Social

ប្តីស្រលាញ់ប្រពន្ធខ្លាំងពេកគឺស្មោះមិនព្រមចង់បែកគ្នាបែរជាបាញ់សម្លាប់ប្រពន្ធចោលមិនទុកឱ្យរស់ ក្រោយរកឃើញការពិតរបស់ប្រពន្ធពីក្រោយខ្នងថា…….

ភ្នំពេញ៖ ករណីឃាតកម្មនេះពិតជាសាហាវខ្លាំងណាស់ ដោយបុរសជាប្តីម្នាក់ទំនងជាមនុស្សប្រុសស្រលាញ់ប្រពន្ធខ្លាំងពេក ដោយស័គ្រស្មោះរបស់គេមិនព្រមបែកគ្នាឬចង់ចែកផ្លូវជាមួយប្រពន្ធឡើយ ហើយកន្លងមកខំព្យាយាមតាមអង្វរប្រពន្ធយ៉ាងណា ក៏នាងមិនព្រមត្រូវគ្នាវិញដែរ បែរជាថ្ងៃនេះសម្រេចចិត្តយ៉ាងព្សៃផ្សៃបាញ់សម្លាប់ប្រពន្ធចោលមិនទុកឱ្យរស់បន្តឡើយ។ សេចក្តីរាយការណ៍បឋមបានឲ្យដឹងថា នៅវេលាម៉ោងជាង៣រសៀលថ្ងៃទី១០ ខែមិថុនានេះ មានករណីឃា.តកម្មមួយបានកើតឡើងដែលបុរសជាប្តីបានបា.ញ់សម្លា.ប់អតីតប្រពន្ធ៤គ្រាប់ តែអត់ផ្ទុះចំនួន៣គ្រាប់ បណ្តាលឲ្យស្លាប់នៅផ្ទះ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ២ ក្នុងភូមិទួលរការ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ។ក្រោយការបា.ញ់ខាងលើនេះ បុរសជាអតីតប្តីត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនហើយដែរ ចំណែកសពត្រូវបានធ្វើកោសល្យវិច្ច័យពិនិត្យផងដែរ ។ ករណីឃាតកម្មសម្លាប់ប្រពន្ធរបស់ខ្លួនយ៉ាងព្រៃផ្សៃនេះ គឺនៅមិនទាន់ដឹងពីមូលហេតុនៃការបា.ញ់សម្លា.ប់ប្រពន្ធចោលនៅឡើយ ។ បុរសជាប្តីបាញ់សម្លាប់ប្រពន្ធមានឈ្មោះថា “ជា អូន”។ ចំណែកជនរងគ្រោះមានឈ្មោះថា “Nou Taa”...

Read more

សូមចូលរួមសោកស្តាយ! នគរបាលស្រ្តីម្នាក់ បាត់បង់ជីវិតពេលកំពុងចុះបំពេញការងារតាមការិយាល័យបោះឆ្នោត

ព្រៃវែង៖ ជារឿងនឹកស្មានមិនដល់ ស្ត្រីជាមន្ត្រីនគរបាលស្រី នៃប៉ុស្ដិ៍រដ្ឋបាលលក្របៅ នៃអធិការដ្ឋាននគរបាលស្រុកកំចាយមារ រួមជាមួយប្អូនប្រុសបង្កើតម្នាក់ទៀត បានបាត់បង់ជីវិត ដោយសារក្រឡាប់រថយន្ដធ្លាក់ចូលប្រឡាយទឹក ពេលកំពុងចុះបំពេញការងារ តាមការិយាល័យបោះឆ្នោត ។ ទន្ទឹមនឹងផងដែរ មហាជនសូមចូលរួមសោកស្តាយជាមួយក្រុមគ្រួសារនៃសព ដែលបានបាត់បង់សមាជិកគ្រួសារ ជាពិសេសអង្គភាពរាជការបាត់បង់នូវសមាជិកក្រុមការងារ អំឡុងពេលបំពេញភារកិច្ច។ គ្រោះថ្នាក់មើលឃើញ ជីវិតមនុស្ស ខ្លីវែងមិនដឹងថ្ងៃណាឡើយ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ កើតឡើងកាលពីវេលាម៉ោង០២និង៤១នាទីរសៀលថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ នៅចំណុចភូមិសំបូរ ឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង ។ ប្រភពពត៌មានពីលោកអធិការនគរបាលស្រុកកំចាយមារ បានប្រាប់ឲ្យដឹងថា...

