Mr. Borin Journalist

Mr. Borin Journalist

សម្តេចក្រឡាហោម ស ខេង សរសើរដល់សមត្ថកិច្ចតាមចាប់ខ្លួនអ្នកទោសដែលលួចរត់បានមកវិញ

សម្តេចក្រឡាហោម ស ខេង សរសើរដល់សមត្ថកិច្ចតាមចាប់ខ្លួនអ្នកទោសដែលលួចរត់បានមកវិញ

ភ្នំពេញៈនៅរសៀលថ្ងៃទី១៧ខែវិច្ឆិកាឆ្នាំ២០២១សម្តេចក្រឡាហោម ស ខេង ឧបនាយរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានង្ហាញនូវការអបអរនិងកោតសរសើរដល់សមត្ថកិច្ចពាក់ព័ន្ធខេត្តស្ទឹងត្រែងដែលបានស្វែងរកនិងតាមចាប់ខ្លួនយកមកវិញទាំងអស់ចំនួនប្រាំពីរនាក់ដែលលួចទម្លុះពន្ធនាគារហើយរត់គេចខ្លួន។ លើបណ្តាញសង្គមហ្វេសប៊ុកផ្លូវការសម្ដេចក្រឡាហោម ស ខេងបានសរសេរថា”ខ្ញុំសូមជម្រាបជូនបងប្អូនជនរួមជាតិអំពី លទ្ធផលនៃកិច្ចប្រតិបត្តិការចាប់ខ្លួនមកវិញនូវទណ្ឌិតដែលបានលួចរត់ចេញពីពន្ធនាគារខេត្តស្ទឹងត្រែងដែលនៅពេលនេះយើងសម្រេចបានជោគជ័យ។តាមលទ្ធផលនៅថ្ងៃនេះសមត្ថកិច្ចមូលដ្ឋានបានបញ្ចប់ការចាប់ខ្លួនជនជាប់ឃុំចំនួនប្រាំពីរនាក់មកវិញហើយដែលទណ្ឌិតទាំងនោះបានវាយទម្លុះជញ្ជាំងពន្ធនាគារលួចរត់គេចខ្លួនកាលពីយប់ថ្ងៃទី៨ខែវិច្ឆិកាឆ្នាំ២០២១កន្លងទៅ នេះ ។ សម្តេចបានបន្តថា ក្នុងនាមថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និង ខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមសម្ដែនូវការកោតសរសើរដល់សមត្ថកិច្ច ពាក់ព័ន្ធទាំងអស់ដែលបានខ្នះខ្នែងធ្វើកិច្ចប្រតិបត្តការក្នុងស្មារតីទទួលខុសត្រូវខ្ពស់ និងប្រកបដោយវិជ្ជាជីវៈ ព្រមទាំងការចូលរួមរបស់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដើម្បីសម្រេចបានជោគជ័យនៅក្នុងប្រតិបត្តិការនេះ...

បីថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូក៖ មានអ្នកស្លាប់ចំនួន ២២នាក់ និងរងរបួសធ្ងន់ស្រាលចំនួន ៤៤នាក់

បីថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូក៖ មានអ្នកស្លាប់ចំនួន ២២នាក់ និងរងរបួសធ្ងន់ស្រាលចំនួន ៤៤នាក់

ភ្នំពេញៈ នៅក្នុងគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសរបស់ពេលបីថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និង សំពះព្រះខែ អកអំបុក គឺចាប់១៨-១៩-២០ ខែវិច្ឆិកា ឆ្នាំ២០២១ មានអ្នកស្លាប់ចំនួន ២២នាក់ និងរងរបួសធ្ងន់ស្រាលចំនួន ៤៤នាក់។ នេះបើយោងតាមរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២១។ យោងតាមរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ក្នុងរយៈពេល ៣ថ្ងៃ...

ក្រុមជនជាតិថៃទំនើងពីរក្រុមវាយគ្នានិងបាញ់ប្រហារទៅលើសមត្ថកិច្ចនៅពេលបង្ក្រាបនៅសាហាវធ្វើឱ្យមនុស្សម្នារត់ចែកគ្នាមិនបកក្រោយ

ក្រុមជនជាតិថៃទំនើងពីរក្រុមវាយគ្នានិងបាញ់ប្រហារទៅលើសមត្ថកិច្ចនៅពេលបង្ក្រាបនៅសាហាវធ្វើឱ្យមនុស្សម្នារត់ចែកគ្នាមិនបកក្រោយ

