(ភ្នំពេញ)៖ កាលពីពេលថ្មីៗនេះ មានករណីប្រើអំពើហឹង្សា វាយដំ ជេរប្រមាថ គម្រាមបាញ់សម្លាប់មួយ ដោយបុរសជាស្វាមី ដែលគេស្គាល់យ៉ាងច្បាស់ថា ជានាយប៉ុស្តិ៍នគរបាលការពារព្រំដែនបឹងជ្រោង បានប្រើហឹង្សាយ៉ាងធ្ងន់ធ្ងរជាច្រើនលើកច្រើនសារ ទៅលើភរិយា មិនតែប៉ុណ្ណោះថែមទាំងគម្រាមសម្លាប់សម្លាប់ភរិយានិងកូនថែមទៀត។ រៀបរាប់ទាំងទឹកភ្នែកនិងអារម្មណ៍ភ័យខ្លាចផងនោះ អ្នកស្រី អ៊ុំ ឡានី បានប្រាប់អ្នកសារព័ត៌មានឲ្យដឹងថា ច្រើនឆ្នាំហើយដែលអ្នកស្រី បានរងអំពើហឹង្សាពីស្វាមី មានទាំងវាយដំ ពេលខ្លះធ្ងន់ធ្ងរស្ទើរតែស្លាប់ ជេរប្រមាថ និងគម្រាមសម្លាប់ច្រើនដងហើយ រឿងរ៉ាវដែលអ្នកស្រីជួបវាធ្វើឲ្យអារម្មណ៍ អ្នកស្រីតក់ស្លុត មិនហ៊ានតតាំង ឬប្រាប់ទៅមនុស្សជុំវិញខ្លួនឲ្យជួយទេ បានត្រឹមរស់នៅទាំងភ័យខ្លាច ឈឺចាប់ អារម្មណ៍មួយទាល់តែអ្នកបានជួបផ្ទាល់ទើបដឹងថា...
Read moreភ្នំពេញ៖ ហេតុការណ៍ទំនាស់សម្តីបានកើតដោយសារតែរថយន្តមួយគ្រឿងបានបើកមកដល់ចំផ្ទះគេ ដែលមានប្រជាពលរដ្ឋនៅឈរច្រើនគ្នាហើយ រថយន្តមួយនេះបានបើកហ្វាភ្លើងរថយន្តខ្លាំងមិនបង្អន់ឡើយ បង្កឱ្យហ្វាចាំភ្នែកខ្លាំង ទើបអ្នកភូមិនាំគ្នាស្រែកថាឱ្យម្ចាស់រថយន្ត។ ប៉ុន្តែម្ចាស់រថយន្តខាងលើនេះ បានច្រឡោនិងខឹងសម្បាយ៉ាងខ្លាំងរហូតដល់កើតជាជម្លោះទាស់គ្នាជេរប្រមាថដល់អ្នកភូមិ ដោយមានស្រែកគំរាមរកទាញកំភ្លើងបាញ់ផងដែរ។ នេះបើយោងតាមការបញ្ជាក់ក្នុងវិឌីអូរបស់គណនីហ្វេសប៊ុកឈ្មោះថា Makara FT Kem។ ជម្លោះរកស្រែកគំរាមរកទាញកាំភ្លើងបាញ់អ្នកភូមិកើតចេញពីរឿងបើកភ្លើងហ្វាឡានខ្លាំងនេះ ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣៕ https://youtu.be/a2a2_1tqkJA
Read moreខេត្តបន្ទាយមានជ័យ ៖ កូនជាងបាញ់ថ្នាំម្នាក់បានលួចរថយន្តចេញពីការ៉ាសមួយគ្រឿងម៉ាករ៉ង់រ៉ូវែរចេញពីរាជធានីភ្នំពេញ មកឈប់ចាក់សាំងនៅចំណុចស្រុកព្រៈនេត្រព្រៈ តែអត់លុយឱ្យគេក៏បើករថយន្តរត់ តែត្រូវសមត្ថកិច្ចចាប់បាន កាលពីរសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣ ស្ថិតនៅឃុំរហាល ស្រុកព្រៈនេត្រព្រៈ ខេត្តបន្ទាយមានជ័យ ។ ប្រភពបានឱ្យដឹងថា ជនសង្ស័យឈ្មោះ ទូ គីម អាយុ៣៣ឆ្នាំ រស់នៅភូមិ១៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ ជាមួយវត្ថុតាងរថយន្តមួយគ្រឿងម៉ាក RANGE ROVER ដែលពាក់ផ្លាក់លេខភ្នំពេញ 2BT-5818។ មុនពេលឃាត់ខ្លួនជនសង្ស័យនេះបាន ដោយសារតែរថយន្តអស់សាំង ហើយជននេះបើកចូលចាក់សាំងនៅការ៉ាស់មួយកន្លែងក្នុងឃុំរហាល...