Read more

បើកបុករត់រហូតអូសគ្នាឡើងមួយគីឡូដី! ស្តាប់ចម្លើយបកស្រាយតារាភេទទី៣សមាជិកក្រុមPeypey Dy ហើយចង់ហួសចិត្ត (មានវិឌីអូ)

ភ្នំពេញ៖ ករណីគ្រោះថ្នាក់ចរាចរណ៍ដែលបង្កឡើងដោយតារាសម្តែង អា ហ័ង បានបើករថយន្តស៊េរីទំនើប Mazda 6 មួយគ្រឿង ក្នុងល្បឿនលឿនជ្រុលទៅបុកជាមួយម៉ូតូឌ្រីម C125 មួយគ្រឿងពេញទំហឹងត្រង់ផ្លោងមនុស្សជិត ២០ម៉ែត្រ បោកផ្ទប់ជាមួយជញ្ជាំងផ្ទះប្រជាពលរដ្ឋ រងរបួសយ៉ាងធ្ងន់ធ្ងរត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់។ ហេតុការណ៍គ្រោះថ្នាក់ចរាណ៍នេះ បានកើតឡើងនៅចំណុចស្តុបណានជីង ក្នុងសង្កាត់វាលវង្ស ខណ្ឌ៧មករា រាជធានីភ្នំពេញ កាលពីវេលាម៉ោង ៣ និង៣៣នាទីទៀបភ្លឺ ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២២នេះ។ ក្នុងឧបទ្ធវហេតុនេះ ម៉ូតូរបស់ជនរងគ្រោះ ត្រូវបានរថយន្តរបស់ តារាសម្តែង អា...

Read more

ម៉ែឪឱ្យលុយមករៀនតែមិនខំទេ! បែរប្រមូលគ្នាដេញកាប់ផ្អើលភូមិបង្អួតខ្លួនជាអ្នកខ្លាំង! សាហាវមែន កាប់គ្នាស្ទើររស់ស្ទើរស្លាប់

ក្រុមក្មេងទំនើងងចំនួន ៣នាក់បានប្រេីកាំបិតផ្គាក់ធ្វេីសកម្មភាពជិះម៉ូតូដេញកាប់យុវជន២នាក់បណ្ដាលឱ្យរបួសធ្ងន់និងស្រាលកាលពីវេលាម៉ោងជាង៦ល្ងាចថ្ងៃទី៣ ខែមិថុនាម្សិលមិញនេះ នៅចំណុចខាងលិចការ៉ាសសាំងសំរោង ស្ថិតក្នុងភូមិសំរោង ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។ ក្មេងទំនើងទាំង៣នាក់នេះ ទី១-ឈ្មោះ ផុន រស្មី អាយុ២១ឆ្នាំ មុខរបរ កសិករ រស់នៅភូមិនិគមន៍ ឃុំស្វាយដូនកែវ ស្រុកបាកាន, ទី២-ឈ្មោះ រឹម រឺសាន់ អាយុ២០ឆ្នាំ មុខរបរនិស្សិត រស់នៅភូមិទួលទទឹង ឃុំតាលោ ស្រុកតាលោសែនជ័យ និងទី៣-ឈ្មោះ ប្រុស សំណាង អាយុ១៨ឆ្នាំ...

