Social

ស្ត្រីម្នាក់ត្រូវបានឃាតកដៃឆៅសម្លាប់ញាត់ក្នុងវ៉ាលីបោះចូលក្នុងទន្លេមេគង្គប្រទេសថៃ

ថៃ៖ ភ្ញាក់ផ្អើលជាខ្លាំងក្រោយប្រទះឃើញសពក្នុងវ៉ាលីក្នុងទន្លេមេគង្គប្រទេសថៃ ដោយហេតុការណ៍ នេះ បានកើតឡើងកាលពីរសៀលថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ ២០២២ នៅក្នុងទឹកទន្លេមេគង្គ ស្ថិតក្នុងទឹកដី ខេត្តនគរភ្នំ ប្រទេសថៃ។ បើតាមការរៀបរាប់ពីកម្លាំងយោធាជើងទឹកមួយរូប ដែលប្រចាំការនៅលើផ្ទៃទឹក ត្រង់ចំណុចកើតហេតុខាងលើ បានបញ្ជាក់ថា លោកបានឃើញវ៉ាលីនេះ អណ្តែតមកនឹងទើរក្បែរទីតាំងរបស់លោករយៈពេល ២ ថ្ងៃមកហើយៗលោកក៏មិនបានចាប់អារម្មណ៍ដែរ។ មន្ត្រីយោធារូបនេះបានបន្តថា លុះនៅរសៀលម្សិលមិញនេះ វ៉ាលីបានអណ្តែតចូលមកជាប់នឹងកប៉ាល់របស់លោក ទើបលោក និងមន្ត្រីផ្សេងទៀត បានយកកូនកាំបិតមកវះមើល ខណៈដែលចុងកាំបិតវះដាច់បន្តិច ក៏ស្រាប់តែឃើញអាវទ្រនាប់មនុស្សស្រី ព្រមទាំងមានក្លិនស្អុយសាយភាយចេញមកផង...

Read more

សម្ដេចតេជោ ៖ មន្ដ្រីរដ្ឋាភិបាលឬអ្នកវិនិយោគ ពេលទៅអាមេរិក កុំយកអ្នកផ្សេងទៅជាមួយ ដើម្បីឆ្លៀតឱកាសរស់នៅទីនោះ

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានក្រើនរំលឹកដល់មន្ដ្រីរាជរដ្ឋាភិបាល ឬអ្នកវិនិយោគថា រាល់ពេលធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិក ត្រូវធ្វើឡើងដោយភាពត្រឹមត្រូវ កុំឆ្លៀតយកមនុស្សផ្សេងទៅជាមួយ ដើម្បីឆ្លៀតឱកាសរស់នៅអាមេរិកតែម្តង ហើយលែងមកកម្ពុជាវិញ ។ សម្តេចបើមានករណីនេះ នឹងធ្វើឲ្យអាមេរិកដាក់ទណ្ឌកម្មទាំងអស់គ្នា ។ ក្នុងវេទិកាជាតិអន្តរសាសនាប្រឆាំងការជួញដូរមនុស្ស លើកទី៦» នាថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ សម្ដេចតេជោ បានមានប្រសាសន៍ថា គណៈប្រតិភូកម្ពុជាពេលធ្វើដំណើរទៅអាមេរិក គឺមានទិដ្ឋាការត្រឹមត្រូវ ប៉ុន្ដែគណៈប្រតិភូខ្លះឆ្លៀតដាក់មនុស្សទៅជាមួយ ដែលមនុស្សទាំងនោះទៅដល់អាមេរិកហើយ អត់ព្រមត្រឡប់មកកម្ពុជាវិញ។ សម្ដេចតេជោបញ្ជាក់ថា...

Read more

សម្តេចតេជោ ហ៊ុន សែន៖ ការបង្ក្រាបល្បែងស៊ីសង នឹងរួមចំណែកកាត់បន្ថយការជួញដូរមនុស្ស និងបង្កើនសុវត្ថិភាព សន្តិសុខសណ្តាប់ធ្នាប់សង្គម

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងបង្ហាញការជឿជាក់ថា ការបង្ក្រាបល្បែងស៊ីសង នឹងអាចចូលរួមចំណែកក្នុងកាត់បន្ថយការជួញដូរ មនុស្សបង្កើនសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់សង្គម ធ្វើឱ្យភូមិឃុំមានសុវត្ថិភាព និងជួយឱ្យប្រជាពលរដ្ឋសន្សំបានប្រាក់កាស និងរស់នៅប្រកបដោយសុខដុមរមនា ជាមួយគ្នា។ ការថ្លែងរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតីក្នុង «វេទិកាអន្តរសាសនាប្រឆាំងការជួញដូរមនុស្សលើកទី៦» នៅព្រឹកថ្ងៃព្រហស្បតិ៍ទី២៩ ខែកញ្ញា ឆ្នាំ២០២២នេះ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងដូចនេះថា «ជាមួយនឹងយុទ្ធនាការមានគោលដៅជាក់លាក់ ដែលយើងបាននឹងកំពុងធ្វើរួមមកហើយនេះ និងបន្តធ្វើតទៅទៀត...

