Entertainment

ទទួលគាំទ្រនិងសរសើរពីមហាជន សម្រាប់ការបង្ហាញខ្លួននិងប្រកាសសមាភាពទាំំង២៥ខេត្តក្រុង MISS GRAND CAMBODIA 2023

ភ្នំពេញ៖ កាលល្ងាចថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៣ កម្មវិធីការប្រកួតបវរកញ្ញាលំដាប់ជួរមុខរបស់កម្ពុជា MISS GRAND CAMBODIA បានចាប់ផ្តើមដំណើរកម្មវិធីរបស់ខ្លួនដោយរៀបចំនៅសណ្ឋាគារ SUN & MOON, Riverside Hotel យ៉ាងល្អនូវពិធីប្រកាសបេក្ខភាពទាំំង២៥ខេត្តក្រុងនៃកម្ពុជា ក្រោយបានជ្រើសរើសជម្រុះអ្នកបានដាក់ចាប់តាំងពីដើមឆ្នាំមក។ គ្រាន់តែកម្មវិធីប្រកាសបេក្ខភាព២៥រូបតំណាងខេត្តក្រុងកម្ពុជា ត្រឹមតែរៀបចំលក្ខណៈតូចប៉ុណ្ណោះ ប៉ុន្តែបែរជាត្រូវបានមហាជននិអ្នកគាំទ្រវាយតម្លៃយ៉ាងខ្ពស់ និងដាក់ពិន្ទុថា ល្អ ល្អមែនទែន ស្ទើរតែខុសពីរាល់ដង។ ទម្រង់ការរៀបចំបេក្ខភាពចូលមកបង្ហាញភាព ក៏ល្អ ហើយបេក្ខភាពនីមួយៗ ឆ្នាំនេះបានឡើងថ្លែងពាក្យស្លោក ប្រចាំខេត្តតំណាងនីមួយៗរបស់ខ្លួន ធ្វើឱ្យមហាជនស្ទើរទូរទាំងប្រទេសកម្ពុជា ពេញចិត្តយ៉ាងខ្លាំង។...

Read more

តារាថៃល្បីក្នុងរឿងភាគរបស់ទូរទស្សន៍លេខ៧ទាំង៤នឹងដល់កម្ពុជាដើម្បីជួបអ្នកគាំទ្រប្រកាសដំណឹងល្អជូនដល់ប្រជាពលរដ្ឋខ្មែរយើង

ប្រាកដជាកក្រើកជាមិនខានឡើយ ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ ខាងមុខនេះ តារាសម្តែងល្បីក្នុងរឿងភាគថៃរបស់ប៉ុស្តិ៍លេខ៧ ចំនួន៤ដួងនឹងមកដល់កម្ពុជាដើម្បីជួបអ្នកគាំទ្ររបស់ខ្លួន ដើម្បីធ្វើការប្រកាសដំណឹងល្អ ជូនដល់ប្រជាពលរដ្ឋខ្មែរយើង ដែលស្រលាញ់និយមមើលរឿងភាគរបស់ស្ថានីយទូរទស្សន៍លេខ៧។ តារាថៃល្បីក្នុងរឿងភាគរបស់ទូរទស្សន៍លេខ៧ទាំង៤នេះ នឹងដល់កម្ពុជានាថ្ងៃទី២២ឧសភាខាងមុខនេះ ដោយបង្កើតជុំសប្បាយនិងថតរូបជុំគ្នាជាមួយពលរដ្ឋខ្មែរយើង ហើយកម្មវិធីនឹងត្រៀមរៀបចំទទួលនៅបន្ទប់ Grandball Room សណ្ឋាគារសូហ្វីតែផូគៀត្រា ជាប់នឹងផ្សារទំនើបអ៊ីអន១។ https://youtu.be/So87ddsWe8U