Read more

បងប្អូនខ្មែរនៅកូរ៉េ នាំគ្នាបង្ហោះសារវីដេអូ អំពាវនាវ ដល់បងប្អូនខ្មែរយើងទៅបោះឆ្នោតឃុំសង្កាត់ជូនគណបក្សប្រជាជនកម្ពុជា

កូរ៉េខាងត្បូង៖ ស្របពេលដែលព្រឹត្តិការណ៍បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នឹងប្រព្រឹត្តទៅនៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ខាងមុខនេះ នៅប្រទេសកម្ពុជា មានបណ្តាបងប្អូនប្រជាពលរដ្ឋ ពលករ-ពលការិនី សិស្ស និស្សិតខ្មែរជាច្រើននៅតាមបណ្តាប្រទេសនានា ដូចជាប្រទេសកូរ៉េខាងត្បូង ជប៉ុន ម៉ាឡេស៊ី និងថៃជាដើម បាននាំគ្នាផលិតជាវីដេអូបង្ហោះតាមបណ្តាញសង្គមហ្វេសប៊ុក ក្នុងគោលបំណងជំរុញឱ្យពុកម៉ែ មាមីង បងប្អូនខ្មែរទាំងអស់ ទៅចូលរួមការបោះឆ្នោតដ៏សំខាន់នេះឱ្យបានគ្រប់ៗគ្នា និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីអាចអនុញ្ញាតឱ្យថ្នាក់ដឹកនាំមូលដ្ឋាននៅតាមឃុំ សង្កាត់របស់គណបក្សប្រជាជនកម្ពុជាអាចបន្តដឹកនាំ និងអភិវឌ្ឍមូលដ្ឋានបានបន្តទៅទៀត។ ខាងក្រោមនេះជាបណ្តាវីដេអូ ដែលក្រុមការងារសារព័ត៌មាន Khmer...

Read more

ឃាតកម្មសម្លាប់ស្ត្រីម្នាក់ដោយកាប់ក្បាលដាច់ចេញពីខ្លួនក្នុងថ្លុកឈាមឡើងគួរខ្លាច ពេលនេះដឹងមូលហេតុពិតនិងព្រមទាំងចាប់បានជនល្មើស

ភ្នំពេញ៖ ពិតជាសាហាវព្រៃផ្សៃមែន នារសៀលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២២នេះ ភ្ញាក់ផ្អើលដោយមានឃាតកម្មសម្លាប់ស្ត្រីម្នាក់ដោយកាប់ក្បាលដាច់ចេញពីខ្លួនក្នុងថ្លុកឈាមឡើងគួរខ្លាច ហើយសមត្ថកិច្ចតាមប្រមាញ់ជនល្មើសបានផងដែរនិងពេលនេះដឹងការពិតមូលហេតុ នៃការសម្លាប់ដោយគ្មានញញើតបែបនេះ។ ករណីនេះជា ឃាតករជាប្ដីដែលបានធ្វើសកម្មភាពអារកកាត់ក្បាលប្រពន្ធរបស់ខ្លួនឲ្យស្លាប់ក្នុងថ្លុកឈាមយ៉ាងសាហាវព្រៃផ្សៃជាងសត្វតិរច្ឆានទៀតនោះ ពេលនេះ ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលជំនាញព្រហ្មទណ្ឌកម្រិតធ្ងន់នៃក្រសួងមហាផ្ទៃ សហការជាមួយស្នងការដ្ឋាននគរបាលខេត្តតាកែវ, អធិការដ្ឋាននគរបាលខណ្ឌទួលគោក និងអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ នៅរសៀលថ្ងៃទី២៨ ខែឧសភា ឆ្នាំ ២០២២នេះ ធ្វើការបង្ក្រាបបានហើយ។ ជនសង្ស័យឈ្មោះ ភួង រដ្ឋា ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរលក់គ្រឿងអេឡិចត្រូនិក មានស្រុកកំណើតនៅខេត្តតាកែវ បច្ចុប្បន្នរស់នៅក្នុងបន្ទប់ជួលលេខ៧ ជាន់ទី១...

