Social

ហ៊ានណាស់! ឈ្មួញម្នាក់ផ្ទុះអាវុធ៤គ្រាប់ហើយចូលសម្ងំក្នុងផ្ទះធ្វើមិនដឹងតែមានអីសមត្ថកិច្ចឡោមព័ទ្ធមួយយប់ដល់ព្រឹកឡើងឃាត់ខ្លួនតែម្តង

ខេត្តសៀមរាប៖ កម្លាំងសមត្ថកិច្ចចំរុះបានឃាត់ខ្លួនជនសង្ស័យ បាញ់បោះសេរី គឺ លោក សុឹង ប៊ុនណា យកទៅសាកសួរនៅស្នងការដ្ឋាននគរបាលខេត្តសៀមរាបបន្ទាប់ពីមានការសង្ស័យករណីផ្ទុះអាវុធកាលពីយប់មិញ បាញ់ជាច្រើនគ្រាប់ ។ សមត្ថកិច្ចបានបញ្ជាក់អោយដឹងថា, ហេតុការណ៍ផ្ទុះអាវុធបានកើតឡើង នៅវេលាម៉ោង ២២និង ១៦នាទីថ្ងៃទី ៣០ ខែកក្កដាឆ្នាំ ២០២២ នៅផ្ទះវីឡាមួយកន្លែង ស្ដិតក្នុងក្រុមទី៦ ភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប ។ ប្រភពពីសមត្ថកិច្ចដដែលបានឲ្យដឹងថា ករណីបាញ់បោះសេរីនេះ បង្កឡើងដោយជនសង្ស័យឈ្មោះ សុឹង ប៊ុនណា...

Read more

ក្រោយកងរាជអាវុធហត្ថខេត្តតាកែវបង្ក្រាបអ្នកដឹកញ្ឆាចំនួនពីរនាក់បានសម្រេច បែរជាបែកធ្លាយដំណឹងមានមន្ត្រីនគរបាលនៅពីក្រោយខ្នង

ភ្នំពេញ៖ ប្រជាពលរដ្ឋនៅស្រុកគិរីវង់បានសំដែងនៅការអបអរសាទរចំពោះសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តតាកែវដែលបានបង្ក្រាបករណីដឹកជញ្ជូនកញ្ឆាស្រស់កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២ ឃាត់បានជនសង្ស័យចំនួនពីរនាក់។ បើយោងតាមសេចក្តីរាយការណ៍បានឱ្យដឹងថា សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តតាកែវដែលបានបង្ក្រាបករណីដឹកជញ្ជូនកញ្ឆាស្រស់កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២ ឃាត់បានជនសង្ស័យចំនួនពីរនាក់ ក្រោយដឹកកញ្ឆាស្រស់ចំនួនពីរបាវធំ ទម្ងន់ប្រមាណ៦គីឡូក្រាម ដែលដឹកចេញពីកន្លែងចម្ការបង្កប់ក្នុងព្រៃមួយកន្លែងក្នុងភូមិសាស្រ្តស្រុកគិរីវង់ ខណៈកំពុងដឹងជញ្ជូនត្រៀមលក់ចេញ។ ជនសង្ស័យទី១មានឈ្មោះថា “សយ ដេត” នៅភូមិអណ្តូងទរ ឃុំព្រៃអំពក ស្រុកគិរីវង់ និងទី២ឈ្មោះ “មុត វទ្ធី” នៅភូមិប្រទាលភ្លោះ ឃុំព្រៃអំពក ស្រុកគិរីវង់។ ទន្ទឹមការឃាត់ខ្លួនជនសង្ស័យទាំងពីរនេះ ត្រូវបានប្រជាពលរដ្ឋក្នុងមូលដ្ឋានបានឱ្យដឹងថា ក្រុមជនសង្ស័យទាំងនោះ មានមុខរបបជាអ្នកឈ្នួលធ្វើការឱ្យគេ។...