Read more

កក្រើកជាថ្មី! ជាផលិតផលអ្វី បានជាហ៊ានចំណាយលុយច្រើនសន្ធឹកយកតារាល្បី សាន កុសុមៈ ជាទូតសុឆន្ទៈ? (ចុចអានបន្ត)

ភ្នំពេញ៖ កាលពីថ្មីៗកន្លងមកនេះ ពិតជាអស្ចារ្យនិងកក្រើកដល់បណ្តាអ្នកគាំទ្រនិងមហាជនព្រោះតែ លោកស្រី អ៊ឹម សុគន្ធា អគ្គនាយិកាក្រុមហ៊ុនគ្រឿងសម្អាងដ៏ធំនៅកម្ពុជា HK7 បានរៀបចំកម្មវិធីដ៏ធំមួយនៅចំកណ្តាលផ្សារទំនើបអ៊ីអន២ ជាមួយការប្រកាសរឿងល្អដោយមិននឹកស្មានឡើយ ចំពោះការលើកតម្កើនតំណែងថ្មីមួយសម្រាប់តារាសម្តែង សាន កុសុមៈ ដែលតារាស្រីល្បីមានមហាជនស្គាល់ជាច្រើន។ អ្វីដែលជាចំណុចពិសេសនោះលោកស្រី អ៊ឹម សុគន្ធា អគ្គនាយិកាក្រុមហ៊ុនគ្រឿងសម្អាងដ៏ធំនៅកម្ពុជា HK7 បាននាំចូលផលិតផលថ្មីរបស់ខ្លួន ហើយហ៊ានចំណាយថវិកាយ៉ាងច្រើនសន្ធឹកដែលតាមការបង្ហើបរាប់សិបម៉ឺនដុល្លារ ក្នុងយកតារាសម្តែងស្រីដ៏ល្បីប្រចាំកម្ពុជាកញ្ញា សាន កុសុមៈ ដើម្បីឱ្យក្លាយជាទូតសុឆន្ទៈតំណាងផលិតផលថ្មីនោះ។ ថាតើជាផលិតផលអ្វី បានជាលោកស្រី អ៊ឹម សុគន្ធា អគ្គនាយិកាក្រុមហ៊ុនគ្រឿងសម្អាងដ៏ធំនៅកម្ពុជា...

Read more

តារាសម្តែងល្បីជួរនៅកម្ពុជាលោក បញ្ញា សិទ្ធ ថាលោកពិតធ្លាក់ខ្លួនខ្លាំងមែន ព្រោះម្តាយឈឺធ្ងន់លោករកលុយមិនឃើញទេ សម្រាប់ព្យាបាលម្តាយ

ជាតារាល្បីលំដាប់ជួរមុខនៅកម្ពុជា ប៉ុន្តែជីវិតរបស់់លោកមិនសមប្រកបឡើង ឡើងហើយធ្លាក់ចុះវិញ ទាំងខ្លួនលោកខំប្រឹងប្រែងក្នុងអាជីពសិល្បៈស្ទើរតែជិត១៥ឆ្នាំទៅហើយ ប៉ុន្តែស្ថានភាពជីវិតនិងគ្រួសារនៅតែជួបទុក្ខលំបាក។ បើទោះបីជាលោកខំប្រឹងធ្វើការងារទាំងថ្ងៃទាំងយប់ ដើម្បីចិញ្ចឹមឪពុកម្តាយចាស់ៗរបស់លោក យ៉ាងណាក្តីក៏មិនទាន់រកសុខឃើញឡើយ ខណៈអ្នកមានគុណរបស់លោក កំពុងធ្លាក់ខ្លួនឈឺ ហើយឪពុកលោកក៏ជាអតីតយោធិនពិការផងដែរ។ លោក បញ្ញា សិទ្ធ ក្រោយអស់ជម្រើសនិងកំពុងជួបទុក្ខខ្លាំងគ្មានលទ្ធភាពរកលុយរាប់សិបម៉ឺនដុល្លារដើម្បីព្យាបាលម្តាយនោះ បានធ្វើបង្ហោះសារនិងព្រមទម្លាយការពិតនៃស្ថានភាពម្តាយរបស់លោកខ្លួនធ្លាក់ឈឺធ្ងន់ធ្ងរដោយតម្រូវរកលុយវះកាត់ ជម្ងឺគ្រោះក្នុងតម្រង់នោម និងគ្រោះក្នុងពោះវៀន ដែលជម្ងឺចំបង។ អ្វីដែលលោកកំពុងបារម្ភនោះ ស្ថានភាពរបស់លោកម្តាយរាល់ថ្ងៃនេះ គឺមានជម្ងឺប្រចាំកាយស្រាប់ហើយដូចជា ទឹកនោមផ្អែម និងឈឺសន្លាក់ ទៀត ។ ហេតុដូច្នេះដែលនាំឱ្យលោកខ្វះខាត ខ្វះមុខ ក្រោយព្រោះចំបាច់តម្រូវចំណាយច្រើនទៅលើម្តាយ។ លោក...

