ប៉ូលីសផ្កាយពីរនាក់ស្រវឹងបែកង៉ាងបើករថយន្តឡង់គ្រីស័រឡើងសួនវិមានឯករាជ្យនិងបុកធុងលក់ទឹកបង្កភ្ញាក់ផ្អើលប្រជាពលរដ្ឋ (មានវិឌីអូជនបង្ករត់គេច)
ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងដោយអ្នកបើកបររថយន្តឡង់គ្រីស័រសេរីទំនើបមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2AU-3868 ពណ៌ស បានជ្រុលចង្កូតទៅបុកធុងទឹករបស់អ្នកលក់ និងជ្រុលឡើងលើសួនច្បារវិមានឯករាជ្យនៅវេលាម៉ោងប្រមាណ៩:៣០នាទីយប់ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣នេះ។ តាមប្រភពព័ត៌មានបានឲ្យដឹងថា ម្ចាស់រថយន្តបង្កហេតុខាងលើមានគេស្គាល់និងសង្ស័យថា មានឋានន្តរស័ក្តិជាឧត្ដមសេនីយ៍ទោ ឈ្មោះ យិន លីម ដែលបានបើកបររថយន្តទាំងខ្លួនស្រវឹងជោគជាំ។ ជាមួយនឹងហេតុការណ៍នេះ ចេះសំណាងល្អដែលមិនបណ្តាលឲ្យមានអ្នករងគ្រោះថ្នាក់ ដែលចំពេលមានបងប្អូនប្រជាពលរដ្ឋអ្នកស្រឡាញ់សុខភាពជាច្រើនបាននាំគ្នាកំពុងហាត់ប្រាណ និងដើរលេងនៅលើសួន។...