បន្ទាយមានជ័យ: មានករណីផ្ទុះអាវុធរវាងជនជាតិថៃនិងថៃនៅកន្លែងផឹកស៊ីផ្សាររាត្រីទឹកពុះ ទល់មុខកាស៊ីណូប៉ារ៉ាមិចភូមិក្បាល ស្ពាន១សង្កាត់ក្រុងប៉ោយប៉ែតបណ្តាលឳ្យរបួសខ្លះ។ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១១និង២៥នាទីយប់ ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២១។ ប្រភពព័ត័មានបានឪ្យដឹងនាយប់ថ្ងៃទី២០ខែវិច្ឆិកាឆ្នាំ២០២១ថា :ជម្លោះឈានដល់ផ្ទុះអាវុធខ្លីនោះ ចេញមកពីភ្ញៀវថៅកែ មេការនិងភ្ញៀវជាជនជាតិថៃបានកំសាន្តនិងញ៉ាំអាហារផឹកស៊ី ហើយស្រវឹង។ក្នុងចំណោមជនជាតិថៃនោះ មានអ្នកស្គាល់គ្នា ហើយមានរឿងចាស់ជាមួយគ្នា ហើយក៏ឌីដងដាក់គ្នានិងគប់ដបស្រាបៀរដាក់គ្នា ។ ប្រភពសន្តិសុខកាស៊ីណូនិងភ្ញៀវបានអោយដឹងថា : តមក ជនជាតិថៃជាគូទំនាស់បានឈានដល់ដកកាំភ្លើងខ្លីបាញ់គ្នាតែម្តង។ក្នុងនោះ...

យកក្មេងកំព្រាពីមណ្ឌលចិញ្ចឹមស្មានតែអាណិតស្រលាញ់នាងតែបែរជាយកនាងវាយធ្វើទារុណកម្មព្រៃផ្សៃ

យកក្មេងកំព្រាពីមណ្ឌលចិញ្ចឹមស្មានតែអាណិតស្រលាញ់នាងតែបែរជាយកនាងវាយធ្វើទារុណកម្មព្រៃផ្សៃ

បាត់ដំបង៖ ពិតជាគួរឱ្យអាណិតណាស់សម្រាប់ក្មេងរូបនេះ ដែលជាក្មេងកំព្រា ស្មានតែទទួលជីវិតថ្មីនិងរស់នៅល្អប្រសើរហើយនៅពេលបានជួបឪពុកម្តាយចិញ្ចឹមថ្មី ប៉ុន្តែយកនាងមកចិញ្ចឹមមិនទាន់ប៉ុន្មានឆ្នាំផង ស្រាប់តែធ្វើទារុណកម្មលើនាងមិនឈប់មិនឈរ យ៉ាងព្រៃផ្សៃចាត់ទុកនាងដូចសត្វធាតុ។ ក្រោយរឿងនេះត្រូវបានស៊ើបអង្កេតរួចហើយ សមត្ថកិច្ចនាំខ្លួនស្ត្រីម្នាក់ដែលម្តាយចិញ្ចឹមក្មេងស្រីខាងលើបញ្ជូនទៅតុលាការហើយ បន្ទាប់ពីបែកធ្លាយបានវាយធ្វើបាបកុមារីអាយុ ៨ឆ្នាំជាកូនចិញ្ចឹមជាច្រើនឆ្នាំ។នគរបាលជំនាញ ខេត្តបាត់ដំបងបានប្រាប់ឲ្យដឹងថា ករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសនេះត្រូវបានមន្ត្រីការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រៀបចំសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្ត ក្រោយទទួលបានពាក្យបណ្តឹងជាច្រើនបន្តបន្ទាប់ និងស្រាវជ្រាវប្រមូលភស្តុតាងបានត្រឹមត្រូវជាក់លាក់តាមផ្លូវច្បាប់។ ការនាំខ្លួនស្ត្រីជាម្តាយចិញ្ចឹមនេះធ្វើឡើងនៅថ្ងៃទី១៣ ខែវិច្ឆិកា...

ឃាតករពីរនាក់ដែលបើកកង់បីបុកពីក្រោយហើយយកដុំថ្មវាយឱ្យស្លាប់ក្នុងថ្លុកឈាមយ៉ាងព្រៃផ្សៃនោះ ត្រូវតុលាការសម្រេចទោសហើយ

ឃាតករពីរនាក់ដែលបើកកង់បីបុកពីក្រោយហើយយកដុំថ្មវាយឱ្យស្លាប់ក្នុងថ្លុកឈាមយ៉ាងព្រៃផ្សៃនោះ ត្រូវតុលាការសម្រេចទោសហើយ

ភ្នំពេញៈ ចៅក្រមជំនុំជម្រះ នៃសាលាដំបូង រាជធានីភ្នំពេញ បានប្រកាសសាលក្រម នៅរសៀល ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយសម្រេចដាក់ពន្ធនាគារ កំណត់៨ឆ្នាំ លើជនជាប់ចោទ ២នាក់ ដែល ជាជនដៃដល់ សម្លាប់ជនរងគ្រោះ នៅសង្កាត់បឹងទំពន់ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។...