Read more

The Queen Nail រៀបចំមហាព្រឹត្តិការណ៍មួយឱ្យកក្រើកនិងបង្ហាភាព អស្ចារ្យពីការរីកចម្រើនវិស័យសម្រស់នៅកម្ពុជា

ភ្នំពេញ៖ កម្ពុជាបានក្លាយជាម្ចាស់ផ្ទះក្នុងព្រឹត្តិការណ៍ប្រគួតផ្នែករចនាក្រចក សក់ និងចិញ្ចើមអន្តរជាតិ មួយដែលមានឈ្មោះថា The Kingdom Beauty Crown ។ ការប្រគួតមិនត្រឹមតែអាចស្វែងរកម្ចាស់ជ័យលាភី ឃើញប៉ុណ្ណោះទេ ប៉ុន្តែវាត្រូវបានគេចាត់ទុកថាជាវេទិការប្រមូលផ្តុំអ្នកជំនាញផ្នែកសម្ផស្ស ចូលរួមចំណែកលើកកម្ពស់វិស័យអប់រំផ្នែកសម្រស់ និងបានឆ្លុះបញ្ចាំងពីការរីកចម្រើនខ្លាំងលើវិស័យសម្រស់នៅកម្ពុជាផងដែរ។ កម្មវិធីបានបញ្ចប់ដោយជោគជ័យជាមួយផ្លែផ្កាយ៉ាងត្រចេះត្រចង់គួរជាទីមោទនៈកាលពីថ្ងៃទី០១ ខែមេសាឆ្នាំ ២០២៣នេះនៅសណ្ឋាគារសុខាភ្នំពេញ។ លោកស្រី យី វួចជូ នាយិការ សាលាសិល្បៈរចនា ក្រចក The Queen Nail បានបញ្ជាក់ថាព្រឹត្តិការណ៍នេះមានការចូលរួមពីបេក្ខភាពប្រគួតប្រមាណជាង៣០០នាក់ ក្រោមការដាក់ពិន្ទុពីគណកម្មការមកពីបណ្តាប្រទេសនានាប្រមាណជាង១០ប្រទេសផងដែរ។ លោកស្រីបានបង្ហាញពីអារម្មណ៍មោទកភាពដែលកម្ពុជាអាចក្លាយជាម្ចាស់ផ្ទះនៃកម្មវិធីទ្រង់ទ្រាយអន្តរជាតិ...

Read more

ប្រធានធំទូរទស្សន៍លេខ៥៖ មិនចំពោះតែអ្នកមាន ឬ អ្នកក្រទេ គឺមិនអាចយកអ្វីទៅបានសូម្បី តែលុយមួយរយរៀល (ហេតុអ្វីនិយាយបែបនេះ?)