Read more

សម្តេចតេជោ ហ៊ុន សែន៖ ការជួញដូរមនុស្សជាបញ្ហាសកល ដែលទាមទារឱ្យមានការរួមគ្នាគ្រប់ប្រទេសដើម្បីប្រយុទ្ធប្រឆាំង

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា ការជួញដូរមនុស្ស បានក្លាយទៅជាបញ្ហាសកល ដែលទាមទារឱ្យមានការរួមគ្នាគ្រប់ប្រទេស ដើម្បីប្រយុទ្ធប្រឆាំង។ ការលើកឡើងរបស់ សម្តេចតេជោ បានធ្វើឡើងស្របពេលដែលកម្ពុជា បើកយុទ្ធនាការយ៉ាងក្តៅគគុកប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស កម្លាំងពលកម្ម និងត្រួតពិនិត្យជនបរទេសដែលមករស់នៅ និងធ្វើការខុសច្បាប់ នៅក្នុងប្រទេស ដោយក្នុងនោះមានការរំដោះជនរងគ្រោះ និងឃាត់ខ្លួនជនល្មើសជាច្រើននាក់។ ថ្លែងក្នុងពិធីបើក «វេទិកាជាតិអន្តរសាសនាប្រឆាំងការជួញដួរមនុស្ស» នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងដូច្នេះថា៖ «ទាក់ទងនឹងការជួញដូរមនុស្ស...

Read more

សម្តេចតេជោ ហ៊ុន សែន សូមណូមពរប្រជាពលរដ្ឋឈប់លេងល្បែងបន្តទៀតទៅ ល្បែងមិននាំមកនូវជោគជ័យណាមួយសម្រាប់ខ្លួនឯងនិងគ្រួសារនោះទេ

(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២នេះ បានណែនាំដល់សមត្ថកិច្ច ចុះបង្ក្រាបល្បែងត្រូវរកឲ្យឃើញនូវមេខ្លោងធំ ព្រោះនេះ ទើបជាគោលដៅពិតប្រាកដ និងសំណូមពរប្រជាពលរដ្ឋ កុំលេងតទៅទៀត។ ការណែនាំបែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីប្រារព្ធ «វេទិកាអន្តរសាសនាប្រឆាំងការជួញដូរមនុស្សលើកទី៦» នៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២នេះ បន្ទាប់ពីខកខានអស់រយៈពេល២ឆ្នាំ ដោយសារការរាតត្បាតជំងឺកូវីដ១៩។ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់់យ៉ាងដូច្នេះថា...

Read more

អនិច្ចាជីវិតអ្នកស្រែស្រុកភ្នំព្រឹកខេត្តបាត់ដំបង ពេលនេះលិចលង់អស់ហើយ! អគុណដល់បងៗកងកម្លាំងចុះជួយសង្គ្រោះទាន់ពេលវេលា

(បាត់ដំបង)៖ វរសេនីយ៍ត្រី ម៉ែន មូលី មេបញ្ជាការ វរសេនាតូចលេខ៥៣៣ កងពលតូចថ្មើរជើងលេខ៥៣ នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ បានដឹកនាំកម្លាំងអន្តរាគមន៍ចំនួន៥០នាក់ ចុះជួយប្រជាពលរដ្ឋ រងគ្រោះដោយទឹកជំនន់ទាន់សភាពការណ៍ នៅចំណុចស្រែមួយរយ ស្ថិតនៅភូមិបួរ ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។ វរសេនីយ៍ត្រី ម៉ែន ម៉ូលី បានរាយការណ៍ថា អនុវត្តតាមបទបញ្ជា ឧត្តមសេនីយ៍ត្រី កែវ សេងលន មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥៣ លោកបានដឹកនាំកម្លាំងភ្លាមៗចុះដល់គោល ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ជន់លិចស្ថិតនៅក្មុងភូមិសាស្ត្រខាងលើ ចំនួន២៨គ្រួសារ...