Read moreភ្នំពេញ៖ កាលពីថ្ងៃទី ៦ ខែមេសា ឆ្នាំ២០២៣ ក្រុមហ៊ុនឈានមុខគេផ្នែកសម្រស់ ស្បែក និងការព្យាបាលថែទាំរូបរាងកាយលំដាប់ពិភពលោកប្រចាំនៅប្រទេសថៃ មានឈ្មោះថា អាប៉ិក្ស ប្រ៉ូហ្វោន ប៊ីយូធី (Apex Profound Beauty) បានធ្វើដំណើរទស្សនកិច្ចមកកាន់ប្រទេសកម្ពុជា ដោយមានការទទួលស្វាគមន៍ និងយកចិត្តទុកដាក់ពីក្រុមការងាររបស់ហាងថែរក្សាសម្ភស្ស Natural Beauty Lounge ប្រចាំទីក្រុងភ្នំពេញ និងការទទួលរាក់ទាក់ពីលោកស្រី រស់ ឡុងម៉ាឡែន ប្រធានផ្នែកទីផ្សារនៃស្ថានីយវិទ្យុ និងទូរទស្សន៍កងយោពលខេមរភូមិន្ទប៉ុស្តិ៍លេខ៥ ដោយក្តីសោមនស្សរីករាយ។ ការអញ្ជើញមករបស់ស្ថាបនិក និងនាយកប្រតិបត្តិរបស់មជ្ឈមណ្ឌលវេជ្ជសាស្ត្រ...
Read moreខេត្តមណ្ឌលគិរី÷ សកម្មភាពដឹកឈើចេញពីតំបន់ព្រៃអភិរក្សកែវសីមានៅតែកើតមានជាបន្តបន្ទាប់ តាមរយៈម៉ូតូនិងរថយន្ត។ គ្រប់ច្រកចេញសុទ្ធតែមានដំណើរការនៃការដឹកឈើចេញយ៉ាងស្ងៀមស្ងាត់ បន្ទាប់ពីពួកគេបានបង់លុយឲ្យក្រុមមន្ត្រីនៃតំបន់អភិរក្សកែវសីមា។ ប្រភពបានឲ្យដឹងថា តូចស៊ីតាមតូចធំស៊ីតាមធំ ទៅតាមតួនាទីនៃមន្ត្រីដែនអភិរក្សកែវសីមាជាមួយនឹងពួកឈ្មួញរកស៊ីដឹកឈើ។ តំបន់អភិរក្សកែវសីមា គ្របដណ្ដប់លើស្រុកកែវសីមាទាំងមូលនិងផ្នែកខ្លះនៃស្រុកអូរាំង។ ចាប់ពីស្រុកអូរាំងនៃស្នាក់ការបរិស្ថានអូរាំងក៏ដូចជាស្នាក់ការបរិស្ថានរកាថ្មីគឺមានរថយន្តដឹកឈើចេញឆ្លងកាត់មុខស្នាក់ការនោះជារៀងរាល់យប់។ ឈ្មួញសំខាន់ៗដឹកឈើតាមរថយន្តសាំយ៉ុង,រថយន្តកាមរីបាឡែននិងរថយន្តធុនត្រា ។នៅស្នាក់ការរកាថ្មី ពួកឈ្មួញដឹកឈើឆ្លងកាត់មុខទីស្នាក់ការតែ ម្ដង។ នៅទីនេះមានឈ្មួញម្នាក់ដឹកឈើផ្ដាច់មុខគឺលោកលីន ដែលធ្វើសកម្មភាពជាប្រចាំរាល់យប់។ ពួកគេដឹក ឈើតាមរថយន្តសាំយ៉ុងកាត់ក្បែររបងវត្តឆ្ពោះមកស្រុកកែវសីមា ។ នៅច្រកអណ្ដូងក្រឡឹងជាប់របងស្នាក់ការបរិស្ថានអូរាំងក៏មានសកម្មភាពដឹកឈើចេញជារៀងរាល់យប់ដែរ។ នៅទីនោះគឺមានឈ្មួញម្នាក់មិនប្រាប់ឈ្មោះដល់អ្នកកាសែតដែលធ្វើសកម្មភាពជាប្រចាំ ដោយបានបង់សួយសារជូនមន្ត្រីបរិស្ថាននៅទី នោះតាមលទ្ធភាពជាក់ស្ដែង ប៉ុន្តែឈ្មួញរូបនេះអះអាងថា បានបង់ប្រាក់ជូនលោកនាយក ដែនជម្រកសត្វ ព្រៃកែវសីមាប្រចាំខែ។ ឈ្មួញម្នាក់នេះមិនប្រាប់ថា តើនាយកដែនជម្រកសត្វព្រៃកែវសីមាជានរណានិងបង់ប្រាក់ប៉ុន្មាននោះទេក្នុងមួយខែៗ។យ៉ាង...