Read more

ផ្អើលមួយប្រទេស! ពេលនេះសមត្ថកិច្ចរកឃើញជនជាតិនីហ្សេរីយ៉ា ដែលកើតជំងឺអុតស្វាដែលចូលមកកម្ពុជានោះហើយ

ភ្នំពេញ៖ ផ្អើលមួយប្រទេស! ពេលនេះសមត្ថកិច្ចរកឃើញហើយ និងឃាត់ខ្លួនបានសម្រេច បុរសជនជាតិនីហ្សេរីយ៉ា ដែលកើតជំងឺអុតស្វា នៅម្ដុំផ្សារដើមថ្កូវ ខណ្ឌចំការមន។ បុរសជនជាតិនីហ្សេរីយ៉ា ដែលកើតជំងឺអុតស្វា រត់គេចពីប្រទេសថៃ ចូលមកប្រទេសកម្ពុជានោះ ត្រូវបានកម្លាំងសមត្ថកិច្ចរកឃើញ និងឃាត់ខ្លួននៅព្រលបថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២២នេះ នៅម្ដុំផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។ នេះបើតាមលោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ ថ្លែងប្រាប់បណ្ដាញព័ត៌មាន នៅល្ងាចថ្ងៃទី២៣​ ខែកក្កដា ឆ្នាំ២០២២។ ក្រោយពីពេលឃាត់ខ្លួន ជនជាតិនីហ្សេរីយ៉ារូបនេះ ត្រូវបានប្រគល់ជូនមន្ដ្រីជំនាញរបស់ក្រសួងសុខាភិបាល...

Read more

លោក សោម សម្បត្តិ ក្រោយរងការចោទប្រកាន់៥បទល្មើសអះអាងថាខ្លួនស្អាតស្អំនិងមានភស្តុតាងពិតប្រាកដត្រៀមតតាំងដោយភាពជឿជាក់

ភ្នំពេញ៖ ពិតជាមិននឹកស្មានឡើយថា លោក សោម សម្បត្តិ ដែលមហាជនស្គាល់ជាថៅកែក្រុមហ៊ុនថ្នាំពណ៌ដ៏ធំជាងគេនៅស្រុកនិងត្រូវមហាជនចាត់ទុកជាបុគ្គលកល្បីឈ្មោះ ឬជាគ្រូបង្រៀនម្នាក់ដ៏ល្បីផ្នែកអប់រំនិងលើកទឹកចិត្តឱ្យក្លាយខ្លួនជាភាពអ្នកដឹកនាំនិងជោគជ័យ បែរជាបែកធ្លាយរឿងអាស្រូវផ្ទុះលើបណ្តាញសារព័ត៌មាននិងបណ្តាញសង្គមថា រងការចោទប្រកាន់បានប្រព្រឹត្តិបទល្មើសរហូតដល់៥ករណីដែលជាចំនួនករណីដ៏ករណី ខណៈតុលាការក្រុងភ្នំពេញបានធ្វើការប្រកាសឱ្យរូបលោកចូលខ្លួនបំភ្លឺតាមការកំណត់។ ក្រោយរងបណ្ដឹង”ចំនួន៥បទល្មើស”ហើយត្រូវតំណាងអយ្យការ កោះហៅបំភ្លឺ និងល្បីពេញបណ្ដាញសង្គមមកនោះហើយ មកដល់ព្រឹកទី២១.០៧.២០២២ ពាណិជ្ជករល្បីឈ្មោះ លោក សោម សម្បត្តិ ថៅកែ “ថ្នាំពណ៌ខាំផែន” ដែលរងការចោទប្រកាន់នោះបានចេញមុខបញ្ជាក់ដោយបានសរសេរលើហ្វេសប៊ុករបស់លោកយ៉ាងដូច្នេះថាៈ “អរុណសួស្តីបងប្អូន ! ចង់ប្រាប់បងប្អូនថា ខ្ញុំមានសុខភាពល្អ មិនលើសទម្ងន់ មិនលើសជាតិស្ករ មិនលើសជាតិខ្លាញ់ នៅដេកលក់ធម្មតា។ ខ្ញុំមានឯកសារ...