ដើរទៅសុំលុយគេតែគេមិនឱ្យស្រាប់តែយកដែកវាយឱ្យបែកក្បាលតែម្តង ដើរចេញធ្វើមិនដឹង

ដើរទៅសុំលុយគេតែគេមិនឱ្យស្រាប់តែយកដែកវាយឱ្យបែកក្បាលតែម្តង ដើរចេញធ្វើមិនដឹង

ប៉ៃលិន៖ បុរសម្នាក់ក្រោយពីដើរទៅសុំលុយគេតែគេមិនឱ្យស្រាប់តែយកដែកវាយឱ្យបែកក្បាលតែម្តង ហើយក៏ដើរចេញធ្វើមិនដឹង តែពេលនេះសមត្ថកិច្ចកំពុងតាមចាប់ខ្លួន ជនដៃដល់ខាងលើដែលយកដែកអក្សរ T វាយក្បាលបងប្រុសបែកក្បាលផ្នែកខាងក្រោយ ថ្ងាស និងថ្ពាល់ខាងឆ្វេង ដេរ៨ថ្នេរ ។ កម្លាំងផ្នែកនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលក្រុងប៉ៃលិន កំពុងសហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលទួលល្វា ស្រាវជ្រាវជនសង្ស័យម្នាក់យកមកផ្តន្ទាទោសតាមច្បាប់ពាក់ព័ន្ធករណី ហិង្សារដោយចេតនា បណ្តាលឱ្យមនុស្សរងរបួសម្នាក់ បែកក្បាលផ្នែកខាងក្រោយ ថ្ងាស និងថ្ពាល់ខាងឆ្វេង...

ខឹងប្រពន្ធក៏ស្ទុះយកកាំបិតស្រែកគំរាមរកសម្លាប់ចោល និងដុតផ្ទះខ្លួនឯង

ខឹងប្រពន្ធក៏ស្ទុះយកកាំបិតស្រែកគំរាមរកសម្លាប់ចោល និងដុតផ្ទះខ្លួនឯង

កណ្ដាល៖ នគរបាលស្រុកស្អាង ឃាត់ខ្លួនជនសង្ស័យជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀនម្នាក់ ករណីគំរាមកំហែងថានឹងសម្លាប់ទៅលើប្រពន្ធ និងដុតបំផ្លិចបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះ បន្ទាប់ប្រើប្រាស់គ្រឿងញៀនរួច។ ករណីនេះ បានកើតឡើងនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង១០និង១០នាទី នៅចំណុចផ្ទះរបស់ឈ្មោះ កែវ ចាន់ណេត ស្ថិតនៅក្នុងភូមិព្រែកថ្មី ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្តាល។ មន្ត្រីនគរបាលស្រុកស្អាងបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ...

លួចស្រលាញ់ប្រពន្ធគេអស់១៥ថ្ងៃនិងមានអារម្មណ៍ធ្លាក់ក្នុងអង្លង់ស្នេហប្រពន្ធគេខ្លាំងក៏ទៅចាប់រំលោភនាង

លួចស្រលាញ់ប្រពន្ធគេអស់១៥ថ្ងៃនិងមានអារម្មណ៍ធ្លាក់ក្នុងអង្លង់ស្នេហប្រពន្ធគេខ្លាំងក៏ទៅចាប់រំលោភនាង

កណ្តាល៖ បុរសម្នាក់បែរជាមានគំនិតស្រមើស្រម៉ៃមកលួចស្រលាញ់ប្រពន្ធគេអស់១៥ថ្ងៃ និង មានអារម្មណ៍ធ្លាក់ក្នុងអង្លង់ស្នេហប្រពន្ធគេកាន់តែខ្លាំងក៏រកឱកាសនាងភ្លេចខ្លួនទៅចាប់រំលោភនាងក្នុងបន្ទប់ជួល តែមិនបានសម្រេចឡើយព្រោះនាងមិនព្រមខំរើបំរះរត់គេច។ កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ ករណីប៉ុនប៉ងរំលោភសេពសន្ថវ: នៅ ចំណុចក្នុងបន្ទប់ជួល ភូមិត្រពាំងក្រសាំង ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ។ ជនសង្ស័យឈ្មោះ ទឹម យ៉ត ភេទប្រុស...

