ដំរីដ៏ឆ្លាត “ឡាក់គី” ស្លាប់ហើយ បើទោះបីជាក្រុមគ្រូពេទ្យខំជួយព្យាបាលយ៉ាងណាក៏ដោយ, មន្ត្រីជំនាញបញ្ជាក់ពីមូលហេតុ..
(តាកែវ)៖ រដ្ឋបាលព្រៃឈើនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៥នេះ បានប្រកាសពីដំណឹងដ៏ក្រៀមក្រំ អំពីការស្លាប់ដំរីញីជាទីស្រឡាញ់ឈ្មោះ «ឡាក់គី» នៅព្រឹកថ្ងៃអាទិត្យ ទី២៤ ខែសីហានេះ បន្ទាប់ពីធ្លាក់ខ្លួនឈឺភ្លាមៗកាលពីល្ងាចថ្ងៃសុក្រ។ ក្រសួងកសិកម្មបានបញ្ជាក់ថា ក្រុមពេទ្យសត្វបានផ្តល់ការព្យាបាលយ៉ាងយកចិត្តទុកដាក់ខ្ពស់បំផុត ប៉ុន្តែទោះបីជាបានប្រឹងប្រែងព្យាយាមអស់ពីសមត្ថភាពក៏ដោយ ក៏នៅតែមិនអាចជួយសង្គ្រោះជីវិតរបស់ឡាក់គីបាន។ លោកទ្រី ស៊ីថេង...