Read more

ឃើញទឹកចិត្តប្អូនប្រុស វឿន តុលា ល្អបែបនេះ! លោក ឌី វ៉ាន់ខូវ មិននៅស្ងៀមឡើយសម្រេចចិត្តទៅជួបភ្លាមៗ

ភ្នំពេញ៖ ប្អូនប្រុស វឿន តុលា ដែលជិះកង់កញ្ច្រាស់ហែរបក្សត្រូវគេមើលងាយថាក្រ ល្បីនៅបណ្តាញសង្គមរយៈពេលប៉ុន្មានថ្ងៃនេះ ពេលនេះត្រូវបានជួបមនុស្សចិត្តបុណ្យមកជួយហើយ លើកទឹកចិត្តប្អូនប្រុសម្នាក់នេះ បន្តឆន្ទៈរបស់ខ្លួនទៅមុខទៀត កុំចុះចាញ់។ លោក ឌី វ៉ាន់ខូវ អគ្គនាយកផ្សារ P.Y Mart បានសម្រេចចិត្តធ្វើរឿងល្អមួយដោយកិច្ចការរូមចំណែកគាំទ្រគណបក្សប្រជាជននិងលើកទឹកចិត្តយុវជនកម្ពុជា ក្នុងឆន្ទៈបំរើជាតិនិងគោរពតាមមាគារក្រោមម្លប់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជណាចក្រកម្ពុជា។ លោក ឌី វ៉ាន់ខូវ បានចុះទៅជួបផ្ទាល់នឹងអូនប្រុសដែលតស៊ូជិះកង់កញ្ចាស់ហែរបក្ស ហើយក៏ឆ្លៀតនាំយកជំនួយជាថវិកាបន្តិចបន្តួច ៥០០ដុល្លារ ជូនដល់ប្អូនប្រុស វឿន តុលា...

Read more

ឯកឧត្តម ហ៊ុន ណេង បងប្រុសបង្កើតសម្តេចតេជោ ទទួលមរណៈភាពហើយថ្ងៃនេះ

លោកព្រឹទ្ធាចារ្យ ហ៊ុន ណេង ប្រធានគណៈកម្មការទី៤ នៃរដ្ឋសភា និងជាបងប្រុសរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានទទួលមរណភាព ដោយជំងឺបេះដូង នៅរសៀលថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២នេះ ក្នុងជន្មាយុ៧៣ឆ្នាំ។ នេះបើតាមការបញ្ជាក់របស់ លោក ហ៊ុន ជា ក្មួយប្រុសរបស់ លោក ហ៊ុន ណេង ។ សពរបស់លោក ហ៊ុន ណេង នឹងត្រូវតម្កល់ធ្វើបុណ្យនៅគេហដ្ឋាន ភូមិទី៧...

Read more

ស្រ្តីសហគ្រិនឆ្នើមនិងរូបស្អាតល្បីឈ្មោះម្នាក់ ត្រូវសមត្ថកិច្ចចាប់ខ្លួន ក្រោយជនរងគ្រោះប្តឹងពីបទបោកប្រាស់ជិត១លានដុល្លារ លេងប៉ះចំឧកញ៉ាធំ

ភ្នំពេញ៖ ពិតជាការភ្ញាក់ផ្អើលជាខ្លាំងនៅលើបណ្តាញសង្គមក៏ដូចជាសារព័ត៌មាន ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២២ ដោយស្រ្តីសហគ្រិនឆ្នើ មានទាំំងរូបសម្រស់ស្រស់ស្អាតនិងល្បីឈ្មោះនៅស្រុកខ្មែរ ដែលមានបណ្តាអ្នករកស៊ីនិងអភិកជនជាច្រើនបានស្គាល់នោះ ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន នៅពេលបង្ហាញខ្លួនចេញពីកន្លែងធ្វើការងារ ក្រោមឥទ្ធិពលពាក្យបណ្តឹងរបស់ជនរងគ្រោះម្នាក់បានប្តឹងស្រ្តីរកស៊ីរូបនេះពីបទបោកប្រាស់ជិត១លានដុល្លារ ដោយមិនព្រមទូរទាត់សងម្ចាស់ដើមបណ្តឹង។ ជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីមិនបំពេញកាតព្វកិច្ច ចំពោះឧបករណ៍អាចជួញដូរបាន ត្រូវបានកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវនិងឃាត់ខ្លួន តាមនិតិវិធិផ្លូវច្បាប់ ខណៈជនរងគ្រោះទ្រាំនឹងទង្វើរបស់ជនសង្ស័យមិនបានទៀត ដែលគេចវេសមិនព្រមចូលខ្លួនដោះស្រាយ និងទូរទាត់ប្រាក់ឱ្យគ្រប់ចំនួន។ ជនសង្ស័យដែលពាក់ព័ន្ធករណីមិនបំពេញកាតព្វកិច្ច ចំពោះឧបករណ៍អាចជួញដូរបាន ត្រូវបានកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវនិងឃាត់ខ្លួន ជាសហគ្រិនស្រ្តីម្នាក់វិនិយោគវិស័យអចលនាទ្រព្យដែលមានទំហំៗ ហើយមានកេរ្តិ៍ឈ្មោះល្បី ស្រ្តីខាងលើនេះ...