ការប្រកួតប្រជែងក្នុងតំបន់សម្រាប់ឱកាសវិនិយោគនៅម៉ាល់ឌីវ

ការប្រកួតប្រជែងក្នុងតំបន់សម្រាប់ឱកាសវិនិយោគនៅម៉ាល់ឌីវ

ម៉ាល់ឌីវ គឺជាមហិច្ឆតារបស់ប្រទេសក្នុងតំបន់ធំៗ ដែលបានប្រកួតប្រជែងដើម្បីចែករំលែកឥទ្ធិពលនៅក្នុងខ្លួន ជាពិសេសឥណ្ឌា និងចិន ដែលបានបណ្តាក់ទុនរាប់លានដុល្លារក្នុងអំឡុងការគ្រប់គ្រងរបស់អតីតមេដឹកនាំ Abdulla Yameen ដែលជាផ្នែកមួយនៃផែនការខ្សែក្រវាត់ និងផ្លូវរបស់ចិន ដែលរៀបចំឡើងដើម្បីកែលម្អរបស់ខ្លួន។ ការឈានដល់ពាណិជ្ជកម្មសកល។ ប្រទេសចិនត្រូវបានរងការរិះគន់ដែលភាគច្រើនមកពីប្រទេសលោកខាងលិចថាខ្លួនផ្ទុកប្រទេសក្រីក្រ និងប្រទេសកំពុងអភិវឌ្ឍន៍ដែលមានបំណុលមិនមាននិរន្តរភាពដែលពួកគេគ្មានសង្ឃឹមក្នុងការសងវិញទេ។ ប្រទេសចិននិយាយថាប្រាក់កម្ចីរបស់ខ្លួនត្រូវបានស្វាគមន៍ និងត្រូវការជាចាំបាច់ ហើយចង្អុលបង្ហាញថាវាផ្តល់ឱ្យពួកគេដោយគ្មានលក្ខខណ្ឌនយោបាយជាមុន និងផ្តល់មូលនិធិដល់កន្លែងដែលម្ចាស់ជំនួយលោកខាងលិចមិនអើពើ។ Maya Majueran...

ឧបសគ្គធ្ងន់ធ្ងរដល់ការពង្រីកសេវាអេឡិចត្រូនិករបស់រដ្ឋាភិបាលម៉ុងហ្គោល

ឧបសគ្គធ្ងន់ធ្ងរដល់ការពង្រីកសេវាអេឡិចត្រូនិករបស់រដ្ឋាភិបាលម៉ុងហ្គោល

ទីភ្នាក់ងារបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាននៃប្រទេសម៉ុងហ្គោលីបានប្រកាសដាក់ឱ្យប្រើប្រាស់ប្រព័ន្ធ E-Mongolia សម្រាប់ការចែកចាយអេឡិចត្រូនិក ដើម្បីរួមបញ្ចូលសេវាកម្មរដ្ឋាភិបាលចំនួន 181 ដែលជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងដើម្បីផ្លាស់ប្តូរទៅជារដ្ឋាភិបាលឌីជីថល ឥឡូវនេះប្រព័ន្ធនេះអាចប្រើប្រាស់ជាគេហទំព័រ ឬតាមរយៈទូរសព្ទចល័ត។ កម្មវិធី។ នៅពេលអនាគត អង្គការវិជ្ជាជីវៈមានបំណងផ្ទេរសេវាសាធារណៈចំនួន 492 ទៅក្នុងប្រព័ន្ធនេះ។ វាត្រូវបានគេប៉ាន់ស្មានថានេះនឹងលុបបំបាត់ការិយាធិបតេយ្យ និងជួយសន្សំសំចៃពេលវេលារបស់ប្រជាពលរដ្ឋ។ ទោះជាយ៉ាងណាក៏ដោយ អសមត្ថភាពរបស់ប្រជាពលរដ្ឋមួយចំនួនក្នុងការទទួលបានព័ត៌មាន និងការយល់ដឹងអំពីអេឡិចត្រូនិកអាចរារាំងដល់ការសម្រេចបាននូវរដ្ឋាភិបាលអេឡិចត្រូនិក ជាពិសេសពួកគេមួយចំនួនចូលចិត្តរង់ចាំជាជួរជាច្រើនម៉ោង...

Page 54 of 66 1 53 54 55 66
Plugin Install : Widget Tab Post needs JNews - View Counter to be installed
  • Trending
  • Comments
  • Latest
error: Content is protected !!