កក្រើកសង្វៀន អ្នកចម្បាំង DAZZ ជុន រឿងសារ៉ូត និង ពេជ្យ សូដាច័ន្ទ ដណ្តើមពានចុងក្រោយ វាយមិនដកដៃឡើយ (មានវិឌីអូប្រកួតពេញ)
ភ្នំពេញ៖ ពិតជាអស្ចារ្យមែនសម្រាប់សង្វៀនគុនខ្មែររបស់ស្ថានីយទូរទស្សន៍លេខ៥បានឈានដល់រកឃើញជើងខ្លាំងចុងក្រោយ ពានរង្វាន់អ្នកចម្បាំង DAZZ ចំនួន២រូបចុងក្រោយ ក្រោយសម្រិតសម្រាំងអស់ជាច្រើនសប្តាហ៍មកហើយ។ កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៥ កីឡាករ ជុន រឿងសារ៉ូត និង ពេជ្យ សូដាច័ន្ទ សម្រេចចុងក្រោយឡើងដល់វគ្គផ្តាច់ព្រ័ត្រ ដោយប្រើពេលមួយល្ងាចវាយបំបាក់ដៃគូរចុងក្រោយរបស់ខ្លួនរៀងខ្លួនៗ រហូតបានជួបគ្នា។ សម្រាប់ការប្រកួតបីទឹករបស់ ជុន...















