ល្បិចថ្មី! តេបោកថាមិត្តភ័ក្ត្រនាងឈឺហើយសូមប្រញាប់មកមើលជាបន្ទាន់! ខាងស្រីមិនស្គាល់គេទេ តែឱ្យគេមកយកជូនទៅផ្ទះ បែរជាត្រូវក្រុមបុរសៗបោកយកទៅចាប់រំលោភក្នុងព្រៃទាល់តែសម្រេច
ខេត្តសៀមរាប៖ តេបោកថាមិត្តភ័ក្ត្រនាងឈឺហើយសូមប្រញាប់មកមើលជាបន្ទាន់! ខាងស្រីមិនស្គាល់គេទេ តែឱ្យគេមកយកជូនផ្ទះ បែរជាត្រូវក្រុមបុរសៗបោកយកទៅរំលោកបូកនៅក្នុងព្រៃឧទ្យានអង្គរបានសម្រេចរួចគេចខ្លួន នាងអង្គុយត្រឹមហួចចិត្តសោកស្តាយបានត្រឹមយំចង្អុលខោខ្លីលីអូនិងទីតាំងកើតហេតុ។ នារីបម្រើការងារនៅក្នុងហាងម៉ាក់ប្រាងថ្មីម្នាក់ត្រូវបានបុរសចំនួន២នាក់តេហៅយកទៅរំលោភបូកនៅក្នុងព្រៃឧទ្យានអង្គរ។ បើយោងតាមសមត្ថកិច្ចបានឲ្យដឹងថាករណីរំលោភសេពសន្ថវៈនេះបានកើតឡើងនៅថ្ងៃទី០៤ខែសីហា ឆ្នាំ២០២២នៅចំណុចក្នុងព្រៃឧទ្យានអង្គរស្ថិតក្នុងក្រុមទី១៥ភូមិមណ្ឌល៣សង្កាត់ស្លក្រាមក្រុងសៀមរាប ខេត្តសៀមរាប។ សមត្ថកិច្ចបានបានបញ្ជាក់ថា ជនរងគ្រោះឈ្មោះ ក.ស.វ.ល.ត ភេទស្រីអាយុ១៨ឆ្នាំមុខរបរបុគ្គលិកធ្វើការនៅហាងម៉ាក់ប្រាងថ្មីមានទីលំនៅកំណើតឃុំដំដែកស្រុកសូទ្រនិគមខេត្តសៀមរាបបច្ចុប្បន្នស្នាក់នៅបន្ទប់ជួលស្ថិតក្នុងភូមិសាលាកន្សែងសង្កាត់ស្វាយដង្គំ ក្រុងសៀមរាបខេត្តសៀមរាប។ ជនសង្ស័យចំនួន២នាក់មិនស្គាល់អត្តសញ្ញាណភេទប្រុសអាយុប្រហែល២៤ឆ្នាំកម្ពស់១៧០mមាឌធំ សម្បុសច្រមុះស្រួចភ្នែកធំៗពាក់អាវយឺតពណ៌ទឹកប៊ិច ខោពណ៌ខ្មៅជើងវែងម៉ូតូសង់ពណ៌ខ្មៅមិនចាំសេរីមិនចាំផ្លាកលេខ។ តាមកំណត់ហេតុបញ្ជាក់ថា ករណីនេះមូលហេតុជនសង្ស័យបានខលទូរស័ព្ទទៅជនរងគ្រោះថា...
