ភ្នំពេញ ៖ លោកបណ្ឌិត ស៊ូភើឆៃ វីរះពុជុង នាយកប្រតិបត្តិនៃទូរទស្សន៍ប៉ុស្តិ៍លេខ៥ បានចូលរួមធ្វើជាវាគ្មិន ផ្តល់មតិយោបល់ និងគំនិតទូន្មាន ល្អៗ ពីការកំណត់គោលដៅក្នុងការសិក្សារៀនសូត្រ និងការសន្សំនូវបុណ្យកុសល ដល់មាតាបិតា និងសិស្សានុសិស្ស មកពីអង្គការភាពញញឹមនៃកុមារ PSE នាថ្ងៃអាទិត្យ ទី២ ខែមេសា ឆ្នាំ២០២៣ នៅវត្តនិគ្រោធវ័ន (គល់ទទឹង) ភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានី ភ្នំពេញ។ វាគ្មិនកិត្តិយស លោកបណ្ឌិត ស៊ូភើឆៃ...

Read more

មិនទាន់ចេញបទពេញផងគឺផ្ទុះការគាំទ្រនិងសរសើរទៅហើយ! Trailer បទ “ស្រឡាញ់អ្វីដែលខ្មែរមាន”

ភ្នំពេញ ៖ Trailer បទ «ស្រឡាញ់អ្វីដែលខ្មែរមាន» ជាស្នាដៃប្រវត្តិសាស្ត្ររបស់ផលិតកម្ម Galaxy Navatra ដែលមានកំពូលតារាចម្រៀង៤ដួងច្រៀងរួមគ្នា និងកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងពីប្រជាជនខ្មែរ។ ផលិតកម្មយក្ស Galaxy Navatra របស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានបញ្ចេញ Trailer បទ «ស្រឡាញ់អ្វីដែលខ្មែរមាន» ជាស្នាដៃប្រវត្តិសាស្ត្ររបស់ផលិតកម្ម Galaxy Navatra រយៈពេលជាង២នាទី នៃបទចម្រៀងប្រវត្តិសាស្ត្រ «ស្រលាញ់អ្វីដែលខ្មែរ» កំពុងធ្វើអោយមហាជន រួមទាំងប្រជាពលរដ្ឋខ្មែរ ទាំងនៅក្នុងប្រទេស និងក្រៅប្រទេស...

Read more

លោកជំទាវ ឧកញ៉ា ម៉ែន ចិន្តា ពិតជាស្ត្រីខ្លាំងម្នាក់ប្រកបដោយភាពតស៊ូមិនធម្មតា ក្រោយពីលោកជំទាវលាតត្រដាងពីជីវិតតស៊ូនៅប្រទេសកូរ៉េ

(ភ្នំពេញ) ៖ នៅក្នុងឪកាសបុណ្យទិវាសិទ្ធនារីអន្តរជាតិ កន្លងទៅកាលពីពេលថ្មីៗនេះ គេបានឃើញវត្តមានលោកជំទាវចិត្តធម៌ ម៉ែន ចិន្តា បានបង្ហាញវត្តមាន នៅក្នុងកិច្ចសម្ភាសន៍ ១របស់ ក្រសួងកិច្ចការនារី ដោយសារតែក្រសួងបានសម្លឹងឃើញពីការតស៊ូ ជំនះឧបសគ្គ ជាច្រើន រហូតដល់វិវត្តន៍ខ្លួនក្លាយជាស្ត្រីរឹងមាំ ពូកែ និងជាស្ត្រីម្នាក់ដែលទទួលបានជោគជ័យនោះ ខាងផេករបស់ក្រសួងក៏បានសម្ភាសន៍លោកជំទាវ ដើម្បីជាការចែករំលែកបទពិសោធន៍ ទៅដល់ស្ត្រីជាច្រើនទៀត អាចយកធ្វើជាគំរូ។ អ្វីដែលធ្វើឲ្យមហាជន ជាពិសេសស្ត្រីជាច្រើនក្តុកក្តួល និងកោតសរសើរពីជីវិតតស៊ូរបស់លោកជំទាវនោះគឺ លោកជំទាវបានរៀបរាប់ពីជីវិតខ្លះៗ ដោយសារតែជីវភាព គ្រួសារក្រីក្រ និងត្រូវបានគេមើលងាយ ដោយសារតែគ្រួសារលោកជំទាវមិនមានទ្រព្យ រស់នៅពិបាកខ្វះមុខខ្វះក្រោយ...