Read more

លោកយាយមិនទ្រាំបានប្តឹងប៉ូលីសឱ្យចាប់កូនប្រុសរបស់ខ្លួនព្រោះ ធ្វើអំពើរតរិច្ចានជាច្រើនដងដាក់កូនស្រីបង្កើត

ខេត្តស្ទឹងត្រែង÷ ជាករណីអសីលធម៌ និងធ្វើឱ្យសង្គមពិបាកទទួលយកណាស់ ហើយអ្វីដែលមើលឃើញនោះ គឺអាណិតដល់លោកយាយជរាម្នាក់ដែលក្នុងជីវិតរបស់លោកយាយមិនគួរជួបរឿងអាក្រក់បែបនេះជាមួយចៅស្រីនោះឡើយ។ ក្រោយការសម្រេចចិត្តនិងទ្រាំមើលទង្វើអាក្រក់លែងបាន លោកបានសម្រេចចិត្តប្តឹងប៉ូលីសឱ្យចាប់កូនប្រុសរបស់ខ្លួនព្រោះ កូនប្រុសរូបនេះបានធ្វើអំពើរតរិច្ចានជាច្រើនដងដាក់កូនស្រីបង្កើត ដែលជាករណីរំលោភបានសម្រេច។ ផ្ទុះការភ្ញាក់ផ្អើលពេញភូមិក្រោយសមត្ថកិច្ចបានចាប់ខ្លួន បុរសដែលជាឪពុកល្មោ-ភ-កា-ម-ម្នាក់ បានចាប់កូនស្រីខ្លួនឯងបង្កើតរំ-លោ-ភ-បានសម្រេចរហូតដល់ទៅ០២ដង ទើបបែកធ្លាយដល់ជីដូនរបស់ក្មេងស្រីរងគ្រោះ ហើយជីដូនក្រោយពេលដឹងរឿងនេះ ក៏ទ្រាំទ្វើអាក្រក់នេះមិនបានក៏សម្រេចចិត្តយ៉ាងច្បាស់ដោយបានដឹកដៃចៅស្រីទៅប្តឹងសមត្ថកិច្ចមូលដ្ឋាន។ ក្រោយពីលោកយាយបានសម្រេចដាក់ពាក្យបណ្តឹងរួច ទើបសមត្ថកិច្ចចុះមកធ្វើការឃាត់ខ្លួនបុរសជាឪពុកភ្លាមៗ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ ស្ថិតនៅចំណុចភូមិស្រែស្រណុកថ្មី ឃុំក្បាលរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែង។ស្ត្រីវ័យចំណាស់ ដែលត្រូវជាជីដូនក្មេងស្រីរងគ្រោះ បានឱ្យដឹងថា ដោយដឹងរឿងពីចៅស្រី ដែលឪពុក ប្រព្រឹត្តអំពើអសីលធម៌លើកូនស្រីបង្កើតដូច្នេះ លោកយាយឈឺចិត្តជាខ្លាំង...

Read more

ផ្ទុះកក្រើកទៀតហើយ! ករណីបាត់សម្ភារៈថ្លៃៗដែលផ្ញើតាមក្រុមហ៊ុន វីរៈប៊ុនថាំ បែរជាក្រុមហ៊ុនគ្មានទំនួលខុសត្រូវ

ភ្នំពេញ ៖ មានករណីគួរអោយភ្ញាក់ផ្អើលទៀតហើយ ដោយអតិថិជនរបស់ ក្រុមហ៊ុន វីរៈប៊ុនថាំ បានបាត់ឥវ៉ាន់ទៀតហើយ! លើកនេះ ហាក់ដូចជាប្លែកជាងលើកមុន ដោយជនសង្ស័យ បានប្រើល្បិចថ្មី ដែលកត្តាទាំងនេះហើយ ធ្វើអោយ អតិថិជនរបស់ ក្រុមហ៊ុន វីរៈប៊ុនថាំង កំពុងមានការព្រួយបារម្ភ ចំពោះសម្ភារៈ របស់ពួកគេ ក្នុងការដាក់ផ្ញើតាមរយៈក្រុមហ៊ុនមួយនេះ។ យោងតាម គណនីហ្វេកបុកឈ្មោះ Brown Bopha បានសរសេររៀបរាប់ថា ៖ បាត់ទៀតហើយក្រុមហ៊ុនវីរះប៊ុនថាំ លើកនេះមិនមែនមានគេចូលបន្លំទទួលទេគឺចូលយកស្រួលៗ បងប្អូនគិតមើលទុកចិត្តបានដែរអត់ ចោរចូលយកស្រួលៗ។...

