ភ្នំពេញ៖ ព្រឹត្តិការណ៍រត់ប្រណាំងលក្ខណៈសប្បាយៗដែលមានឈ្មោះថា OCA Fun Run នឹងចាប់ផ្ដើមដំណើរការនៅព្រឹកថ្ងៃទី ០២ ខែតុលា ឆ្នាំ២០២២ ស្អែកនេះនៅជុំវិញតំបន់សណ្ឋាគារសុខារ៉េស៊ីដង់ ដែលមានមហាជនចំរុះជាតិសាសន៍ជាង១០០០នាក់ចូលរួមរត់កម្សាន្តដើម្បីអបអរសាទរដំណើរឆ្ពោះទៅព្រឹត្តិការណ៍ 19th Asian Games Hangzhou 2022 នៅប្រទេសចិន និងមហាសន្និបាតក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ី លើកទី៤១ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២២។ អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា លោកវ៉ាត់ ចំរើនបានមានប្រសាសន៍កាលពីរសៀលថ្ងៃទី ១ខែតុលានេះថា៖ នាថ្ងៃស្អែកនេះនឹងមានការចូលរួមរត់ពីសំណាក់ភ្ញៀវជាតិនិង អន្តរជាតិជាង១០០០នាក់...
Read moreភ្នំពេញ៖ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានបង្ហាញការគាំទ្រពេញទំហឹង ចំពោះការបើកយុទ្ធនាការ Beyond the Games របស់សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ដើម្បីបំផុសចលនាមហាជន ឲ្យបានយល់ដឹងបន្ថែមទៀត ពីមហាព្រឹត្តិការណ៍ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជានឹងធ្វើម្ចាស់ផ្ទះជាលើកដំបូង។ ការគូសបញ្ជាក់នេះ បន្ទាប់ពីសហភាពសហព័ន្ធយុវជនកម្ពុជា បានប្រកាសបើកយុទ្ធនាការខាងលើ នៅល្ងាចថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ នេះ នៅអាគារ The Kampus...
Read moreភ្នំពេញ៖ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) គ្រោងបន្ដនិរន្ដរភាពការគ្រប់គ្រង និងដឹកនាំសម្រាប់អាណត្តិថ្មីទៀត ដើម្បីធានាបាននូវចរន្ដការងារក្នុងទិសដៅឆ្ពោះទៅរៀបចំការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ខាងមុខ។ នេះបើតាមប្រសាសន៍របស់ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC ក្រោយបញ្ចប់កិច្ចប្រជុំបន្ទាន់មួយ ដែលដឹកនាំដោយឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាប្រធាន NOCC នៅព្រឹកថ្ងៃទី៣០ ខែកញ្ញានេះ ដែលបានពិភាក្សាគ្នាអំពីការត្រៀមធ្វើមហាសន្និបាតបញ្ចប់អាណត្តិទី៧ ឆ្នាំ២០១៨-២០២២ បន្ដអាណត្តិទី៨ ឆ្នាំ២០២២-២០២៦ របស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា នាចុងខែតុលាខាងមុខ។ ដោយគោរពតាមធម្មនុញ្ញរបស់គណៈកម្មាធិការអូឡាំពិកអាស៊ី...
Read moreភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការរៀបចំមហាសន្និបាតក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ី លើកទី៤១ (41st OCA General Assembly) បានអញ្ជើញដឹកនាំកិច្ចប្រជុំ ដើម្បីត្រួតពិនិត្យវឌ្ឍនភាពការងារចុងក្រោយ សម្រាប់ការត្រៀមរៀបចំមហាសន្និបាត OCA ចាប់ពីថ្ងៃទី០១-០៥ ខែតុលា ឆ្នាំ២០២២ ខាងមុខ នៅសណ្ឋាគារសុខា រ៉េស៊ីដង់ រាជធានីភ្នំពេញ។ កិច្ចប្រជុំនេះដែរ ក៏មានការចូលរួមពីតំណាងក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ីផងដែរ ក្នុងនោះលោក Tony Tarraf ប្រធានផ្នែកអភិវឌ្ឍន៍អត្តពលិក និងគម្រោងពិសេសរបស់ OCA...
Read moreភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានចាត់ទុកអ្នកស្ម័គ្រចិត្ត គឺជា DNA Of The Games បានន័យថា គឺជាមនុស្សដ៏សំខាន់ ដើម្បីគ្រប់គ្រង និងដឹកនាំសកម្មភាព ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ប្រកបដោយស្នាមញញឹម និងកិត្តិយសជាតិ ក្នុងនាមជាម្ចាស់ផ្ទះ។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិ CAMSOC ក្រោយបញ្ចប់កិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងាររបស់គណៈកម្មការអ្នកស្ម័គ្រចិត្ត ដែលធ្វើឡើងក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍...