Read moreភ្នំពេញ៖ ក្រោយទទួលដំណឹងពីអាជ្ញាធរភូមិអង្គរទ្រេតខេត្តព្រៃវែងហើយ ស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៥រៀបចំអំណោយជាថ្នាំំពេទ្យសម្រាប់ការដោះស្រាយទុក្ខលំបាកបឋមរបស់ព្រះសង្ឃ, លោកគ្រូអ្នកគ្រូ និង អាជ្ញាធរ បានចុះជួយដោយផ្ទាល់ ក្នុងភូមិអង្គរទ្រេត ឃុំអង្គរទ្រេត ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣។ បើទោះបីជាមានចម្ងាយឆ្ងាយពីរាជធានីភ្នំពេញយ៉ាងណាក្តី ប៉ុន្តែសម្រាប់ទឹកចិត្តចងចាំក្នុងការជួយដល់អ្នកអត់ ខ្វះខាត ដែលជួបទុក្ខលំបាក គឺមិនភ្លេចឡើយពីលោកបណ្ឌិត សុប៉ាឆៃ វិរៈភូជុង្គ អគ្គនាយកស្ថានីយទូរទស្សន៍លេខ៥ ដែលនេះជាបុព្វហេតុក្រុមការងារនិងថ្នាក់ដឹកនាំ ចុះទៅចែកអំណោយដោយផ្ទាល់ក្នុងជួយដល់ សាលារៀន, វត្តអារាម, ប៉ុស្តិ៍នគរបាល ក៏ដូចជាមណ្ឌលសុខភាព។ លោក ហួង...
Read moreភ្នំពេញ៖ ឃាតកម្មសម្លាប់មនុស្សដែលកើតចេញពីបុរសវ័យចំណាស់ ស្រលាញ់ប្រពន្ធខ្លាំងពេក កើតចិត្តប្រចណ្ឌឥតឈប់ឈរ រហូតដាច់សម្លាប់ប្រពន្ធនោះ វាសនាចុងក្រោយគឺប្តីត្រូវសមត្ថកិច្ចចាប់ខ្លួន ត្រៀមបញ្ជូលឡើងតុលាការ រីឯជីវិតដ៏កំសត់មួយទៀតគឺកូនស្រីត្រូវក្លាយក្មេងកំព្រា។ ហាក់បីដូចជាបទចម្រៀងដែលគេច្រៀងមានចំណងជើងថា “លេបបាន ខ្ជាក់បាន” ព្រោះតែពាក្យថាស្រលាញ់ខ្លាំងបុរសចំណាស់ជាប្តី បែរជាដាច់ចិត្តសម្លាប់ប្រពន្ធខ្លួនដោយសារឿងរ៉ាវកើតចេញពីការប្រចណ្ឌ។ បុរសវ័យចំណាស់ ដែលស្នេហ៍ប្រពន្ធយ៉ាងខ្លាំងស្ទើរតែចង់លេបប្រពន្ធចូលក្នុងខ្លួន បើអាចលេបបាន តែមិនអាចលេបបាននោះ ក៏ដាច់ចិត្តសម្លាប់ប្រពន្ធជាទីស្រលាញ់ដោយដៃប្តីផ្ទាល់ ចុងក្រោយត្រូវសមត្ថកិច្ចចាប់ខ្លួនបានសម្រេចក្នុងទឹកដីថៃហើយ ក៏បញ្ជូលខ្លួនមកកម្ពុជា កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៣។ សមត្ថកិច្ចបានបញ្ជាក់ថា ស្ត្រីជាប្រពន្ធបានស្លាប់មានឈ្មោះ កែវ ស្រីមុំ ភេទស្រី អាយុ៣៨ឆ្នាំ មុខរបរបើកសាឡន...