Read more

ឆ្នាំ២០២៣ TV5 ប្រកាសតៀមនាំមុខគេទៀត លើវិស័យប្រដាល់និងរឿងភាគ ជាពិសេសនាទីកំប្លែងចៅលោកតា

ភ្នំពេញ៖ ស្ថានីយទូរទស្សន៍លេខ៥ដែលជាទូរទស្សន៍បំរើជូនប្រជាពលរដ្ឋនិងសេនាធិការមួយររបស់កងយោធពលខេមរៈភូមិន្ទ បានរៀបចំកម្មវិធីជប់លៀងអបអរដំណាច់ឆ្នាំ២០២២ ចូលឆ្នាំ២០២៣ ដោយមានការអញ្ជើញដល់បណ្តាថ្នាក់ដឹកនាំក្នុងរាជរដ្ឋាភិបាល អង្គទូត អភិកជនមកពីវិស័យមុខជំនួញជាច្រើន ព្រមទាំងបណ្តាសិល្បៈករតារាល្បីៗនិងក្រុមសារព័ត៌មានជាច្រើនស្ថាប័ន សម្រាប់អបអរនូវសមិទ្ធផលនិងស្នាដៃថ្មីចំនួនធំៗរបស់ស្ថានីយទូរទស្សន៍លេខ៥ សម្រាប់ឆ្នាំ២០២៣។ អ្នកនាង រស់ ឡុងម៉ាឡែន ប្រធានទីផ្សារនិងទំនាក់ទំនងនៃស្ថានីយទូរទស្សន៍លេខ៥ បានថ្លែងឱ្យដឹងថា សម្រាប់ឆ្នាំថ្មី២០២៣នេះ TV5 ដាក់ផែនការណ៍ក័ដូចជាសម្រេចនូវកម្មវិធីមានដូចជា ការប្រកួតប្រដាល់ KHMER FIGHT ក្នុងមួយឆ្នាំធ្វើពីរដង, ថ្មីៗនេះទទួលបានសិទ្ធជាផ្លូវការក្នុងផ្សព្វផ្សាយផ្ទាល់ការប្រកួតបាល់ទាត់ទាំងកំពូលលីគនិងលីគធម្មតាទាំងអស់របស់កម្ពុជា និងចុងក្រោយថ្មីៗនេះ គឺសម្រេចបានស្នាដៃថ្មីកម្មវិធីកំប្លែងថ្មីដោយមានវត្តមានក្រុមកំប្លែងរបស់លោកតាវិចទ័របានមកសម្តែងផ្លូវការនៅ TV5 ចាក់ផ្សាយរាល់ថ្ងៃសៅរ៍។ តំណាងស្ថានីយទូរទស្សន៍មួយនេះ អ្នកនាង រស់...

Read more

មានអ្នកជំនាញពីររូប ហ៊ានទម្លាយរឿងពិតពីក្រោយខ្នងលោកជំទាវ ដួង ចន្ទ ហៅ យាយតយ មូលហេតុអ្វីបានជាល្បីថា ស្អាតលើសម្ចាស់កម្មវិធីគ្រប់ពេល