Read moreភ្នំពេញ៖ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) នៅព្រឹកថ្ងៃសុក្រនេះ បានបរិច្ចាគទឹកប្រាក់ចំនួន ៣ម៉ឺនដុល្លារអាមេរិក ដល់មន្ទីរពេទ្យកុមារ និងអង្គការមនុស្សធម៌ចំនួន ៩ ដើម្បីគាំទ្រ និងចូលរួមសកម្មភាពមនុស្សធម៌ ក៏ដូចជាជួយកាត់បន្ថយការលំបាកមួយចំនួនរបស់សង្គម និងរួមចំណែកអភិវឌ្ឍប្រទេសជាតិ។ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC មានប្រសាសន៍ថា ថវិកា ៣ម៉ឺនដុល្លារនេះ បានមកពីការប្រមែប្រមូលក្នុងបរិបទកូវីដ-១៩ ពិសេសអ្នកចូលរួមរត់ប្រណាំងអន្ដរជាតិពាក់កណ្ដាលម៉ារ៉ាតុង លើកទី២៦ នៅអង្គរវត្ត ខេត្តសៀមរាប កាលពីដើមឆ្នាំ២០២២ កន្លងទៅ ដែលត្រូវបែងចែកដល់អង្គការនានា ក្នុងនោះមានកាកបាទក្រហមកម្ពុជា...
Read moreភ្នំពេញ៖ ប្រតិភូ គ្រូបង្វឹក និងកីឡាករ កីឡាការិនីជម្រើសជាតិកម្ពុជាសរុប ១៦១នាក់ លើ ១២ប្រភេទកីឡា បានធ្វើដំណើរចាកចេញពីមាតុភូមិ ឆ្ពោះទៅសាធារណរដ្ឋប្រជាមានិតចិនហើយ នៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ នេះ ដើម្បីបោះជំរំហ្វឹកហាត់រយៈពេលវែង ក្នុងការបង្កើនសមត្ថភាព និងបច្ចេកទេស ត្រៀមការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា។ បេសកកម្មនេះ ធ្វើឡើងក្រោមជំនួយឥតសំណងរបស់រាជរដ្ឋាភិបាល និងប្រជាជនចិន ដល់ក្រុមជម្រើសជាតិកម្ពុជា ក្រោមកិច្ចសហប្រតិបត្តិការ រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលចិន។ កីឡាករ កីឡាការិនីទាំងអស់...
Read moreភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ដ្រៃយ៍ នៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានជំរុញឲ្យគ្រប់ភាគីពាក់ព័ន្ធ ត្រូវត្រួតពិនិត្យ តាមដាន និងវាយតម្លៃជាប្រចាំ ចំពោះការងារពិធីការ ដើម្បីត្រៀមលក្ខណៈរៀបចំពិធីបើក-បិទព្រឹត្តិការណ៍ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ខាងមុខ។ នេះបើតាមប្រសាសន៍របស់ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិ CAMSOC ក្រោយបញ្ចប់កិច្ចប្រជុំពិភាក្សាការងារ រវាងគណៈកម្មការទីលានប្រកួត និងគណៈកម្មការស្នាក់នៅ ហូបចុក និងដឹកជញ្ជូន ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ថោង...
Read moreភ្នំពេញ៖ ការប្រកួតកីឡាប្រដាល់គុនខ្មែរដណ្ដើមខ្សែក្រវាត់ពានរង្វាន់សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ និងជាប្រធាន CAMSOC បានចាប់ដំណើរការធ្វើពិធីប្រារព្ធឡើងហើយ កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២២ក្រោមវត្តមានលោកនាយឧត្តមសេនីយ៍ ឃឹម ប៊ុនសុង រដ្ឋលេខាធិការក្រសួងការពារជាតិ ។ លោកនាយឧត្តមសេនីយ៍ ឃឹម ប៊ុនសុង រដ្ឋលេខាធិការក្រសួងការពារជាតិ បានថ្លែងឱ្យដឹងក្នុងពិធីបើកការប្រកួតឱ្យដឹងថា គោលបំណងសំខាន់នៃការប្រកួតនេះ គឺដើម្បីផ្សព្វផ្សាយពីសមិទ្ធផលរីកចម្រើនលើគ្រប់វិស័យរបស់កម្ពុជា ពិសេសចូលរួមអភិរក្ស និងអភិវឌ្ឍន៍ក្បាច់គុនបុរាណខ្មែរនេះ ឲ្យឈានដល់កម្រិតខ្ពស់ ត្រៀមការប្រកួតស៊ីហ្គេម ឆ្នាំ២០២៣ ខាងមុខ។ ការសហការរៀបចំដោយស្ថានីយ៍ទូរទស្សន៍កងយោធពលខេមភូមិន្ទប៉ុស្ដិ៍លេខ៥...
Read moreភ្នំពេញ ៖ លោក តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន ស្ដីពីពិធីបើកការប្រកួតកីឡាប្រដាល់គុនខ្មែរដណ្ដើមខ្សែក្រវាត់ពានរង្វាន់សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ និងជាប្រធាន CAMSOC នៅថ្ងៃទី១៣ ខែកញ្ញានេះ ក្រោមវត្តមានលោកនាយឧត្តមសេនីយ៍ ឃឹម ប៊ុនសុង រដ្ឋលេខាធិការក្រសួងការពារជាតិ ថា ៖ សហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានប្រកាសរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាប្រដាល់គុនខ្មែរ ដណ្ដើមខ្សែវាត់ «ពានរង្វាន់សម្ដេចពិជ័យសេនា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ» ដោយបានចម្រាញ់កីឡាករជើងខ្លាំង ៨រូប...
Read more