Read moreភ្នំពេញ ៖ ឃាតកម្មសម្លាប់ប្រពន្ធរបស់ខ្លួនឯងមួយបានកើតឡើង បង្កការភ្ញាក់ផ្អើលជាខ្លាំងដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ច ខណៈឃាតករជាប្តីជាបុរសចំណាស់ម្នាក់ដែលគេស្គាល់ជាថា ជាអណិកជនខ្មែរអាមេរិក។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ នៅផ្ទះលេខ A11 ផ្លូវបេតុង ភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិសែនជ័យ ។ ករណីឃាតកម្មប្តីសម្លាប់ប្រពន្ធត្រូវបានសង្ស័យថាកើតឡើង ដោយយសារតែភ្លើងប្រច័ណ្ឌ បុរសវ័យចំណាស់ជាប្តីបានយកខ្សែភ្លើងឆក់ស្ត្រីជាប្រពន្ធបណ្តាលឱ្យស្លាប់ បន្ទាប់មកក៏សម្លាប់រួចបម្រុងដឹកសពចេញពីក្នុងផ្ទះ ប៉ុន្តែត្រូវបានប្រជាពលរដ្ឋដឹងទាន់បែកការណ៍ បុរសជាប្តីបានជិះម៉ូតូគេចខ្លួនទៅបាត់។ សមត្ថកិច្ចបានបញ្ជាក់ថា ស្ត្រីជាប្រពន្ធបានស្លាប់មានឈ្មោះ កែវ ស្រីមុំ ភេទស្រី អាយុ៣៨ឆ្នាំ...
Read moreខេត្តសៀមរាប ៖ បុរសអាយុ៥២ឆ្នាំម្នាក់ដែលត្រូវជាជីតា ព្រោះតែខឹងជាមួយនឹងចៅដែលលូកព្រីភ្លើង ក៏ចាប់វា.យ នឹងកា.ច់.ក បណ្តាលឱ្យស្លា.ប់បាត់បង់ជីវិតតែម្តង រួចយកក៏ស.ពទៅប្លុងចោលនៅក្នុងស្រះទឹក រួចត្រឡប់មកផ្ទះវិញធ្វើព្រងើយ ហើយត្រូវបានកម្លាំងនគរបាល ការិយាល័យជំនាញយកមកសួរនាំ រហូតឈានដល់ឃាត់ខ្លួនបញ្ជូនទៅកាន់តុលាការខេត្តសៀមរាប ដើម្បីចាត់ការបន្តតាមនីតិវិធី។ បើតាមលោកឧត្តមសេនីយ៍ ភឹង ចិន្តា រ៉េត ស្នងការរងនគរបាលទទួលផែនបទល្មើសព្រហ្ម នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានប្រាប់ថា ជនសង្ស័យខាងលើមានឈ្មោះ ថ្ម ក្រាក់ ភេទប្រុស អាយុ៥២ឆ្នាំ មានទីកន្លែងកំណើត និងទីលំនៅបច្ចុប្បន្ននៅភូមិជ្រាស់ ឃុំល្វា ស្រុកពួក ខេត្តសៀមរាប...
Read moreភ្នំពេញ ៖ បន្ទាប់ពីឃើញបុរសម្នាក់ ដៃម្ខាងកាន់ផ្កា១បាច់ពណ៌ក្រហម នឹងដៃម្ខាងទៀតកាន់ឡាន ដែលកំពុងបើកធ្លាក់ទឹក ចំថ្ងៃ ទិវានៃក្តីស្រឡាញ់ ១៤កុម្ភ: ក៏មានអ្នកនិយមលេងតាមបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក បានយករូបទាំងនោះទៅផុស ក្នុងន័យល្អទេ ! ខ្លះសរសេរថា, ប៉ុណ្ណឹងហើយ គិតថាបងមិនស្មោះនឹងភរិយាមែន ? អ្នកខ្លះទៀតសរសេរថា, ដើម្បីក្តីស្រឡាញ់ ប្តីបើកបរឡានទាំងប្រញាប់ប្រញាល់ ក៏ធ្លាក់ទឹក ខកយកផ្កាជូនភរិយាជាទីស្រឡាញ់ ! ។ សូមបញ្ជាក់ថា, នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ មានមហាជនអ្នកប្រើប្រាស់បណ្តាញសង្គមបាននាំគ្នាផ្ទុះការ ភ្ញាក់ផ្អើលផង...
Read more