Read more

ស្គាល់មុខឃាតករដ៏សាហាវព្រៃផ្សៃដែលបាញ់ចំក្បាលនៅកណ្តាលផ្លូវផ្អើលអស់ក្រុងព្រះសីហនុ

(ក្រុងព្រះសីហនុ)៖ ខ្មាំងកាំភ្លើងបាញ់ចំក្បាលដើម្បីសម្លាប់មនុស្សចោលនៅកណ្តាលផ្លូវផ្អើលអស់ក្រុងព្រះសីហនុ ត្រូវសមត្ថកិច្ចចាប់បានហើយ ការពិតជាមន្ត្រីកងរាជអាវុធហត្ថ មូលហេតុដែលអាចឈានដល់ការបាញ់គ្នានោះគឺគ្រាន់តែខឹងរឿងសុីភ្លេម៉ូតូឌឺដងគ្នា ប៉ុណ្ណោះ ក៏កើតជាចិត្តព្រៃផ្សៃយ៉ាងសាហាវ ដកកាំភ្លើងបាញ់សម្លាប់ទៅរួចដែរ។ ឃាតកម្មនេះបានកើតឡើងកាលពីវេលា១២៖៣០នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១ ខែឧសភា ឆ្នាំ២០២២នេះ មានករណីផ្ទះអាវុធមួយគ្រាប់ បណ្តាលឲ្យពលរដ្ឋខ្មែរម្នាក់ ដេកស្លាប់ក្នុងថ្លុកឈាម នៅចំណុចរង្វង់មូលតោ២ ក្នុងភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ។ យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញម៉ូតូ២គ្រឿង ជិះសុីភ្លេតរដាក់គ្នាទៅវិញទៅមក នៅតាមបណ្តោយផ្លូវ២ធ្នូ(ផ្លូវកន្ទុយនាគ)លុះមកដល់ចំណុចរង្វង់មូលតោរពី ម៉ូតូទាំងពីគ្រឿងឈប់នៅក្លែងកើតហេតុ រួចទាស់សំដីគ្នាបន្តិចបន្តួច ទំនងជាខឹងរឿងសុីភ្លេម៉ូតូឌឺដងដាក់គ្នា រួចជនដៃដល់រូបនោះក៏បានវាយមកលើជនរងគ្រោះហើយបានបើកកែបម៉ូតូយកកាំភ្លើងមកវាយទៅលើភាគីជនរងគ្រោះបែកក្បាលម្នាក់ រួចបាញ់ជនរងគ្រោះបណ្ដាលឱ្យស្លាប់ក្នុងថ្លុកឈាម ហើយជនបង្កឃើញបែបនេះក៏បានជិះម៉ូតូរត់គេចខ្លួនបាត់ស្រមោលតែម្តង ។...

Read more
Page 19 of 28 1 18 19 20 28
Plugin Install : Widget Tab Post needs JNews - View Counter to be installed
  • Trending
  • Comments
  • Latest
error: Content is protected !!