Read more

រយៈពេល១២ថ្ងៃរដ្ឋាភិបាលបញ្ចេញកណ្តាប់ដៃដែកបង្ក្រាបបទល្មើសល្បែងស៊ីសងសរុប៨៧ករណីឃាត់ខ្លួនមនុស្សចំនួន១៥២នាក់

(ភ្នំពេញ)៖ កម្លាំងគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានបើកការបង្ក្រាបបទល្មើសល្បែងស៊ីសង សរុប៨៧ករណី ឃាត់ខ្លួនមនុស្សចំនួន១៥២នាក់ នៅតាមខណ្ឌក្នុងមូលដ្ឋានរាជធានីភ្នំពេញ ក្នុងរយៈពេល១២ថ្ងៃ ចាប់ពីថ្ងៃ១៧-២៨ ខែកញ្ញា ឆ្នាំ២០២២។ លោកវរសេនីយ៍ឯក សាន សុខសីហា បានបញ្ជាក់ថា ប្រតិបត្តិការនេះ ធ្វើឡើងដោយអនុវត្តតាមបទបញ្ជារបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដាក់ចេញនូវផែនការ និងបានបង្កើតក្រុមការងារ ដេីម្បីធ្វើការបង្ក្រាប ការបើកលេងល្បែនស៊ីសងខុសច្បាប់។ លោកបានអះអាងថា...

Read more

អ្នករកស៊ីទទួលបញ្ចាំម៉ូតូនៅម្តុំឃ្លាំងរំសេវចំនួន៩នាក់ត្រូវនាំខ្លួនចូលតុលាការក្រោយសមត្ថកិច្ចចុះបង្ក្រាបយ៉ាងក្តៅដៃ

(ភ្នំពេញ ) : ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២ ចេញដីកាសម្រេចឃុំខ្លួន អ្នករកស៊ីទទួលបញ្ចាំម៉ូតូនៅម្តុំឃ្លាំងរំសេវចំនួន៩នាក់ ដាក់ពន្ធនាគារជាបណ្ដោះអាសន្ន ក្រោមការចោទប្រកាន់ពីបទ ទទួលផលចោ.រកម្ម ហើយក្នុងចំណោមជនជាប់សង្ស័យទាំង៩នាក់នោះ គឺមានស្ត្រីម្នាក់កំពុងបែកបាក់ប្តីប្រពន្ធ ដោយបន្សល់ទុកកូន៣នាក់ឈឺ ដោយខ្លះដេកនៅផ្ទះ និងខ្លះទៀតកំពុងដេកមន្ទីរពេទ្យ ។ ជនសង្ស័យទាំង៩នាក់ខាងលើនោះ រួមមាន ៖ ១- ឈ្មោះ លី វ៉ានឆៃ ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរកម្មកររុញម៉ូតូនៅហាងបញ្ចាំ ពន្លឺខ្សាច់មាស ។ ២-...

Read more

ខឹងប្រពន្ធទប់អារម្មណ៍មិនបាន បាញ់រះជាច្រើនគ្រាប់ទៅលើគេឯង ហើយរត់គេចខ្លួន តែចុងក្រោយ….

ខេត្តកណ្តាល ៖ ជនសង្ស័យដែលម្នាក់ ត្រូវបានសមត្ថកិច្ចស្រុកអង្គស្នួល ខេត្តកណ្តាល ធ្វើការចាប់ឃាត់ខ្លួន ករណី កាន់កាប់ និងប្រើប្រាស់អាវុធខុសច្បាប់និងធ្វើឲ្យខូចខាតដោយចេតនា មានស្ថានទម្ងន់ទោស ក្រោយបានជិះម៉ូតូមួយគ្រឿង ដកកាំភ្លើង១ដើម បាញ់ទៅលើរថយន្តរបស់ប្រជាពលរដ្ឋកំពុងធ្វើដំណើរតាមផ្លូវ ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ២និង៣០នាទីរសៀល ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២ នៅចំណុចភ្លើងស្តុបផ្លូវជាតិលេខ៤ កែងមហាវិថីឈ្នះឈ្នះ ក្នុងភូមិព្រៃស្វាយ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ និងចាប់ខ្លួនបាននៅចំណុចផ្លូវជាតិលេខ៤ ភូមិមនោរម្យ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។ សមត្ថកិច្ចបានឲ្យដឹងថា...

Read more
Page 14 of 28 1 13 14 15 28
Plugin Install : Widget Tab Post needs JNews - View Counter to be installed
  • Trending
  • Comments
  • Latest
error: Content is protected !!