Read more

លោក សោម សម្បត្តិ ថៅកែក្រុមហ៊ុនថ្នាំពណ៌ដ៏ធំជាងគេនៅស្រុកខ្មែរបែរជាបែកធ្លាយរឿងអាស្រូវប្រព្រឹត្តិបទល្មើសរហូតដល់៤ករណី ខណៈតុលាការប្រកាសឱ្យចូលខ្លួនបំភ្លឺ

ភ្នំពេញ៖ ពិតជាមិននឹកស្មានឡើយថា លោក សោម សម្បត្តិ ដែលមហាជនស្គាល់ជាថៅកែក្រុមហ៊ុនថ្នាំពណ៌ដ៏ធំជាងគេនៅស្រុកនិងត្រូវមហាជនចាត់ទុកជាបុគ្គលកល្បីឈ្មោះ ឬជាគ្រូបង្រៀនម្នាក់ដ៏ល្បីផ្នែកអប់រំនិងលើកទឹកចិត្តឱ្យក្លាយខ្លួនជាភាពអ្នកដឹកនាំនិងជោគជ័យ បែរជាបែកធ្លាយរឿងអាស្រូវផ្ទុះលើបណ្តាញសារព័ត៌មាននិងបណ្តាញសង្គមថា បានប្រព្រឹត្តិបទល្មើសរហូតដល់៤ករណីដែលជាចំនួនច្រើនករណីពិតមែន ខណៈតុលាការក្រុងភ្នំពេញបានធ្វើការប្រកាសឱ្យរូបលោកចូលខ្លួនបំភ្លឺតាមការកំណត់។ ក្នុងលិខិតដីការកោះហៅរបស់តុលាការឱ្យដឹងថា លោកអ៊ុំ សុភក្តិ ព្រះរាជអាជ្ញារង និងជាតំណាងអយ្យការ អយ្យការអមសាលាដំបូង រាជធានីភ្នំពេញ កាលថ្ងៃទី ១៤ ខែ កក្កដា ឆ្នាំ ២០២២ បានចេញដីកាកោះហៅ និង អញ្ជើញឈ្មោះ សោម សម្បត្តិ ភេទប្រុស កើតឆ្នាំ១៩៧២...

Read more

ពិតជារឿងចម្លែកទៀតហើយ! បងប្រុសយកថ្នាំំឱ្យលេបហើយមិនព្រមលេបខឹងសម្បារគ្នារហូតឈ្លោះទាស់សម្តីក៏ស្ទុះទៅទាញកំបិតចិតបន្លែចាក់បងប្រុស៧ដងឱ្យស្លាប់ ស្រាប់តែម្តាយព្យាយាមលាក់បាំងខ្លាចបែករឿងក៏លួចយកសពកប់ស្ងាត់ៗ

ភ្នំពេញ៖ តាមសេចក្តីរាយការណ៍បានឱ្យដឹងថា សពបុរសជនជាតិអ៊ិស្លាមម្នាក់ ត្រូវបានសមត្ថកិច្ច គាស់យកមកត្រួតពិនិត្យទាំងភ្លៀង នៅរសៀលថ្ងៃទី១៨ ខែកក្កដានេះ បន្ទាប់ពីបែកធ្លាយរឿងឃា.តកម្ម ដោយសង្ស័យប្អូនស្រី ជាអ្នកចាក់សម្លា.ប់ បងប្រុស បន្ទាប់ពីមានទំនាស់គ្នាក្នុងគ្រួសារ។ ស្រាប់តែ ម្តាយសព បានព្យាយាមលាក់បាំង ដោយអះអាងថា សពកូនប្រុសរបស់ខ្លួន បានស្លាប់ដោយសារតែជំងឺសួត។ ក្រោយសមត្ថកិច្ចបានធ្វើការគាស់ស.ពយកមកត្រួតពិនិត្យនេះ បានធ្វើឡើង កាលពីវេលាម៉ោងប្រមាណ ៣ និង ៣០នាទីរសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២ នេះ នៅចំណុចដីសហគមន៍ ដែលស្ថិតនៅភូមិច្រាំងចំរេះ សង្កាត់ច្រាំងចំរេះ...