ភ្នំពេញ៖ ទស្សនិកជន ពិសេសអ្នកនិយមលេងបណ្តាញសង្គមនានាពិតជាធ្លាប់បានស្គាល់ លោកជំទាវដួង ចន្ទ ហៅយាយតយដែលនិយមសម្តែងវីដេអូបែបកំប្លុកកំប្លែង ។ មិនតែប៉ុណ្ណោះអ្វីដែលគេចាប់អារម្មណ៍ផងដែរនោះគឺអ្នកជំនួញល្បីឈ្មោះរូបនេះតែងតែបង្ហាញវត្តមានក្នុងកម្មវិធិតូចធំៗនានាមិនសូវលុះពេលឡើយហើយកាន់តែពិសេសគឺគេតែងចាប់អារម្មណ៍ផងដែរទៅលើស្ទីលនៃការតុបតែងខ្លួនស្អាតប្រណីតប្លែកនៅក្នុងការចូលរួមកម្មវីធីម្តងៗទាំងការផាត់មុខធ្វើសក់ និងសម្លៀកបំពាក់ស្អាតប្រណីតប្លែកមិនដែលជាន់ម៉ូតគ្នាឡើយ។ ការចាប់អារម្មណ៍ខ្លាំងមុននេះលោកជំទាវបានស្លៀករ៉ូបស្អាតប្រណីតថ្មីចុងក្រោយចូលរួមក្នុងពិធីមង្គលការរបស់អ្នកជំនួញអនឡាញម្នាក់រហូតមានអ្នកជជីកសួរអំពីអ្នកច្នៃម៉ូតសម្លៀកបំពាក់ និងអ្នកជំនាញMake Up ដែលធ្វើឲ្យអ្នកអនឡាញរូបនេះលេចធ្លោរខ្លាំងក្នុងកម្មវិធីខាងលើ។ ទាំងឈុតសម្លៀកបំពាក់ការតុបតែងខ្លួនអមដោយគ្រឿងអលង្ការកាន់តែធ្វើឲ្យគ្រប់គ្នាចោលភ្នែកក្រឡេកមើលអ្នកជំនួញរូបនេះមិនដាក់ភ្នែក។ ពេលនេះឈប់ឆ្ងល់ទៀតទៅនៅពីក្រោយនៃភាពស្រស់ស្អាតប្លែកទាំងនេះគឺកើតឡើងដោយក្រុមអ្នកជំនាញ២រូបនេះ។ នេះបើតាមការបញ្ជាក់របស់លោកជំទាវដួង ចន្ទ បានបង្ហោះសារនៅលើបណ្តាញសង្គមមុននេះដោយបញ្ជាក់អំពីក្រុមអ្នកជំនាញដែលនៅពីក្រោយភាពស្រស់ស្អាតកន្លងមក។ ទីមួយគឺអ្នកជំនាញនៅហាងប្រណីតធីតាកាត់ដេរ ដែលហាងនេះក៏មានភាពល្បីល្បាញលើការឆ្នៃម៉ូតសម្លៀកបំពាក់ដោយក្រុមអ្នកជំនាញមានបទពិសោធន៍យូរឆ្នាំ និងមានភាពប៉ិនប្រសប់ក្នុងការច្នៃឈុតសម្លៀកបំពាក់គ្រប់កម្មវិធី ហើយឈុតស្អាតប្រណីតរបស់លោកជំទាវដួងចន្ទទាំងនេះពិតជាធ្វើឲ្យគេសរសើរថាស្អាតទាក់ទាញ និងស័ក្កិសមខ្លាំងបំផុតផងដែរ។ ទី២ដែលមិនអាចខ្វះបានគឺអ្នកជំនាញផាត់មុខ និងធ្វើសក់ លោក ឌី ខេនឌី ម្ចាស់ហាងខេនឌីសាឡននាតំបន់បឹងកេងកងនោះ។ លោកត្រូវបានអតិថិជនជាច្រើនបានទទួលស្គាល់ថាជាអ្នកជំនាញមានទឹកដៃល្អប្រកបដោយភាពច្នៃប្រឌិតខ្ពស់...

Read more
Page 4 of 17 1 3 4 5 17
Plugin Install : Widget Tab Post needs JNews - View Counter to be installed
  • Trending
  • Comments
  • Latest
error: Content is protected !!