភារនិយមវិចារវិទ្យានៃការរួមបញ្ចូលលទ្ធិម៉ាក្សនិយម និងគោលការណ៍គ្រឹះនៃទស្សនវិជ្ជាចិន ព្រមទាំងការទទួលយកនូវប្រព័ន្ធវប្បធម៌សុខដុមនីយកម្មលោកបណ្ឌិតក៏បានគូសបញ្ជាក់ពីកាលានុវត្តភាពដល់កិច្ចអភិវឌ្ឍសកលក្រោមទម្រនៃលំនឹងសន្តិភាព ព្រមជាមួយនឹងការស្តារភាពអស្ចារ្យឡើងវិញរបស់ប្រជាជាតិចិនដោយមានវត្តមានរបស់កោះតៃវ៉ាន់ក្នុងការវិលត្រឡប់មកកាន់មាតុភូមិរបស់ខ្លួនវិញ។

ឯកឧត្តម ឡាវ វ៉ាន់ អនុប្រធានសមាគមមិត្តភាពកម្ពុជា-ចិន បានវាយតម្លៃជារួមថា «ផែនការ៥ឆ្នាំលើកទី១៥»របស់ប្រទេសចិន នឹងផ្តល់កាលានុវត្តភាពដល់កម្ពុជាក្នុងការបន្តចាប់ដៃរួមគ្នា «កសាងសហគមន៍វាសនារួមកម្ពុជា-ចិន គ្រប់រដូវកាល ក្នុងយុគសម័យថ្មី» ដែលមានភាពប្រទាក់ក្រឡាគ្នាបន្ស៊ីជាមួយគោលនយោបាយយុទ្ធសាស្ត្របញ្ចកោណ និងគំនិតផ្តួចផ្តើមសកលទាំង៤របស់ប្រទេសចិនរួមមាន «គំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល» «គំនិតផ្តួចផ្តើមសន្តិសុខសកល» «គំនិតផ្តួចផ្តើមអរិយធម៌សកល» និង «គំនិតផ្តួចផ្តើមអភិបាលកិច្ចសកល» រួមបញ្ចូលជាមួយ«គំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ» ដែលនឹងនាំប្រទេសទាំងពីរឈានឆ្ពោះទៅសម្រេចបាននូវរបៀបវារៈរៀងៗខ្លួនដែលបានកំណត់ទុក៕

ចុចមើលក្នុងតេឡាក្រាម
Next Post
“សន្តិភាព ជាមួយកម្ពុជា ដល់ទីបញ្ចប់ហើយ” នេះជាសម្តីរបស់លោក អនុទីន នាយករដ្ឋមន្ត្រីថៃថ្លែងមុខសារព័ត៌មាន

“សន្តិភាព ជាមួយកម្ពុជា ដល់ទីបញ្ចប់ហើយ” នេះជាសម្តីរបស់លោក អនុទីន នាយករដ្ឋមន្ត្រីថៃថ្លែងមុខសារព័ត៌មាន

Discussion about this post

ADVERTISEMENT
  • About
  • Advertise
  • Privacy & Policy
  • Contact

© 2025 TOP News of Cambodia (by MCB MEDIA)

No Result
View All Result
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World

© 2025 TOP News of Cambodia (by MCB MEDIA)

error: Content is protected !!