Read more

សូមសរសើរទឹកចិត្តសប្បុរធម៌មួយនេះ! ក្រុមអ្នកបើកបររថយន្តទំនើបមួយក្រុមរួមគ្នាទៅកាន់កន្លែងលំបាកមួយ ដើម្បីធ្វើរឿងល្អសម្រាប់ក្មេង២៥០នាក់

ខេត្តកំពង់ឆ្នាំង ÷ សូមសរសើរទឹកចិត្តសប្បុរធម៌មួយនេះ! ក្រុមអ្នកបើកបររថយន្តទំនើប Ford Territory Club Cambodia (FTCC)មួយក្រុមរួមគ្នាជាគំនិតសម្រេចចិត្តមិនស្ទាក់ស្ទើរឡើយទៅកាន់កន្លែងសហគមនលំបាកមួកន្លែង ដើម្បីធ្វើរឿងល្អសម្រាប់២៥០នាក់ ក្នុងការជួយជម្រុញក្មេងមានចំណេះដឹងនិងអនាគតល្អ។ នៅព្រឹកថ្ងៃអាទិត្យ ៥កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២២ ក្រុមអ្នកប្រើប្រាស់រថយន្ត Ford Territory Club Cambodia (FTCC) និងមានការចូលរួមពីសប្បុរសជនទូទៅ បានរៀបចំកម្មវិធីសប្បុរសធម៍លើកទី១ ដោយនាំយកនូវ សម្ភារៈសិក្សាមួយចំនួនចែកជូនដល់សិស្សានុសិស្ស...

Read more

ទីបំផុតអតីតស្នងការរងនគរបាលខេត្តកណ្តាល ឧត្តមសេនីយ៍ត្រី ស្រេង សុខា ដែលល្បីរឿងអាស្រូវជាច្រើននោះ ត្រូវចាប់ឃុំខ្លួនដាក់ពន្ធនាគារហើយ

(កណ្តាល)៖ មានការភ្ញាក់ផ្អើលជាខ្លាំងនៅពេលទទួលដំណឹងថា សមត្ថកិច្ចបម្រើរាជម្នាក់ត្រូវចាប់ខ្លួន ហើយដឹងជាមានតួនារីធំទៀត។ ការភ្ញាក់ផ្អើលនេះក្រោយបែកធ្លាយរឿងអតីតស្នងការរងនគរបាលខេត្តកណ្តាល ឧត្តមសេនីយ៍ត្រី ស្រេង សុខា ត្រូវឃាត់ខ្លួនពាក់ព័ន្ធរឿងដីធ្លី នៅក្រុងតាខ្មៅ ខេត្តកណ្តាលនាកន្លងមក។ បើយោងតាមសេចក្តីរាយការណ៍បានឱ្យដឹងថា អតីតស្នងការរងនគរបាលខេត្តកណ្តាល លោកឧត្តមសេនីយ៍ត្រី ស្រេង សុខា ហៅ ទ្រី អាយុ៤០ឆ្នាំ ត្រូវបានកម្លាំងនគរបាល នាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ បានឃាត់ខ្លួននៅខេត្តកំពង់ស្ពឺ ដោយយោងតាមដីកាបង្គាប់ឱ្យចាប់ខ្លួនរបស់ចៅក្រមជំនុំជម្រុះ ខេត្តកណ្តាល លោក រស់ ផុនចាន់និមល ពាក់ព័ន្ធបញ្ហាដីធ្លី នៅក្រុងតាខ្មៅ។...

Read more
Page 18 of 28 1 17 18 19 28
Plugin Install : Widget Tab Post needs JNews - View Counter to be installed
  • Trending
  • Comments
  • Latest
error: Content is protected !!